ទាំងនេះជាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា៣ មិនគួរមើលរំលង!

//s9.kh1.co/7b/7bb024e4c6883c4d6f0eee3e56b9c0abdc189d63.jpg
យល់ដឹង

 ២០-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ហេតុអ្វីបានជាយើងត្រូវស្វែងយល់ពីគុណប្រយោជន៍របស់អាស៊ីតខ្លាញ់ អូមេហ្គា៣? ពីព្រោះថា អាស៊ីតខ្លាញ់ប្រភេទនេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់យើង។

ហេតុអ្វីបានជាយើងត្រូវស្វែងយល់ពីគុណប្រយោជន៍របស់អាស៊ីតខ្លាញ់ អូមេហ្គា៣? ពីព្រោះថា អាស៊ីតខ្លាញ់ប្រភេទនេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់យើង។ ការរស់នៅប្រចាំថ្ងៃ ការវវិត្ដនៃរាងកាយជាចាំបាច់ដែលយើងមិនអាចឃាត់បាន ក្នុងនោះការជម្រុះចោលនៃកោសិកាចាស់ បង្កើតកោសិកាថ្មី ដំណើការសម្រួលសរសៃឈាមបេះដូង ការចិញ្ចឹមទៅដល់ខួរក្បាល នេះត្រូវការយ៉ាងចាំបាច់នៃអាស៊ីដខា្លញ់អូហ្គា៣។ ខាងក្រោម​​​នេះ គឺជាប្រភពអាហារ ដែលសម្បូរទៅដោយសារធាតុអាស៊ីដខ្លាញ់៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.ត្រីសាម៉ុន

ត្រីសាម៉ុន ជាប្រភពអាហារដែលសម្បូរទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣។ យើងអាចបន្ថែមមុខម្ហូបប្រភេទនេះក្នុងរបបអាហារ​ប្រចាំ​ថ្ងៃ​តាមលទ្ធភាព ព្រោះថា ក្នុងបរិមាណត្រីសាម៉ុន ១០០ ក្រាម មានផ្ទុកបរិមាណអាស៊ីតអូមេហ្គា៣ចំនួន ១,៨ក្រាម ស្មើនឹង ១៨% នៃបរិមាណាសាច់ត្រី។ ក្រៅពីនោះនៅមានប្រភេទត្រីសមុទ្រផ្សេងៗទៀតដូចជា ត្រីMackerel ត្រីHerring ត្រីSardines ត្រីTuna ត្រីLake Trout និង ពពួកត្រីល្អិតសម្បូរខ្លាញ់ច្រើន ក៏មានបរិមាណប្រភេទខ្លាញ់ប្រហាក់ប្រហែលគ្នា។

២. អយស្ទ័រ

បើនិយាយទៅដល់អយស្ទ័រជាប្រភេទអាហារដែលពេញនិយម ហើយរសជាតិវិញក៏ឆ្ងាញ់ខ្លាំងទៀតផង នេះសម្រាប់អ្នកដែលចូលចិត្ដ។ ក្រៅពីរសជាតិ អយស្ទ័រក៏មានផ្ទុកទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣ផងដែរ ប៉ុន្ដែក្នុងកម្រិតតិច មិនច្រើនដូច ពពួក​សាម៉ុននោះទេ។ ក្នុងបរិមាណអយស្ទ័រ ១០០ក្រាមមានផ្ទុកអូមេហ្គា៣តែ០,៧ក្រាមប៉ុណ្ណោះ។ ប៉ុន្ដែយ៉ាងណាក៏ដោយ យើងក៏អាចញ៉ាំ វាដោយរីករាយ ជាមួយនឹងការផ្ដល់ឲ្យនូវជីវជាតិប៉ូវផ្សេងទៀត ដូចជា វីតាមីន B12 ស័ង្កសី និង ប្រូតេអ៊ីនផ្សេងៗជាច្រើនទៀត។

