មិនគួរចឹងសោះ! Rudiger ដាច់ចិត្តប្រាប់ពីមូលហេតុដែលគេសម្រេចចិត្តចាកចេញពី Chelsea

//s9.kh1.co/1b/1b1cbb96c2161a068464eb5fc943edf2456e5c6c.jpg
កីទ្បា

 ២១-ឧសភា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

Rudiger ដាច់ចិត្តប្រាប់ពីមូលហេតុដែលគេសម្រេចចិត្តចាកចេញពី Chelsea

អង់គ្លេស៖ ខ្សែការពារក្លិបតោខៀវ Chelsea កីឡាករ Antonio Rudiger បានប្រាប់ពីមូលហេតុដែលគេសម្រេចចិត្តចាកចេញពីកីឡដ្ឋាន Stamford Bridge ក្រោយបញ្ចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Antonio Rudiger 
  កីឡាករ Antonio Rudiger 

ជាការពិតណាស់ Rudiger នឹងមិនបន្តកុងត្រាថ្មីជាមួយ Chelsea ទេក្រោយបញ្ចប់រដូវកាលនេះ ខណៈ កិច្ចសន្យារបស់គេក៏បានដល់សុពលភាពដូចគ្នា។ ដូច្នេះមានន័យថា រូបគេនឹងចាកចេញដោយគ្មានតម្លៃខ្លួន ហើយ ក្លិនបន្ទាប់ដែលគេនឹងចូលរួមនោះ គឺ Real Madrid

  កីឡាករ Antonio Rudiger 
  កីឡាករ Antonio Rudiger 

Rudiger បាននិយាយថា៖

ជាអកុសល ការចរចាកិច្ចសន្យារបស់ខ្ញុំបានចាប់ផ្តើមលំបាករួចទៅហើយកាលពីរដូវក្តៅ។ អាជីវកម្មគឺជាអាជីវកម្ម ប៉ុន្តែនៅពេលដែលអ្នកមិនបានទទួលដំណឹងណាមួយពីតាំងពីខែសីហាដល់ខែមករា នោះ ស្ថានភាពកាន់តែស្មុគស្មាញ។ ខ្ញុំមិនមែនជាមនុស្សយន្តទេ អ្នកយល់អត់? អ្នកមិនអាចរង់ចាំរាប់ខែដើម្បីទទួលបានពីដំណឹងពីអនាគតអ្នកឡើយ។ ជាចុងក្រោយមានក្លិបធំៗចង់បានខ្ញុំ ដូច្នេះខ្ញុំត្រូវតែធ្វើការសម្រេចចិត្ត៕

  កីឡាករ Antonio Rudiger 
  កីឡាករ Antonio Rudiger 
  កីឡាករ Antonio Rudiger 

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T