ទំនងអត់? លោក Campbell ថា Man UTD បើចង់ខ្លាំងឡើងវិញ ទាល់តែទិញយកបម្រើកណ្ដាល២នាក់នេះ មករួមក្រុម

//s9.kh1.co/f2/f20c0111c0e0ff8bcfcec4e4bb9f1153f1eac2ee.jpg
កីទ្បា

 ២០-ឧសភា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

លោក Campbell ថា Man Utd បើចង់ខ្លាំងឡើងវិញ ទាល់តែទិញយកកីឡាករឆ្នើមពីររូបនេះ មករួមក្រុម

បរទេស៖ លោក Kevin Campbell ថា ក្លិប Manchester United នឹងខ្លាំងឡើងវិញ ប្រសិនបើបាន កីឡាករ Frenkie de Jong និង N'Golo Kante មករួមក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/33/332abd5d2f33925fb8b0b1f286e102d1a9055433.png

ជាការពិតណាស់ បន្ទាប់ពីត្រូវបានតែងតាំងជាអ្នកដឹកនាំក្រុមថ្មី របស់ Man Utd លោក Erik ten Hag ត្រូវមានភារកិច្ចច្រើនដែលត្រូវធ្វើដើម្បីរុះរើ ក្រុមមួយនេះ ដោយលោកបានសម្រេចចិត្តខ្លះហើយថា កីឡាករណាដែលត្រូវទុក និង កីឡាករណាដែលត្រូវលក់ចេញ។ ទន្ទឹមនឹងនេះផងដែរ លោក Campbell ក៏មានមតិសម្រាប់លោក Ten Hag ដោយលោកចង់ឲ្យ លោក Ten Hag យក De Jong និង Kante មកពង្រឹងតំបន់បម្រើរបស់ Man Utd។

https://s9.kh1.co/__image/w=650,h=434,q=100/c5/c5071d680051fa7d623896b8488c7b450b4bc219.png
https://s9.kh1.co/__image/w=650,h=366,q=100/d1/d1e8793ea8ee0570518e1bc9dd3d1feb1596b351.png

លោក Campbell បាននិយាយថា៖

McTominay និង Fred ជាកីឡាករដ៏ល្អគួរឲ្យកត់សម្គាល់ហើយ ក៏ប៉ុន្តែគេមិនទាន់ស្ថិតនៅកម្រិតខ្ពស់នៅឡើយទេ។ យ៉ាងណាមិញ បើយើងនិយាយអំពីឈ្មោះ De Jong ដែលគេជាកីឡាករសញ្ជាតិហូឡង់ ដែលកំពុងប្រកបអាជីពនៅក្លិប Barca និង​ Kante ដែលជាកីឡាករម្ចាស់ជើងឯកពាន World Cup (2018) និង ពាន PL​ ចំនួនពីរដង​ ជាក្រុមពីរផ្សេងគ្នា ពួកគេទើបជា កីឡាករកម្រិតកំពូលពិតៗ។ ប្រសិនបើយកពួកគេទាំងពីរបាន Man Utd ច្បាស់ជាផ្លាស់ប្តូរតែម្តង តែអ្វីដែលសំខាន់នោះ Man Utd យកពួកគេបានដែរឬទេ?

លោក Kevin Campbell 

ប្រភពsportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T