ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មីទើបនឹងចេញក្តៅៗតម្លៃក្រោម $300!

//s9.kh1.co/f4/f41eda5ff866ef154be872bfb08513168c19be03.jpg
បច្ចេកវិទ្យា

 ២១-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

កាលពីយប់មិញនេះ តើអ្នកណាខ្លះបានទស្សនាកម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO A96? តើអ្នកទទួលបានអារម្មណ៍សប្បាយរីករាយកម្រិតណាដែរ?

ភ្នំពេញ៖ កាលពីយប់មិញនេះ តើអ្នកណាខ្លះបានទស្សនាកម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO A96? តើអ្នកទទួលបានអារម្មណ៍សប្បាយរីករាយកម្រិតណាដែរ ជាពិសេសអ្នកចូលចិត្តការលេងហ្គេម? យល់យ៉ាងណាដែរចំពោះស្មាតហ្វូនលំដាប់ខ្ពស់ជំនាន់ថ្មី OPPO A96? តើលក្ខណៈពិសេសមួយណាដែលអ្នកណាពេញចិត្តបំផុត?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=813,q=100/b6/b6f4313a62a9482ac9fd50e493dd1cccc4717fb9.png

នៅក្នុងវីដេអូ Live ពីកម្មវិធីសម្ពោធស្មាតហ្វូនត្រកូល A ស៊េរីថ្មី OPPO A96 ដែលមានរយៈពេលប្រមាណជាង 1 ម៉ោងបានញុំាងបរិយាកាសយ៉ាងសប្បាយរីករាយ រួមទាំងមានការចែករំលែកបទពិសោធន៍ខ្លះៗពីសមត្ថភាព និងពីការលេងហ្គេមនៅលើ OPPO A96 ពីសំណាក់ Gamers ល្បីៗលើបណ្តាញសង្គមដូចជា Tii Gaming, Henaa Gaming, Sea Neang, Kaka និងពិធីករល្បីឈ្មោះ លោក ជា វណ្ណរិទ្ធ ផងដែរ។

https://s9.kh1.co/__image/w=650,h=293,q=100/2e/2ed5aace81845ff3589ac36ecf1eb926a0e037f7.jpg

សម្រាប់ស្មាតហ្វូនកម្រិតមធ្យម OPPO A96 មានតម្លៃ $299 ឥឡូវនេះអ្នកទាំងអស់គ្នាអាចធ្វើការកម្ម៉ង់ ឬកក់ទុកមុន (Pre-order) ចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 ខែឧសភា ឆ្នាំ2022 លោកអ្នកនឹងទទួលបានកាដូបន្ថែមតម្លៃ $79 រួមមាន៖​ កាតាបស្ពាយ (តម្លៃ $25) កាសឥតខ្សែ (តម្លៃ $25) និងស៊ីមស្មាតលេខពិសេស Copper (តម្លៃ $29) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4 ខែ។

https://s9.kh1.co/__image/w=650,h=650,q=100/be/beb226c3fd4c8350747a5f80f4ee64884b451f4e.png

ខាងក្រោមជាការចែករំលែកពីចំណុចលេចធ្លោ និងចំណុចរសើបពិសេសចំនួន 4 លើស្មាតហ្វូន OPPO A96 ដែលលោកអ្នកគួរសម្រចចិត្ត កក់ទុកមុន (Pre-order) ៖

· ប្រព័ន្ធកាមេរ៉ាមុខក្រោយរបស់ OPPO A96

ជាមួយកាមេរ៉ា AI 50MP ដែលមានសមត្ថភាពខ្ពស់ថតរូបរហូតដល់ 108MP អាចផ្តិតយករូបភាពស្អាតៗទាក់ទាញប្រកបដោយភាពរស់រវើកគ្រប់ពេលវេលា។ ចំណែកកាមេរ៉ាស៊ែលហ្វីទំហំ 16MP អាចផ្តិតយករូបភាពកាន់តែភ្លឺច្បាស់ទោះស្ថិតក្នុងកន្លែងងងឹតកម្រិតណាក៏ដោយជាមួយនឹងមុខងារ Portrait Retouching និង Selfie HDR។

· ដំណើរការកាន់តែរលូនរបស់ OPPO A96

កាន់តែធំ កាន់តែខ្លាំងជាមួយអនុភាព RAM 8GB+ 5GB ជួយឲ្យល្បឿនប្រតិបត្តិការក្នុងទូរស័ព្ទកាន់តែរហ័ស គ្មានភាពរអាក់រអួលជាមួយកម្លាំងម៉ាស៊ីន 8GB ពិសេសមានមុខងារបន្ថែម RAM (+5GB) ដែលធ្វើឲ្យ RAM សរុបមានចំនួន 13GB ជំនួយដល់សមត្ថភាពទូរស័ព្ទឲ្យដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយ ហើយរលូនដោយមិនចាំបាច់ចំណាយប្រាក់ឡើយ។

