ទង្វើទាំងនេះ តែងតែធ្វើឱ្យស្រីៗយល់ច្រឡំថាសង្សារខ្លួនឈប់ស្រលាញ់

//s9.kh1.co/17/17cc30a5ed85a1a996295a48b39de50af9aa3e48.jpg
នារី

 ២១-ឧសភា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ដោយសារតែទង្វើទាំងអស់នេះរបស់មនុស្សប្រុសហើយ ទើបធ្វើឱ្យស្រីៗតែងតែយល់ច្រឡំថាសង្សារខ្លួនឈប់ស្រលាញ់។

ស្នេហា៖ មនុស្សប្រុសខ្លះដូចគល់ឈើអញ្ចឹង មិនចេះផ្អែមល្ហែម មិនចេះបង្ហាញក្តីស្រលាញ់ឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់បានឃើញទេ ប៉ុន្តែក្នុងជម្រៅចិត្តពួកគេតែងតែស្រលាញ់ ព្រួយបារម្ភ និងខ្លាចបាត់បង់ជានិច្ច ក៏ប៉ុន្តែការដែលមិនបង្ហាញចេញមកនេះហើយ ទើបធ្វើឱ្យស្រីៗយល់ច្រឡំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ទង្វើមួយចំនួនដែលមនុស្សប្រុសគល់ឈើតែងតែធ្វើនោះ គឺតែងតែធ្វើឱ្យស្រីៗ យល់ច្រឡំថាសង្សាររបស់ខ្លួនប្រហែលជាឈប់ស្រលាញ់ពួកគេហើយ បានជាធ្វើបែបនេះដាក់ពួកគេ ម្យ៉ាងមកពីមនុស្សស្រីត្រូវការទង្វើដែលស្តែងពីក្តីស្រលាញ់ផង ទើបធ្វើឱ្យមនុស្សស្រីយល់ច្រឡំបែបនេះ។

ទង្វើទាំងនេះ តែងតែធ្វើឱ្យស្រីៗយល់ច្រឡំថាសង្សារខ្លួនឈប់ស្រលាញ់៖

១. តបសារយឺត

រូបតំណាង
រូបតំណាង

ការដែលមនុស្សប្រុសតែងតែឆ្លើយតបសាររបស់មនុស្សស្រីយឺត គឺតែងតែធ្វើឱ្យស្រីៗយល់ច្រឡំថាសង្សារខ្លួនឈប់ស្រលាញ់ ទើបមិនចាត់ទុកសារពួកគេសំខាន់ ម្យ៉ាងមកពីមនុស្សស្រីជាមនុស្សចូលចិត្តគិតច្រើនផង ទើបងាយនឹងច្រឡំ ទោះមនុស្សប្រុសមានហេតុផលដោះសារប៉ុណ្ណាក៏ដោយ។

២. កម្រនិយាយពាក្យថាស្រលាញ់

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សប្រុសអាចនឹងគិតថាការដែលកម្រនិយាយពាក្យថាស្រលាញ់ វាមិនមែនជាអ្វីដែលបញ្ជាក់ថាគេអត់ស្រលាញ់នោះទេ ប៉ុន្តែសម្រាប់មនុស្សស្រីវិញ មិនគិតបែបនេះឡើយ ប្រសិនបើសង្សារពួកគេ កម្រនិយាយពាក្យថាស្រលាញ់ គឺវានឹងធ្វើឱ្យពួកគេយល់ច្រឡំនិងគិតថាសង្សារពួកគេឈប់ស្រលាញ់ពួកគេហើយ ដូច្នេះប្រុសៗគួរតែរៀននិយាយពាក្យថាស្រលាញ់ឱ្យបានញឹក ទើបស្រីៗជាសង្សារមិនងាយយល់ច្រឡំ។

៣. តែងតែរវល់

រូបតំណាង
រូបតំណាង

រវាងមនុស្សប្រុសនិងមនុស្សស្រីគឺតែងតែគិតខុសគ្នា ចំពោះមនុស្សស្រីអ្វីដែលត្រូវការពីមនុស្សប្រុសដែលខ្លួនស្រលាញ់ គឺពេលវេលា ប៉ុន្តែសម្រាប់មនុស្សប្រុសវិញ គិតថាការដែលរវល់ជាមួយនឹងការងារ ទើបអាចមានលទ្ធភាពរស់នៅជាមួយគ្នាបានសុខស្រួលទៅថ្ងៃមុខ ដែលការគិតខុសគ្នាបែបនេះឯង ទើបធ្វើឱ្យស្រីៗតែងយល់ច្រឡំ។

៤. មិនសូវបង្ហោះរូបជាគូក្នុងបណ្តាញសង្គម

រូបតំណាង
រូបតំណាង

មនុស្សស្រីភាគច្រើន តែងតែយល់ច្រឡំលើសង្សារខ្លួនថា ការដែលសង្សារមិនសូវបង្ហោះរូបគូជាមួយគ្នា នៅលើបណ្តាញសង្គម គឺដើម្បីកុំឱ្យឆាតញ៉ែស្រីផ្សេងមិនបាន បើទោះបីមនុស្សប្រុស ជាមនុស្សដែលមិនចូលចិត្តលេងបណ្តាញសង្គមក៏ពិតមែន ក៏មនុស្សស្រីភាគច្រើន នៅតែយល់ច្រឡំនិងគិតផ្តេសផ្តាសបែបនេះទៀត៕

ប្រភពgangbeauty

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T