ចម្រូងចម្រាសខ្លាំងពេក ពេលនេះ LE SSERAFIM ធ្វើការផ្សព្វផ្សាយដោយគ្មាន Kim Garam ហើយ

//s9.kh1.co/b5/b59c6ec8b7ac7acfb04c94580b143ad482f63678.png
តារា & កម្សាន្ដ

 ២១-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ការ​ផ្សព្វផ្សាយ​របស់​ក្រុម​ LE SSERAFIM ត្រូវ​បាន​ផ្អាក​កាល​ពី​មុន​ ដោយ​សារ​តែ​រឿង​ចម្រូង​ចម្រាស​របស់ Kim Garam និងឥលូវក៏សម្តែងដោយគ្មាននាងតែម្តង

កម្សាន្ត ÷ យោងតាម ​​Herald POP បាននិយាយថា ក្រុម LE SSERAFIM នឹងសម្តែងជាក្រុម ដែលមានសមាជិកតែប្រាំនាក់ប៉ុណ្ណោះ ក្នុងកម្មវិធី Inkigayo សប្តាហ៍នេះ ដែលនឹងចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី ២២ ឧសភា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
LE SSERAFIM
LE SSERAFIM

ក្នុងនោះ កាលពីមុន ការសម្តែងរបស់ពួកគេនៅលើភាគទី ២០ ខែឧសភានៃ Music Bank ត្រូវបានលុបចោល បន្ទាប់ពីព្រឹត្តិការណ៍ថ្មីបំផុត នៃការចោទប្រកាន់អំពីអំពើហិ.ង្សានៅសាលារបស់ Kim Garam ហើយការហៅជាវីដេអូរបស់អ្នកគាំទ្រ នៅថ្ងៃក្រោយក៏ត្រូវបានពន្យារពេលផងដែរ ហើយព័ត៌មានលម្អិតទាក់ទងនឹងកាលវិភាគថ្មី នឹងត្រូវបានផ្ញើទៅអ្នកគាំទ្រ ដែលត្រូវបានជ្រើសរើស។

LE SSERAFIM ដែលគ្មាន Kim Garam 
LE SSERAFIM ដែលគ្មាន Kim Garam 

នេះជាលើកទីមួយហើយដែល LE SSERAFIM នឹងបង្ហាញខ្លួនជាមួយនឹងក្រុមសមាជិកប្រាំនាក់ បើទោះបីជា Kim Garam ត្រូវបានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាស ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក៏ដោយ ជាពិសេសគឺ ថ្មីៗនេះ ជនរងគ្រោះម្នាក់បានគំរាមលាតត្រដាងសារប្រមាថ និងភស្តុតាងទាក់ទងនឹងអាកប្បកិរិយារបស់ Kim Garam និងទាមទារឱ្យមានការសុំទោស។ 

Kim Garam 
Kim Garam 

ទោះ​ជា​យ៉ាង​ណា HYBE និង Source Music នៅតែអះអាង និងបាន​រក្សា​ជំហរថា Kim Garam ជា​ជន​រង​គ្រោះ​ដោយ​ខ្លួន​នាង​ផ្ទាល់ ហើយ​ថា​ការ​ចោទ​ប្រកាន់​ទាំង​អស់​គឺ​មិន​ពិត យោងតាមទីភ្នាក់ងារនេះ ពាក្យចចាមអារ៉ាមអាក្រក់សំដៅលើ Kim Garam បានធ្វើឱ្យសុខភាពផ្លូវចិត្តរបស់តារារូបនេះរងទុក្ខ ហើយការឈប់សម្រាកនាពេលនេះ គឺសម្រាប់ការជាសះស្បើយរបស់នាង តែគេ​នៅ​មិន​ទាន់​ដឹង​ថា​តើ Kim Garam នឹង​វិល​ចូល​ក្រុម​វិញ​នៅ​ពេល​ណា ឬ​យ៉ាង​ណា​នោះ​ទេ៕

ប្រភព: Kbizoom 

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T