ខ្សែកាបអ៊ីនធឺណេតក្រោមបាតសមុទ្រ អាចនឹងត្រូវបានប្រើ ដើម្បីជួយចាប់សញ្ញាការរញ្ជួយដី

//s9.kh1.co/16/16aec82c30fcf46ab5e4291768892057813757b9.jpg
បច្ចេកវិទ្យា

 ២០-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

អ្នកស្រាវជ្រាវបានណែនាំថា សេនស័រផ្អែកលើខ្សែកាបអាចកំណត់អត្តសញ្ញាណតំបន់កណ្ដាលនៃការរញ្ជួយដី។

បរទេស៖ ខ្សែកាបអ៊ីនធឺណេតដែលឆ្លងកាត់បាតសមុទ្រ អាចប្រើដើម្បីរកមើលការរញ្ជួយដីនិងរលកយក្សស៊ូណាមិ ឬតាមដានពីរបៀបដែលការប្រែប្រួលអាកាសធាតុផ្លាស់ប្ដូរចរន្តទឹកសមុទ្រ។ មន្ទីរពិសោធន៍រូបវិទ្យាជាតិ (NPL) របស់ចក្រភពអង់គ្លេស និងដៃគូរបស់ខ្លួនបាននិយាយថា ខ្សែទូរគមនាគមន៍ទាំងនេះអាចប្រើជាការរៀបចំដ៏ធំ នៃសេនស័រវិទ្យាសាស្ត្រនៅសមុទ្រជ្រៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកវិទ្យាសាស្ត្របានសាកល្បងបច្ចេកទេស នៅលើតំណភ្ជាប់សរសៃអុបទិក រវាងចក្រភពអង់គ្លេសនិងកាណាដា។ អ្នកវិទ្យាសាស្ត្របាននិយាយថា ដោយសារតែការដំឡើងសេនស័រជាអចិន្ត្រៃយ៍ដើម្បីត្រួតពិនិត្យផ្ទៃមហាសមុទ្រមានតម្លៃថ្លៃ មានតែមួយចំនួនប៉ុណ្ណោះដែលមាននៅទូទាំងពិភពលោក។ ប៉ុន្តែខ្សែកាបអុបទិកហ្វាយបឺរជាច្រើន ផ្ទុកទិន្នន័យឆ្លងកាត់សមុទ្រនិងមហាសមុទ្ររបស់ពិភពលោក។ វាត្រូវបានគេប៉ាន់ស្មានថា មានច្រើនជាង៤៣០ នៅជុំវិញពិភពលោក ដែលមានប្រវែង១.៣លានគីឡូម៉ែត្រ។

យោងតាមដុកទ័រ Giuseppe Marra នៃ NPL បានឲ្យដឹងថា ការផ្លាស់ប្ដូរសម្ពាធនិងសីតុណ្ហភាពប៉ះពាល់ដោយចំនួនតិចតួចដល់ល្បឿននៃពន្លឺ នៅពេលវាធ្វើដំណើរតាមខ្សែដែលឧបករណ៍ងាយនឹងចាប់ខ្លាំង បន្ទាប់មកអាចនឹងរកឃើញ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគាត់បានរកឃើញការរញ្ជួយដីនិងសញ្ញាមហាសមុទ្រ ដូចជារលកនិងរចន្ត។ អ្នកវិទ្យាសាស្ត្រអាចប្រើប្រាស់ខ្សែនីមួយៗ រវាងឧបករណ៍បញ្ជូនបន្ត ឧបករណ៍ដែលជួយជំរុញសញ្ញា ជាឧបករណ៍ចាប់សញ្ញាដាច់ដោយឡែកពីគ្នា។

អ្នកស្រាវជ្រាវបានណែនាំថា សេនស័រផ្អែកលើខ្សែកាបអាចកំណត់អត្តសញ្ញាណតំបន់កណ្ដាលនៃការរញ្ជួយដី។ ហើយបច្ចេកទេសនេះបានបើកលទ្ធភាពផ្សេងទៀត ដូចជាការត្រួតពិនិត្យចរន្តទឹកជ្រៅសម្រាប់ការផ្លាស់ប្ដូរ ដែលបណ្ដាលមកពីការឡើងកម្ដៅផែនដី។ វាក៏មានលទ្ធភាពដែលមិនអាចសាកល្បងបាននៃការប្រើប្រាស់ខ្សែកាប ដើម្បីតាមដានពីរបៀបដែលការប្រែប្រួលអាកាសធាតុ ផ្លាស់ប្ដូរសីតុណ្ហភាពនៅបាតសមុទ្រ៕

https://s9.kh1.co/__image/w=650,h=366,q=100/0a/0a1d702d2fdd7e09d4329a5f25cd2b54f751af2e.jpg
https://s9.kh1.co/__image/w=650,h=366,q=100/58/58849c94de9c627fa0fdfd06659864b7e395163c.jpg

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T