ចាំ Song Ji A អត់ ? ពេលនេះលេចមុខជាថ្មី ក្រោយមានចចាមអារ៉ាម

//s9.kh1.co/1e/1e44d61ae045988e12dea150779b2379efbc7bf2.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

Influencer Song Ji A ក្នុងកម្មវិធី «Single's Inferno» របស់ Netflix លេចមុខសារជាថ្មីបន្ទាប់ពីបាត់មុខអស់រយៈពេល ៤ ខែ

កម្សាន្ត ÷ Song Ji A ដែល​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​សម្បើម​តាម​រយៈ Inferno របស់​ Netflix ត្រូវ​បាន​បង្ហាញតាមរយៈរូបថត នៅ​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​បួន​ខែ ដែល «The Catholic Love And Peace House» បានបង្ហោះរូបភាពរបស់អ្នកមានឥទ្ធិពល ក៏ដូចជាតារាសម្តែង Kang Ye Won ដែលជួយនៅផ្ទះបាយស៊ុប កាលពីថ្ងៃទី ១៩ ខែឧសភា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Ji A
Song Ji A

យោងទៅតាម The Catholic Love And Peace House អ្នកមានឥទ្ធិពល និងជាតួសម្តែងបានទៅមើលផ្ទះបាយស៊ុបជាញឹកញាប់ ហើយជួយ ក្នុងនោះ Ji A និង Kang Ye Won ក៏បានទៅលេងម្តងក្នុងមួយខែ ហើយធ្វើការនៅក្នុងផ្ទះបាយ ពួកគេក៏ជួយចែកប្រអប់អាហារថ្ងៃត្រង់ដល់អ្នកខ្វះខាតផងដែរ។ 

Song Ji A និង Kang Ye Won
Song Ji A និង Kang Ye Won

គួររំលឹកផងដែរថា Song Ji A គឺជាអ្នកមានឥទ្ធិពលបំផុតរបស់ប្រទេសកូរ៉េ មុនពេលនាងត្រូវបានគេចោទប្រកាន់ថាបានស្លៀកសម្លៀកបំពាក់ក្លែងក្លាយ ចាប់តាំងពីពេលនោះមក នាងបានបញ្ឈប់ការផ្សព្វផ្សាយទាំងអស់ ហើយក៏បាត់ខ្លួនពីបណ្តាញសង្គម តែយ៉ាងក៏វាត្រូវបានគេរាយការណ៍ថានាងបានបរិច្ចាគប្រាក់ប្រហែល ១៥,៨០០ ដុល្លារ ដល់អ្នកដែលរងផលប៉ះពាល់ ដោយភ្លើងឆេះភ្នំកាលពីខែមីនាផងដែរ៕

Song Ji A
Song Ji A

ប្រភព: Koreaboo 

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T