៣. សណ្ដែកសៀង

សម្រាប់ សណ្ដែកសៀងជឿជាក់ថា គ្នាយើងមិនសូវចាប់អារម្មណ៍ដឹងពីគុណប្រយោជន៍វានោះទេ។ ជាក់ស្ដែងណាស់ថា វាក៏មានលាក់ទុកនូវពពួកអាស៊ីដខ្លាញ់អូមេហ្គា៣ ប្រភេទ alpha-linolenic (ALA) ជាប្រភេទខ្លាញ់ផលិតឡើងដោយពពួករុក្ខជាតិ។ ក្នុងបរិមាណ ១០០ក្រាមនៃសណ្ដែកសៀង មានផ្ទុកអាស៊ីដ ខ្លាញ់ ១,៤ក្រាម។ ប្រភេទអាស៊ីដខ្លាញ់ផលិតចេញពីរុក្ខជាតិ ALA អាចធ្វើឲ្យរាងកាយរបស់យើង ពិបាកស្រូបយកជាងប្រភេទខ្លាញ់ដែលមាននៅក្នុងសាច់ ប៉ុន្ដែប្រសិនបើ យើងជាអ្នកដែលនិយមចូលចិត្ដញ៉ាំបន្លែ និងគ្រាប់ធញ្ញជាតិ នោះគឺជារឿងល្អវិញ ដោយមិនបាច់ញ៉ាំសាច់ក៏អាចទទួលបានអាស៊ីដខ្លាញ់អូមេហ្គា៣ផងដែរ។

៤.គ្រាប់ជីរ

គ្រាប់ជីក៏ជាធញ្ញជាតិដែលអាចផ្ដល់នូវប្រភេទអាស៊ីដខ្លាញ់ អូមេហ្គា៣ដល់សុខភាព។ មិនខុសគ្នានឹងសណ្ដែក​​សៀងប៉ុន្មានទេ ដែលសារធាតុខ្លាញ់ដែលមាននោះ គឺប្រភេទ alpha-linolenic។ គ្រាប់ជីរមានផ្ទុកបរិមាណអាស៊ីដខ្លាញ់ច្រើនជាង សណ្ដែកសៀង ដែលបរិមាណគ្រាប់ជី៣៣ក្រាម មានអាស៊ីដខ្លាញ់ដល់ទៅ ៥ក្រាមបាត់ទៅហើយ។ ដូចគ្នាទៅនឹងគ្រាប់ Walnuts អត្ថប្រយោជន៍ស្មើគ្នា។

៥.ស៊ុត

រឿងមិននឹកស្មានដល់គឺថា ស៊ុតត្រូវបានសិក្សារកឃើញមានផ្ទុកទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣ ក្នុងបរិមាណច្រើន​ទៀតផង។ ចំនួនស៊ុត២គ្រាប់មានផ្ទុកអាស៊ីដដល់ទៅ ១៨០មីលីក្រាម។ វាច្រើនស្ទើរតែមិននឹកស្មានដល់ មិនចាញ់​ពពួកត្រីសាម៉ុន។ យើងអាចសាកល្បងញ៉ាំស៊ុត បានយ៉ាងហោចចន្លោះពី២ទៅ ៤គ្រាប់ក្នុងមួយថ្ងៃ នោះក៏នឹងផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។

  ជារួមអាស៊ីដខ្លាញ់អូមេហ្គា៣ បែងចែកជា៣ប្រភេទសំខាន់ៗ មាន Alpha-Linolenic Acid (ALA) ប្រភេទខ្លាញ់ដែលបានមកពីពពួករុក្ខជាតិ និងគ្រាប់ធញ្ញជាតិ។ Eicosapentaenoic Acid (EPA) ជាប្រភេទអាស៊ីដខ្លាញ់ដែលបានមកពី ពពួកសាច់ សត្វ ដែលរស់នៅក្នុងតំបន់ទឹកត្រជាក់ ដូចជា ត្រីសាម៉ុន ជាដើម។ Docosahexaenoic Acid (DHA) ប្រភេទខ្លាញ់អាស៊ីដ ដែលបានមកពី ពពួកសត្វ រុក្ខជាតិ សត្វស៊ីស្មៅជាអាហារ និង មួយទៀត គឺបានមកពីស៊ុតតែម្ដង។ ការញ៉ាំអាហារ ដែលមានផ្ទុកនូវអាស៊ីដ​អូមេហ្គា៣ អាចជួយទ្រទ្រង់រាងកាយ ជំនួយដល់ ខួរក្បាល ស្មារតី បេះដូង សរសៃឈាម និងភ្នែក។  

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T