ប្រទេសជប៉ុន នឹងកំណត់ចំនួនជនបរទេសដែលចូលមកប្រទេសនេះ ចាប់ពីខែក្រោយទៅ

//s9.kh1.co/c9/c92c95c5119a9052f7ecdf3af77df1d5617369e1.jpg
សង្គម

 ២១-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបាននិយាយកាលពីថ្ងៃសុក្រ ទី២០ ខែឧសភា នេះថា ប្រទេសជប៉ុននឹងដាក់កម្រិតក្នុងការទទួលជនបរទេសនៅខែក្រោយនេះ.

ជប៉ុន៖ នាពេលថ្មីៗនេះ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបាននិយាយកាលពីថ្ងៃសុក្រ ទី២០ ខែឧសភា នេះថា ប្រទេសជប៉ុននឹងដាក់កម្រិតក្នុងការទទួលជនបរទេសនៅខែក្រោយនេះ ដោយកំណត់ចំនួន២០,០០០ នាក់ក្នុងមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមការបញ្ជាក់របស់លោក Hirokazu Matsuno ប្រមុខ​ខុទ្ទកាល័យជប៉ុន បានប្រាប់សន្និសីទសារព័ត៌មានថា អ្នកធ្វើដំណើរមកពីប្រទេសភាគច្រើនប្រហែល ៨០ ភាគរយនៃជនបរទេសសរុបទៅកាន់ប្រទេសជប៉ុន នឹងមិនតម្រូវឱ្យបញ្ជាក់វិញ្ញាបនបត្រ កូវីដអវិជ្ជមាននោះទេ ហើយក៏មិនត្រូវដាក់ឱ្យនៅដាច់ពីគេនៅពេលមកដល់ដែរ។ ប៉ុន្តែចំពោះការទទួលភ្ញៀវទេសចរពេលនេះគឺមិនបើកទទួលពេញលេញនោះទេ ដោយពេលនេះជប៉ុនទទួលយកអ្នកដំណើរធុរកិច្ច និស្សិតបរទេស និងអ្នកសិក្សា ប៉ុន្តែមិនមែនអ្នកទេសចរទូទៅឡើយ លើកលែងតែអ្នកទេសចរដែលនៅក្នុងគម្រោងសាកល្បងប៉ុណ្ណោះ។

បន្ថែមពីលើនេះ អ្នកដំណើរដែលស្ថិតនៅក្នុងគម្រោងសាកល្បងនោះ គឺត្រូវតែចាក់វ៉ាក់សាំងយ៉ាងតិចបំផុត ៣ដូស មុនពេលចូលមកទីនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T