ជីវិតអ្នកមានតែប៉ុណ្ណឹង មិនមែនលំៗទេ Justin បង្អួតពេជ្រ ទើបតែដាំលើធ្មេញ

//s9.kh1.co/77/774e3621121ccd3d6656887e7f4a3d43d5cc20c2.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

តារា​ចម្រៀង Justin Bieber បានបង្ហាញពេជ្រដែលទើបតែដាំលើធ្មេញ តម្លៃវិញក៏មិនធូរប៉ុន្មាននោះដែរ អ្នកល្មមៗឃើញហើយញ៉ាក់សាច់។

អាមេរិក៖ នាពេលថ្មីៗនេះ តារា​ចម្រៀងJustin Bieber បានបង្ហាញពេជ្រដែលទើបតែដាំលើធ្មេញ ដោយមានអ្នកលក់ពេជ្រ​​ល្បី​ឈ្មោះ Johnny Dang ជាអ្នកដាំលើធ្មេញឱ្យផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាចម្រៀងអាយុ២៨ឆ្នាំរូបនេះ បានសម្រេចដាំត្បូងនៅលើធ្មេញក្រាស់ខាងលើ ដោយសារតែក្រាស់ខាងក្រោមលោកបានដាំពេជ្រតាំងពីឆ្នាំ២០១៩មកម៉្លេះ ចំណែកអ្នកលក់ និងដាំផ្ទាល់ ដោយថៅខែលក់គ្រឿងអលង្កា ជនជាតិ វៀតណាម-អាមេរិក Johnny Dang ប៉ុន្តែចំពោះតម្លៃជាក់ស្តែង គឺមិនបានបញ្ជាក់នោះឡើយ។

យ៉ាងណាមិញ ចំពោះតម្លៃវិញ មានគេហទំព័ររបស់គ្រឿងអលង្ការមួយ បានបញ្ជាក់ថាតម្លៃពេជ្រអាចមានតម្លៃ ៦០០ ដុល្លារក្នុងមួយធ្មេញ ឬ ១២,០០០ សម្រាប់មួយក្រាស់ ដែលគុណភាពពេជ្រកម្រិត SI ហើយក្រៅពីនេះយើងអាចបន្ថែមប្រាក់គុណនឹងតម្លៃដើម ដើម្បីបន្ថែមទៅជាកម្រិត VVS ដែលជាពេជ្រល្អជាងគេផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Justin Bieber កាលពីឆ្នាំ២០១៩
Justin Bieber កាលពីឆ្នាំ២០១៩
Justin Bieber ពេលបច្ចុប្បន្ន
Justin Bieber ពេលបច្ចុប្បន្ន
Johnny Dang និង Justin Bieber
Johnny Dang និង Justin Bieber
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T