កូរ៉េខាងជើង ​​ប្រកាសពីករណីគ្រុនក្តៅ ជាង២សែននាក់​ ៥ថ្ងៃជាប់ៗគ្នា ខណៈពេលមានរលកឆ្លងកូវីដ១៩

//s9.kh1.co/e8/e8fde6b698dc1b06c1add696a03b28767794748f.jpg
សង្គម

 ២១-ឧសភា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

កូរ៉េខាងជើង រាយការណ៍​ពីករណីមនុស្សជាង ២០០,០០០នាក់បន្ថែមទៀត​ មាន​រោគសញ្ញាគ្រុនក្តៅ ក្នុងរយៈពេល ៥ថ្ងៃជាប់ៗគ្

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសៅរ៍នេះថា កូរ៉េខាងជើងរាយការណ៍​ពីករណីមនុស្សជាង ២០០,០០០នាក់បន្ថែមទៀត​មាន​រោគសញ្ញាគ្រុនក្តៅ ក្នុងរយៈពេល ៥ថ្ងៃជាប់ៗគ្នា ខណៈដែលប្រទេសនេះប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ​ជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងហោចណាស់មនុស្ស ២១៩,០៣០នាក់ ​ចេញរោគសញ្ញាគ្រុនក្តៅ គិតត្រឹមល្ងាចថ្ងៃសុក្រ ដែលនាំឱ្យចំនួនករណី​សរុបកើនឡើងដល់ ២,៤៦០,៦៤០នាក់ ​​ខណៈចំនួន​អ្នក​ស្លាប់​កើន​ឡើងដល់ ​៦៦​នាក់។ យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មាន Yonhap មិន​បាន​បញ្ជាក់ ​ថាតើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ តេស្ត​វិជ្ជមាន​​ជំងឺកូវីដ១៩នោះទេ។

គួរឱ្យដឹងដែរថា ការកើនឡើងករណីឆ្លង​ បញ្ហាខ្វះខាតធនធានវេជ្ជសាស្រ្ត និងវ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងប្រទេសកូរ៉េខាងជើង បាន​នាំឱ្យទីភ្នាក់ងារសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានព្រមានអំពីផលវិបាកកាន់តែយ៉ាប់យ៉ឺនថែមទៀត ចំពោះជីវភាពរស់នៅសម្រាប់ប្រជាជនកូរ៉េខាងជើងចំនួន ២៥លាននាក់ ខណៈដែលមន្ត្រីអង្គការសុខភាពពិភពលោក បានបង្ហាញព្រួយបារម្ភថា ការរីករាលដាលនៃជំងឺ​​ដែលមិនបានត្រួតពិនិត្យត្រឹមត្រូវ  អាចបណ្តាលឱ្យកើតមានវីរុសបំប្លែងថ្មីៗកាន់តែគ្រោះថ្នាក់ជាងមុន៕

https://s9.kh1.co/__image/w=650,h=434,q=100/e1/e19a60087511d7461f44baccefb3dbda053fcdaa.png
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T