ត្រូវចាំ រឿងទាំងនេះ មានតែអ្នកខ្លួនឯងទេទើបអាចធ្វើបាន

//s9.kh1.co/19/19f3bd785708c7dd0ec25f9759815815b84f86cc.jpg
នារី

 ២០-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ត្រូវតែចងចាំជានិច្ច ចំពោះរឿងទាំងអស់នេះ ដែលមានតែខ្លួនអ្នកផ្ទាល់តែប៉ុណ្ណោះដែលអាចធ្វើបាន អញ្ចឹងកុំទៅរំពឹងឱ្យអ្នកណាមកធ្វើវាជំនួសអ្នកឱ្យសោះ។

យល់ដឹង៖ មិនថាអ្នកកើតមកសុខស្រួល ឬកើតមកជាកូនអ្នកមានទ្រព្យស្តុកស្តម្ភ ដែលមានបង្អែកច្រើនយ៉ាងណាក៏ដោយ ក៏មិនមែនគ្រប់រឿងគឺសុទ្ធតែអាចយកលុយជួលឱ្យគេធ្វើជំនួសបានរហូតនោះទេ រឿងខ្លះគឺមានតែអ្នកខ្លួនឯងតែប៉ុណ្ណោះ ដែលអាចធ្វើវាបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ចំពោះរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ គឺជារឿងដែលអ្នករាល់ត្រូវគ្នាត្រូវចងចាំថា មានតែអ្នកខ្លួនឯងតែប៉ុណ្ណោះដែលអាចធ្វើវាបាន អ្នកដទៃមិនអាចមកធ្វើជំនួសអ្នកបានឡើយ ដូច្នេះហើយ ត្រូវរៀនចេះធ្វើវាដោយខ្លួនឯង។

ត្រូវចាំ រឿងទាំងអស់នេះ មានតែអ្នកខ្លួនឯងទេដែលអាចធ្វើវាបាន៖

១. ​មើលថែខ្លួនឯង

រូបតំណាង
រូបតំណាង

មនុស្សដែលអាចមើលថែអ្នកបានយ៉ាងល្អបំផុត មិនមែនជាឪពុកម្តាយ ក៏ដូចជាមនុស្សដែលស្រលាញ់អ្នកទេ មនុស្សដែលអាចមើលថែអ្នកបានយ៉ាងល្អ ដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន នោះគឺជាខ្លួនអ្នកផ្ទាល់ ព្រោះមនុស្សនៅជុំវិញខ្លួនអ្នក មិនអាចនៅក្បែរអ្នកបានរហូតនោះទេ តែសម្រាប់ខ្លួនអ្នកគឺនឹងត្រូវរស់នៅ ជាមួយខ្លួនឯងរហូតដល់ថ្ងៃត្រូវទៅវិញ ដូច្នេះហើយ មានតែអ្នកខ្លួនឯងប៉ុណ្ណោះ ដែលអាចមើលថែខ្លួនឯងបានគ្រប់ពេល។

 ២. សម្រេចក្តីស្រមៃខ្លួនឯង

រូបតំណាង
រូបតំណាង

មនុស្សម្នាក់ៗកើតមកសុទ្ធតែមានក្តីស្រមៃរៀងៗខ្លួន ប៉ុន្តែបើមានក្តីស្រមៃហើយ តែមិនអនុវត្តតាមចាប់ក្តីស្រមៃរបស់ខ្លួនឯង ឬចាំឱ្យអ្នកដទៃមកធ្វើជំនួសនោះ អ្នកគ្មានថ្ងៃសម្រេចក្តីស្រមៃរបស់ខ្លួនឯងបានឡើយ។ បែបនេះហើយ បានជាអ្នកត្រូវចងចាំថា មានតែអ្នកទេ ទើបអាចសម្រេចក្តីស្រមៃរបស់ខ្លួនឯងបាន បើអ្នកមិនប្រឹងប្រែង គ្មានអ្នកណាមកប្រឹងជំនួសអ្នកឡើយ។

៣. ស្គាល់ពីខ្លួនឯង

រូបតំណាង
រូបតំណាង

ត្រូវចាំថា មានតែអ្នកខ្លួនឯងតែប៉ុណ្ណោះ ដែលអាចស្គាល់និងដឹងពីខ្លួនឯងច្បាស់ ជាងអ្នកណាៗទាំងអស់ សូម្បីតែឪពុកម្តាយរបស់អ្នក ហេតុនេះហើយ ត្រូវរៀនស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ ថាខ្លួនចង់ធ្វើអ្វី និងចង់បានអ្វីឱ្យពិតប្រាកដ ទើបអាចធ្វើឱ្យជីវិតដើរដល់គោលដៅ ហើយកុំរំពឹងចង់ឱ្យអ្នកណាមកយល់ និងស្គាល់ពីអ្នកឱ្យសោះ ព្រោះអ្នកដែលអាចយល់និងស្គាល់ពីខ្លួនអ្នកបានច្បាស់ គឺជាខ្លួនអ្នកផ្ទាល់នេះហើយ។

៤. លើកលែងទោសឱ្យខ្លួនឯង

រូបតំណាង
រូបតំណាង

អ្នកដទៃអាចនឹងមិនងាយលើកលែងទោសឱ្យអ្នក នូវអ្វីដែលអ្នកបានធ្វើខុសនោះទេ ប៉ុន្តែមនុស្សតែម្នាក់គត់ ដែលអាចលើកលែងទោសឱ្យអ្នកបាន ទោះអ្នកសាងកំហុសខុសធ្ងន់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏នៅតែអាចលើកលែងទោសឱ្យបាននោះ គឺជាខ្លួនអ្នកផ្ទាល់។ បែបនេះហើយ ត្រូវរៀនស្រលាញ់ខ្លួនឯងឱ្យបានច្រើន ទើបអាចលើកលែងទោសឱ្យខ្លួនឯង និងចេះផ្តល់ឱកាសឱ្យខ្លួនឯង មានជីវិតល្អប្រសើរឡើងវិញបាន៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T