បាត់មុខយូរ មិននឹកស្មាន Bro Kh បែរជាជួបរឿងបែបនេះសោះ

//s9.kh1.co/50/50b637762a75e3228147c9684d4fd175b11c04d8.jpg
តារា & កម្សាន្ដ

 ១៩-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

សមើលមិនឃើញ ធ្លាប់តែមានសុខភាពល្អ រាងកាយសង្ហាមាំមួន មិននឹកស្មាន Bro Kh ធ្លាក់ខ្លួនដល់ថ្នាក់នេះ។

ភ្នំពេញ៖ Youtuber ល្បីឈ្មោះ Bro Kh ធ្លាប់បានសាងកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងបណ្ដាញសង្គម តាមរយៈការធ្វើវីដេអូកំប្លែង ប្លែកៗ ព្រមទាំងមានអ្នកចូលទស្សនាច្រើននាក់ពេលបង្ហោះវីដេអូម្ដងៗ និង រកចំណូលបានជាច្រើន កាលពីប៉ុន្មានឆ្នាំមុន ដែលអាចនិយាយបានថា រូបលោក មានល្បីល្បាញគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រយៈប៉ុន្មានឆ្នាំចុងក្រោយនេះ រូបលោក បែរជាបាត់មុខ អស់មួយរយៈធំ ដែលក្រោយក៏មក ក៏បានលេចឬ អំពីមានបញ្ហាជីវិតជាច្រើន មិនថាបាក់បែកស្នេហា  រហូតដល់ថ្នាក់រូបលោក មានជំងឺផ្លូវចិត្តរើឡើងទៀតផង បានធ្វើឲ្យ អ្នកចូលចិត្ត ស្រលាញ់រូបលោក មានការអាណិតអាសូរជាខ្លាំង។

ទៀតសោត រូបលោកក៏បានសំងំបាត់ខ្លួនពីបណ្ដាញសង្គមអស់ជាយូរគួរសមផងដែរ ក៏ប៉ុន្តែស្រាប់តែបេលថ្មីៗនេះ លោកក៏បានលេចមុខមកសារជាថ្មី ដោយលើកនេះ Bro Kh បែរជាបង្ហោះ រូបភាព ដេកសម្រាកមន្ទីរពេទ្យទៅវិញ ដោយរូបលោក កំពុងជួបវិបត្តិ កំពុងមានដំបៅក្រពះកម្រិត ធ្ងន់ ដែលពេទ្យថាបេីទុកយូរអាចធ្លាយក្រពះស្លាប់ទៀតផង ដែលមិននឹកស្មានថា រូបលោកបែរជាជួបរឿងបែបនេះទាល់តែសោះ ធ្លាប់ជាមនុស្ស មានរាងកាយ មាំមួន សាច់សថ្លា តែបែរជាមកជួបជំងឺមួយនេះទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T