រោគសញ្ញាពពោះដំបូងចម្លែកៗ ស្រីៗគួរចាប់អារម្មណ៍!

//s9.kh1.co/13/131b3c6e451b089456f62280776749b59981932b.jpg
យល់ដឹង

 ២០-ឧសភា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

យើង​ត្រូវ​ដឹង​ថា រាងកាយ​របស់​មនុស្ស​ជា​ប្រព័ន្ធ​ស្មុគ​ស្មាញ​មួយ ហើយ​ការ​មាន​ផ្ទៃ​ពោះ​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​លើ​រាងកាយ។

យើង​ត្រូវ​ដឹង​ថា រាងកាយ​របស់​មនុស្ស​ជា​ប្រព័ន្ធ​ស្មុគ​ស្មាញ​មួយ ហើយ​ការ​មាន​ផ្ទៃ​ពោះ​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​លើ​រាងកាយ។ ដូច្នេះ នៅ​ពេល​ដែល​ស្រី​ៗ​មាន​ផ្ទៃពោះ រាងកាយ​នឹង​ចាប់ផ្ដើម​បង្ហាញ​រោគ​សញ្ញា​ជាក់​លាក់ណា​មួយ។ ជួន​កាល ស្ត្រី​បង្ហាញ​រោគ​សញ្ញា​ពពោះ​ដំបូង​ចម្លែកៗ ហើយ​បើ​យើង​សង្កេត​ឃើញ​មាន​រោគ​សញ្ញា​ខាង​ក្រោម​លេច​ឡើង វា​អាច​ជា​សញ្ញា​ថា​កំពុង​មាន​អី​លូតលាស់​ក្នុង​ពោះ​ហើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ពិបាក​គេង

ប្រសិន​បើ​យើង​ឃើញ​ថា យប់​ឡើង​ពិបាក​គេង​លក់ ឬ​ឧស្សាហ៍​ភ្ញាក់​ពី​គេ​ងកណ្ដាល​យប់ វា​អាច​ជា​រោគ​សញ្ញា​ពពោះ​ដំបូងៗ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យើង​ត្រូវ​រក្សា​ចិត្ត​ឲ្យ​ស្ងប់​ស្ងាត់ និង​សម្រាក ធ្វើ​លំហាត់​ប្រាណ កាត់​បន្ថយ​ការ​ទទួល​ទាន​ជាតិ​កាហ្វេអ៊ីន​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​គេង​លក់​ប្រសើរ​ជាង​មុន។

២. តឹង​ច្រមុះ ឬ​ឈាម​ច្រមុះ

ស្ដាប់​ទៅ​រាង​ចម្លែក​បន្តិច​មែន តែ​ស្ត្រី​ពពោះ​ខ្លះ​ចេញ​អាការៈ​តឹង​ច្រមុះ ឬ​ឈាម​ច្រមុះ​ពេល​ដំបូងៗ។ បញ្ហា​នេះ​អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ខ្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ។

៣. ឧស្សាហ៍​ផោម ឬ​ប៉ោង​ពោះ

រោគ​សញ្ញា​ពពោះ​ដំបូង​ចម្លែក​មួយ​ទៀត​នោះ​គឺ អារម្មណ៍​មាន​ខ្យល់​ក្នុង​ពោះ ប៉ោង​ពោះ ឬ​ឧស្សាហ៍​ផោម ឬ​ភើ។ ការ​ពពោះ​អាច​ប៉ះ​ពាល់​ទៅ​លើ​ផ្លូវ​ក្រពះ​ពោះ​វៀន ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ ផោម ឬ​ភើ​ញឹក។

៤. ធ្លាក់​ស​ច្រើន​ខុស​ធម្មតា

ការ​ធ្លាក់​ស​ជា​រឿង​ធម្មតា​ទេ​អំឡុង​ពេល​ពពោះ តែ​បើ​សិន​យើង​សម្គាល់​ឃើញ​ថា ធ្លាក់​ស​ច្រើន​ខុស​ធម្មតា វា​អាច​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃ​ពោះ។ ផ្ទុយ​ទៅ​វិញ បើ​ការ​ធ្លាក់​ស​មាន​ក្លិន​មិន​ល្អ ឬ​មាន​ពណ៌​មិន​ប្រក្រតី គួរ​ទៅ​ជួប​គ្រូពេទ្យ​រោគ​ស្ត្រី។​

៥. មាន​រសជាតិ​ដែក​ជាប់​មាត់

ស្ត្រី​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​មាន​អារម្មណ៍​ដូច​កំពុង​ទំពា​វត្ថុ​ធ្វើ​ពី​ដែក ពេល​កំពុង​ញ៉ាំ​អី។ នេះ​ក៏​ព្រោះ​តែ​ការ​កើន​ឡើង​នៃ​អ័រម៉ូន Estrogen និង Progesterone នៅ​ក្នុង​ខ្លួន ហើយ​ត្រូវ​បាន​គេ​ហៅ​ថា Dysgeusia ។

៦. ចំណង់​ផ្លូវ​ភេទ​ផ្លាស់​ប្ដូរ

និយាយ​ទៅ ការ​ពពោះ​ធ្វើ​រាង​កាយ​យើង​ជួប​រឿង​ចម្លែកៗ​ច្រើន​យ៉ាង ដូច្នេះ​ការ​ប្រែ​ប្រួល​ចំណង់​ផ្លូវ​ភេទ​ក៏​អាច​កើត​ឡើង​បាន​ដែរ។ ស្ត្រី​ខ្លះ​ពេល​ចាប់​ផ្ដើម​ពពោះ​អាច​មាន​ចំណង់​ផ្លូវ​ភេទ​ខ្ពស់ ចំណែក​ខ្លះ​ទៀត​ចំណង់​ផ្លូវ​ភេទ​អាច​នឹង​ធ្លាក់​ចុះ អាស្រ័យ​ទៅ​តាម​បុគ្គល​ម្នាក់ៗ។

ចំណុចសំខាន់

ជួន​កាល ស្ត្រី​បង្ហាញ​រោគ​សញ្ញា​ពពោះ​ដំបូង​ចម្លែកៗ ហើយ​បើ​យើង​សង្កេត​ឃើញ​មាន​រោគ​សញ្ញា​ខាង​ក្រោម​លេច​ឡើង វា​អាច​ជា​សញ្ញា​ថា​កំពុង​មាន​អី​លូតលាស់​ក្នុង​ពោះ​ហើយ​៖

  • ពិបាក​គេង
  • តឹង​ច្រមុះ ឬ​ឈាម​ច្រមុះ
  • ឧស្សាហ៍​ផោម ឬ​ប៉ោង​ពោះ
  • ធ្លាក់​ស​ច្រើន​ខុស​ធម្មតា
  • មាន​រសជាតិ​ដែក​ជាប់​មាត់
  • ចំណង់​ផ្លូវ​ភេទ​ផ្លាស់​ប្ដូរ ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T