កុំរំលង! ខ្សែភាពយន្តថ្មីរបស់ផលិតករ ហ៊ុយ​ យ៉ាឡេង​ ល្អមើល ល្អសើច ហើយអប់រំទៀត

//s9.kh1.co/36/368c14efc7e14d6e53707c6e63001500dce0cb5b.jpg
តារា & កម្សាន្ដ

 ២១-ឧសភា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

នៅពេលដែលបានឃើញសារមួយរបស់ផលិតកររូបនេះទាក់ទងនឹងរឿងថ្មីហើយ បណ្ដាអ្នកសិល្បៈមួយចំនួន និងមហាជនខ្លះទៀត ដែលតែងតែគាំទ្រស្នាដៃផលិតកររូបនេះ ក៏បាននាំគ្នា ចុច Share ជាហូរហែ។

ភ្នំពេញ៖ ពិតណាស់ លោក ហ៊ុយ យ៉ាឡេង ជាតារាសម្ដែង ជាអ្នកនិពន្ធរឿង និងជាផលិតកររឿងល្បីៗជាច្រើននាពេលកន្លងមក ដូចជារឿង «ធ្ម.ប់» «វិ.ក.លចរិត» និងរឿង «ដើម្បីកូន» ជាដើម សុទ្ធតែទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកចូលចិត្តទស្សនា នៅតាមរោងកុននានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយថ្មីៗនេះផងដែរ លោកក៏បានបញ្ចេញរឿងថ្មីជាផ្លូវការ គឺរឿង «គ្រោះជីវិតកូវីដ១៩» ដែលកំពុងចាំងបញ្ចាំងនៅតាមរោងកុន។ ប៉ុន្តែក្នុងរឿងថ្មីនេះ ហាក់មិនសូវទទួលបានការគាំទ្រដូចរឿងមុនៗនោះឡើយ បើទោះបីជារឿងមួយនេះ បានបង្កប់នូវអត្ថន័យអប់រំ និងបង្ហាញពីជីវិតពិតច្រើនយ៉ាងណាក៏ដោយ។ ទើបក្រោយពីនោះ ផលិតករដ៏ល្បីរូបនេះ បានបញ្ចេញអារម្មណ៍ពិត តាមរយៈបណ្ដាញសង្គមថា៖

#សង្រ្គោះបន្ទាន់ ខ្ញុំសុំអោយបងប្អូនយើងដែលមានឥទ្ធិពល ជួយនិយាយផ្សព្វផ្សាយភាពយន្តនេះ ទៅដល់បងប្អូនដែលប្រកបរបរអចលទ្រព្យនិងអនឡាញ សំណូមពរប្អូនៗយុវវ័យដែលធ្លាប់គាំទ្រភាពយន្តខ្មោចរបស់បង ជួយ Share និងផ្សព្វផ្សាយ បងដឹងថាប្អូនៗភាគច្រើនចង់អោយបងធ្វើរឿងខ្មោច  តែបងកាន់តែចាស់ហើយ បងកាន់តែមិនចង់ផលិតកុនដើម្បីតែលុយ បងចង់អោយភាពយន្តយើងសម្បូរបែបដូចជំនាន់មុន បងចង់ផលិតភាពយន្តដែលចូលរួមជួយសង្គមយើង បច្ចុប្បន្នវិស័យអចលនទ្រព្យនិងអនឡាញកំពុងរីកចម្រើន ទន្ទឹមនឹងនោះក៏មានជនបោកប្រាស់ច្រើនដែរ ដូចនេះក្នុងនាមបងជាផលិតករបងត្រូវតែផលិតរឿងនេះ ដើម្បីឆ្លុះបញ្ចាំងនិងជួយបង្ហាញដល់បងប្អូនយើង ដែលនៅវិស័យនេះអោយបានយល់ដឹង ហើយភាពយន្តនេះក៏ឆ្លុះបញ្ចាំងពីជីវិតប្តីប្រពន្ធ១គូរ ដែលខិតខំតស៊ូដើម្បីភាពជោគជ័យផងដែរ ដូចនេះខ្ញុំមានតែសំណូមពរបងប្អូនដែលគាំទ្រភាពយន្តខ្ញុំកន្លងមក ជួយ Share និងផ្សព្វផ្សាយផង សូមជូនពរអោយបងប្អូនក្លាយជាបុគ្គលល្អជួយជាតិយើងទាំងអស់គ្នា គ្រោះជីវិតកូវីត១៩ជាភាពយន្តដែលបងប្អូនមើលហើយសើចហួសចិត្តនៅរឿងដែលមិនបានជួប  គ្រោះជីវិតកូវីត១៩ #កំពុងបញ្ចាំង

ហ៊ុយ យ៉ាឡេង

យ៉ាងណាមិញ នៅពេលដែលបានឃើញសារមួយនេះហើយ បណ្ដាអ្នកសិល្បៈមួយចំនួន និងមហាជនខ្លះទៀត ដែលតែងតែគាំទ្រស្នាដៃផលិតកររូបនេះ ក៏បាននាំគ្នា ចុច Share ជាហូរហែដើម្បីជាការលើកកម្លាំងចិត្តដល់រូបលោក ហើយក៏មានអ្នកខ្លះសន្យាថានឹងទៅមើលរឿងដ៏ល្អមួយនេះស្ទើរគ្រប់គ្នាផងដែរ៕

ហ៊ុយ យ៉ាឡេង
ហ៊ុយ យ៉ាឡេង
ហ៊ុយ យ៉ាឡេង
ហ៊ុយ យ៉ាឡេង
សាររបស់ ហ៊ុយ យ៉ាឡេង
សាររបស់ ហ៊ុយ យ៉ាឡេង
ហ៊ុយ យ៉ាឡេង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T