កូនអណ្តើកហ្លួង​៣០ក្បាល ​ញាស់​ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង

//s9.kh1.co/d4/d4a7e9c042d220bb23831744069432d61b26c919.jpg
សង្គម

 ២១-ឧសភា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

កូនអណ្តើកហ្លួងចំនួន ៣០ក្បាល បានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងកាលពីសប្តាហ៍កន្លងទៅ។

កោះកុង៖ កូនអណ្តើកហ្លួងចំនួន ៣០ក្បាល បានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងកាលពីសប្តាហ៍កន្លងទៅ។ នេះគឺជាលើកទីពីរហើយ ដែលអណ្តើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរដូវពងកូនឆ្នាំ ២០២២នេះ ក្រុមអណ្តើកហ្លួងចិញ្ចឹម​សម្រាប់បង្កាត់ពូជនៅក្នុ​ងម​ជ្ឈ​ម​ណ្ឌ​ល​អ​ភិរក្សសត្វល្មូន កោះកុង ពងបាន​ចំនួន ៩សម្បុក ស្មើ ៨១ពង ហើយញាស់បានចំនួន ៣០​កូន បើប្រៀបធៀបទៅនឹងរដូវពងកូនឆ្នាំ២០២១ គឺញាស់បានតែមួយ​ក្បាល​គត់​ក្នុ​ង​ចំ​ណោ​ម​ព​ង​៥សម្បុកដែលមាន ៧១ពង។ ស្របពេលជាមួយគ្នាដែរ មេអណ្តើកចិញ្ចឹមចំនួ​នពីរក្បាលនៅ​ឯមជ្ឈ​មណ្ឌ​លអ​ង្គរ​ស​ម្រា​ប់​កា​រ​អ​ភិ​រក្សជីវៈចម្រុះ​ដែលជាមជ្ឈមណ្ឌលថែរក្សា និងបង្កាត់ពូជសត្វ​កម្រទីពីរនិ​ងជា​ដៃគូ​រប​ស់អ​ង្គ​កា​រ WCS ពងបាន២សម្បុក (ស្មើ ១៦ពង)។ ក៏ប៉ុន្តែ ញាស់បានតែមួយក្បាលប៉ុណ្ណោះ ហើ​យ​កូន​អណ្តើកនោះបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។ ដូច្នេះ​កូ​នអ​ណ្តើ​ក​ហ្លួ​ងញាស់បានក្នុងរដូវពងកូនឆ្នាំនេះសរុបមានចំនួន ៣១ក្បាល។

បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ១៨៦ក្បាល។ អ​ណ្តើ​ក​ហ្លួងជំទង់ចំនួន ១៤៧ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងពីឆ្នាំ ២​០​១​៥មក បូករួមទាំងអណ្តើកហ្លួង ៥១ក្បាលដែលបានលែងកាលពីចុងឆ្នាំ ២០២១។ អណ្តើកស្ទើរជំទង់និងជំទង់នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបា​នចិ​ញ្ចឹ​មថែទាំនៅ​ក្នុង​ស្រះប​ង្កាត់​ពូ​ជ​ចំ​នួន ៤។

ចំណែកឯ​អណ្តើកតូចៗ ត្រូវបានដាក់ចិញ្ចឹមនៅក្នុងអាងធំធ្វើពីប្លាស្ទីក មុន​នឹ​ង​ផ្ទេ​រ​ចូលទៅក្នុងស្រះបង្កាត់ពូជ។​ កូនអណ្តើកហ្លួងដែលទើបនឹងញាស់ទាំងនេះ នឹងត្រូវ​ចិ​ញ្ចឹមថែ​ទាំ​នៅក្នុងមជ្ឈមណ្ឌលរយៈពេលប្រហែល ៤ឆ្នាំ រហូតដល់វាធំល្មមអាចសម្របខ្លួននឹងធម្មជាតិ និងការពារខ្លួនឯងបាន ទើ​បលែ​ងចូ​លទៅ​ក្នុង​ទីជ​ម្រក​ធម្ម​ជាតិ​តាម​ប្រ​ព័ន្ធ​ព្រែ​ក​ស្រែ​អំបិ​ល​វិ​ញ៕

https://s9.kh1.co/__image/w=650,h=867,q=100/d2/d2cfe6d0b0c94a63214566961b2d775abf7114ba.png
https://s9.kh1.co/__image/w=650,h=867,q=100/6b/6b33172fbbcb03f19d308112bda69fc1a5688752.png
https://s9.kh1.co/__image/w=650,h=867,q=100/7d/7d0a51f59d4ef1f05d5ed1b8580d05cc049b32c2.png
https://s9.kh1.co/__image/w=650,h=488,q=100/7e/7e70e801ea2549da0c732712c9c13660b23859a8.png
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T