មានទឹកចិត្តល្អ! ករុណា ពេជ្រ នៅកំដររោងស.ព ឪពុកម្តាយ សុវត្ថិឌី ធារិកា ដល់យប់ជ្រៅ

//s9.kh1.co/01/01cbe32701f4e785d184ec9e48b162d3fc7496cd.jpg
តារា & កម្សាន្ដ

 ១៩-ឧសភា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

ក្នុងនាមមិត្តរួមអាជីពតែករុណា ពេជ្រ មានទឹកចិត្ត នៅកំដររោងសព ឪពុកម្តាយ សុវត្ថិឌី ធារិកា ដ៏យប់ជ្រៅ ក្នុងគ្រាលំបាកបែបនេះ។

ភ្នំពេញ៖ ជា​ដំណឹង​មួយ​ ដែល​គួរ​ឲ្យសោកសៅ​ ​ ​ដែល​កាល​ពី​ថ្ងែទី​ ១៧ ខែ​ឧសភា កន្លង​ទៅ​នេះ ​ឪពុកម្តាយរបស់ តារាចម្រៀងផលិតកម្ម Town កញ្ញា សុវត្ថិឌី ធារិកា បាត់បង់ជីវិត ត្រឹមមួយពព្រិចភ្នែក ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេល​ជា​មួយ​គ្នា​នេះ​ដែរ​គេក៏​ឃើញ​សិល្បករ មិត្តរួមការងារជាច្រើន ក៏ដូចជា មហាជន ជាពិសេសអ្នកគាំទ្រ បានចូលរួម សោកស្ដាយជាពន់ពេក ដែលត្រូវមកបា.ត់.ប.ង់ មនុស្សជាទីស្រលាញ់ទាំងពីរក្នុងពេលតែមួយបែបនេះ ថែមទាំងបានទៅដល់រោងបុណ្យសព ក្នុងជាការលើកទឹកចិត្តដល់រូបនាងផងដែរ។

យ៉ាងណាមិញ នៅគណនីជាផ្លូវការរបស់ តារាចម្រៀង ករុណា ពេជ្រ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃទិដ្ឋភាព នៃការយមរោងសពរបស់ ​ឪពុកម្តាយ​របស់ កញ្ញា សុវត្ថិឌី ធារិកា ទាំងយប់ជ្រៅអធ្រាត ដោយក្នុងនោះអ្វីដែលចាប់អារម្មណ៍នោះ រោងបុណ្យក៏លិចទឹកទៀត ដោយសារតែភ្លៀងខ្លាំង។

តាមរយៈទង្វើទាំងនេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សន្តាន​ចិត្តចេះ​ជួយ​យក​អសារគ្នា ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក ​ក្នុងនាម​​ជា​អ្នក​សិល្បៈដូច​គ្នា ដើម្បីជា​ការ​​ជួយ​រំលែក ​​នៃការផ្តល់ភាគកក់ក្តៅ  ក៏ជាចំណែកមួយ ក្នុងក្រុម​គ្រួសារ​នៃ​សពបាន​មួយ​ភាគដូច្នេះដែរ។

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ករុណា ពេជ្រសុវត្ថិឌី ធារិកា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T