WHO កោះប្រជុំបន្ទាន់ ជុំវិញក្តីបារម្ភអំពីការផ្ទុះឡើងជំងឺអុតស្វា

//s9.kh1.co/6a/6ac549c615e5cc0b2504c0f1e9b75e953e438885.jpg
សង្គម

 ២១-ឧសភា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងឡុងដ៍) បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការផ្ទុះឡើងនៃជំងឺអុតស្វា

ឡុងដ៍៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងឡុងដ៍) បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការផ្ទុះឡើងនៃជំងឺអុតស្វា (Monkeypox) ដែលជាទូទៅច្រើនកើតមាន នៅ​តំបន់អាហ្វ្រិកខាងលិច និងអាហ្រ្វិកកណ្តាល បន្ទាប់ពីករណីឆ្លងកើនដល់ជាង ១០០ករណី ត្រូវបានគេរកឃើញនៅទ្វីបអឺរ៉ុប។ ​នេះបើតាមប្រភពព័ត៌មាន Reuters ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងអ្វីដែលអាល្លឺម៉ង់បានពិពណ៌នាថា ជាការផ្ទុះឡើងនូវជំងឺអុតស្វាដ៏ធំបំផុត នៅទ្វីបអឺរ៉ុបមិនធ្លាប់មាន ដែលករណីឆ្លងត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួន៩ ដូចជាបែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ​អ៊ីតាលី ហូឡង់ ព័រទុយហ្កាល់ អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស ព្រមទាំងសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី ថែមទៀត។

គួរឱ្យដឹងដែរថា ជំងឺអុតស្វា គឺត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូង នៅលើសត្វស្វា។ ជំងឺនេះជាធម្មតាឆ្លងតាមរយៈ ការធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធ ប៉ុន្តែកម្រឆ្លងរីករាលដាលនៅខាងក្រៅទ្វីបអាហ្រ្វិកណាស់ ដូច្នេះករណីឆ្លងថ្មីៗទាំងនេះ បាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភ៕

https://s9.kh1.co/__image/w=650,h=342,q=100/6a/6ac549c615e5cc0b2504c0f1e9b75e953e438885.jpg
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T