រៀបការពេលណាមិនសំខាន់ សំខាន់ត្រូវចាំរឿងទាំងនេះ ទើបមិនត្រូវរងទុក្ខ

//s9.kh1.co/6c/6cc9a6a6bfbb7e21eee416ad3dca835c31503567.jpg
នារី

 ២១-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

មនុស្សស្រីរៀបការនៅពេលណា វាមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺត្រូវតែចងចាំនូវរឿងទាំងនេះ ទើបមិនត្រូវរងទុក្ខ។

យល់ដឹង៖ សម្រាប់មនុស្សស្រី ការសម្រេចចិត្តរៀបការ នៅពេលណាវាមិនសំខាន់នោះទេ អ្វីដែលសំខាន់ជាងនោះ គឺការត្រៀមខ្លួនរួចរាល់ មុននឹងធ្វើជាប្រពន្ធនិងម្តាយរបស់គេឬនៅ ហើយបើមិនបានត្រៀមខ្លួន វាក៏ងាយធ្វើឱ្យមនុស្សស្រីត្រូវរងទុក្ខ ក្រោយពេលដែលរៀបការហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ ស្រីៗគ្រប់រូបកុំខ្វាយខ្វល់នឹងពេលណាដែលត្រូវរៀបការពេក អ្វីដែលសំខាន់ដែលអ្នកត្រូវតែចងចាំជានិច្ចនោះ គឺរឿងទាំងអស់នេះ ព្រោះថាបើអ្នកអាចចងចាំ និងបានត្រៀមខ្លួនរួចរាល់ទុកជាមុន រៀបការហើយជីវិតអ្នកនឹងមានតែសេចក្តីសុខ។

មនុស្សស្រីរៀបការពេលណាមិនសំខាន់ សំខាន់ត្រូវចាំរឿងទាំងនេះ ទើបមិនរងទុក្ខ៖

១. ត្រូវចេះរកចំណូលដោយខ្លួនឯង

រូបតំណាង
រូបតំណាង

ស្រីៗត្រូវចងចាំជានិច្ចថា ការរៀបការនៅវ័យណាវាមិនសំខាន់ទេ សំខាន់នៅពេលដែលអ្នករៀបការហើយ ត្រូវតែចេះរកចំណូលដោយខ្លួនឯងបន្តទៀត កុំពឹងផ្អែកលើលុយប្តីឱ្យសោះ ទោះប្តីស្រួលជាមួយប៉ុណ្ណាក៏ដោយ ត្រូវចាំថាចាយលុយប្តី មិនស្រួលដូចជាចាយលុយដែលខ្លួនរកបានមកនោះទេ។

២. ត្រូវមានចិត្តធ្ងន់ កុំឆេវឆាវប្រើអារម្មណ៍

រូបតំណាង
រូបតំណាង

ពេលដែលរៀបការហើយ មនុស្សស្រីមិនមែននៅតែខ្លួនមួយ ដែលចេះតែអាចប្រើអារម្មណ៍ឆេវឆាវ មួយពេលៗបង្ហាញចេញមកនោះទេ រៀបការរួចអ្នកត្រូវមានតួនាទីជាប្រពន្ធ និងជាម្តាយម្នាក់ អញ្ចឹងហើយ ត្រូវរៀនធ្វើចិត្តឱ្យធ្ងន់ទើបមិនងាយមានបញ្ហារវាងប្តីប្រពន្ធ ម្យ៉ាងត្រូវធ្វើជាគំរូដ៏ល្អសម្រាប់កូនៗ។

៣.​ ត្រូវឆ្លាត

រូបតំណាង
រូបតំណាង

មិនថាត្រូវរៀបការនៅវ័យណាទេ ស្រីៗត្រូវតែចាំថា ត្រូវធ្វើជាប្រពន្ធដ៏ឆ្លាតវៃម្នាក់ ទើបអ្នកអាចតាមទាន់ជាន់កែងប្តីបាន បើធ្វើជាមិនដឹងមិនលឺ មិនមាត់មិនកនោះ ប្តីងាយនឹងជិះជាន់លើអ្នកខ្លាំងណាស់ ដូច្នេះហើយ ស្រីៗមុននឹងរៀបការ គឺត្រូវតែត្រៀមខ្លួនធ្វើជាប្រពន្ធដ៏ឆ្លាតវៃម្នាក់ ទើបប្តីមិនហ៊ានមើលងាយ។

៤. ត្រូវរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត

រូបតំណាង
រូបតំណាង

ជាមនុស្សស្រីជៀសមិនផុតឡើយពីការធ្វើជាប្រពន្ធគេ គ្រាន់តែវាយូរហើយនិងឆាប់ ប៉ុន្តែអ្វីដែលសំខាន់ គឺមនុស្សស្រីគ្រប់រូប ពេលដែលរៀបការហើយ ត្រូវតែមានភាពរឹងមាំ ទាំងផ្លូវកាយនិងផ្លូវចិត្ត ទើបមិនអាចឱ្យប្តីអ្នក មកធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្តអ្នកបានដោយងាយ លើសពីនេះ ពេលដែលអ្នករឹងមាំគ្រប់គ្រាន់ ប្តីអ្នកមានតែស្រលាញ់ និងខ្លាចចិត្តអ្នកទៅវិញទេ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T