ចប់ហើយ! Man UTD គ្មានគម្រោងជះលុយធំ ទិញយកកីឡាករឆ្នើមរូបនេះ មករួមក្រុមទេ

//s9.kh1.co/18/18cf9df2f26a1a9f9086d9ec80b884cebd6c297d.jpg
កីទ្បា

 ២០-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

Man Utd គ្មានគម្រោងជះលុយ ទិញយកកីឡាករឆ្នើមរូបនេះ មករួមក្រុមទេ

បរទេស៖ យោងទៅតាមរបាយការណ៍ បានឲ្យដឹងថា ក្លិប Manchester United គ្មានគម្រោងក្នុងការជះលុយដើម្បីយក Frenkie de Jong ពី Barcelona មករួមក្រុមឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=640,h=480,q=100/50/50bb362f01042d2e8955d163b66c554293b1627d.png

ជាការពិតណាស់ De Jong ស្ថិតនៅក្នុងគម្រោងរបស់ លោក Ten Hag ដែលជាអ្នកដឹកនាំក្រុមថ្មី ចាប់តាំងពីលោកត្រូវបានតែងតាំងភ្លាមៗមកម្ល៉េះ។ យ៉ាងណាមិញ De Jong ក៏ត្រូវបានក្លិប Barca តាមចងជើងណាស់ដែរ ក៏ព្រោះតែគេជាកីឡាករសំខាន់ម្នាក់ដែរ នៅតំបន់បម្រើ។

https://s9.kh1.co/__image/w=640,h=480,q=100/1b/1bac68b9b005dafdbd5fc45286c3b1d0e565e6dc.png

បើយោងទៅតាមសារកាសែត Dailymail បានចុះផ្សាយឲ្យដឹងថា Man Utd គ្មានគម្រោងចាយលុយធំដើម្បីទិញយក De Jong មករួមក្រុមឡើយ ដោយ Barca ទាមទារតម្លៃខ្លួន ៦៥លានផោន។ Man Utd បោះចោលគម្រោងយក De Jong មករួមក្រុម ក៏ព្រោះតែពួកគេប្រកាន់គោលការណ៍ ការចាយវាយមានដែនកំណត់ បន្ទាប់ពីត្រូវគ្មានឈ្មោះក្នុងក្របខណ្ឌ UCL នៅឆ្នាំក្រោយនេះ៕

ប្រភពsportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T