· បច្ចេកវិទ្យាសាកថ្មលឿន 33W SUPERVOOC & ថាមពលថ្មធំ 5000mAh

 OPPO A96 បំពាក់ដោយកម្លាំងថាមពលថ្មធំ 5000mAh រួមទាំងបច្ចេកវិទ្យាសាកថ្មលឿន 33W SUPERVOOC សាកថ្មលឿនរហ័សទាន់ចិត្ត សុវត្ថិភាពខ្ពស់ អាចប្រើប្រាស់បាន 1 ថ្ងៃពេញ ដោយគ្រាន់តែសាកថ្ម 5 នាទី អាចនិយាយទូរស័ព្ទលើសពី 3 ម៉ោង ពិសេសសម្រាប់លោកអ្នកក្នុងការលេងហ្គេម លេងបណ្តាញសង្គម ទស្សនាវីដេអូ និងការប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។

បន្ថែមពីនេះលើស្មាតហ្វូនស៊េរីថ្មី OPPO A96 ក៏បំពាក់នូវអេក្រង់ទម្លុះ 90Hz ពណ៌ដិតស្រស់កម្រិតបង្ហាញរស់រវើក និងអូសបញ្ជាលឿនរលូន ព្រមទាំងផ្តល់ឲ្យអ្នកនូវអារម្មណ៍ទស្សនាដ៏ជក់ចិត្ត។ ចំណែករូបសម្រស់ពីខាងក្រៅរបស់ OPPO A96 ក៏មានភាពទាក់ទាញមិនធម្មតាជាមួយការរចនាបថបែប OPPO Glow រូបរាងស្តើងស្រាលស្រឡូនយ៉ាងល្អប្រណិតប្រកបដោយជឿជាក់ ស្វាហាប់ និងស៊ីវិល័យដាច់គេ រាល់ពេលចាប់កាន់។ លើសពីនេះ​ OPPO A96 បានបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយៅដៃចំហៀងយ៉ាងរហ័ស និងងាយស្រួលបំផុតនៅពេលចាប់កាន់ដោយដៃម្ខាង។ សម្រាប់ស្មាតហ្វូន OPPO A96 បាននាំមកជាមួយជម្រើសចំនួន  2 ពណ៌គឺ Starry Black និង Sunset Blue។

គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូនម៉ូដែលថ្មីចុងក្រោយនៃត្រកូល A ស៊េរីជំនាន់ខ្ពស់ OPPO A96 នឹងចេញលក់ជាផ្លូវការនាថ្ងៃទី29 ខែឧសភា ឆ្នាំ2022 តម្លៃត្រឹមតែ $299 តែប៉ុណ្ណោះ។ យ៉ាងណាសម្រាប់ព័ត៌មានលម្អិតបន្ថែម ទាក់ទងនឹងរូបរាង លក្ខណៈសម្បត្តិផ្សេងៗពី OPPO A96 នឹងបង្ហាញនៅលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ ស្មាតហ្វូន OPPO A96 រចនាបទទាន់សម័យ ជាមួយថាមពលខ្លាំង គុណភាពខ្ពស់គឺមានតែមួយគត់!  

https://s9.kh1.co/__image/w=650,h=813,q=100/44/448ced92310fdaeb08b5b246c7a97843a71d94d7.png
https://s9.kh1.co/__image/w=650,h=334,q=100/2e/2ee6d50b9c5b641ff436380202c8c347a3c41cc5.jpg
https://s9.kh1.co/__image/w=650,h=366,q=100/5d/5db90e4c2ef4983f76c42c2541543d21145e381b.jpg
https://s9.kh1.co/__image/w=650,h=333,q=100/c0/c0d6e4a084e916eaf581d70e5f7d227562afc8af.jpg
https://s9.kh1.co/__image/w=650,h=342,q=100/f6/f6228087bbf5ffef4e2ca4a8bc67c9cbf9498308.jpg
https://s9.kh1.co/__image/w=650,h=342,q=100/49/492f900a0d9338dee81b5679389bad92f263d9f0.jpg
https://s9.kh1.co/__image/w=650,h=342,q=100/05/0505496a4b3afc71d441a532eaec50d3925d8a45.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T