មេធំ Barca បង្ហើបថា កីឡាករវ័យក្មេងកំពូលក្រឡុករូបនេះ អាចនឹងចាកចេញពីក្លិប

//s9.kh1.co/4e/4ed182856536aaba6454daafd04a4cabe8e91aee.jpg
កីទ្បា

 ១៨-ឧសភា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

មេធំ Barca បង្ហើបថា កីឡាករវ័យក្មេងកំពូលក្រឡុករូបនេះ អាចនឹងចាកចេញពីក្លិប

អេស្ប៉ាញ៖ ប្រធានក្លិប Barcelona លោក Joan Laporta បាននិយាយថា កីឡាករ Ousmane Dembele កំពុងត្រូវបានក្លិបផ្សេងៗ "ល្បួង" ដែលអាចធ្វើឲ្យគេចាកចេញនៅរដូវក្ដៅនេះ ប៉ុន្តែក្លិបសង្ឃឹមថានឹងបានចុះហត្ថលេខា កុងត្រាថ្មីជាមួយខ្សែបម្រើស្លាបសញ្ជាតិបារាំងខាងលើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/29/294e3384aafc6999a215c6f85b5268feb5b46d1b.png

កិច្ចសន្យារបស់ Dembele នឹងត្រូវផុតកំណត់នៅរដូវក្តៅនេះ ហើយគេបានសុំឱ្យក្លិប ផ្ដល់ពេលវេលាឲ្យគេបន្ថែមទៀត ដើម្បីធ្វើការសម្រេចចិត្តទាក់ទងនឹងសំណើកន្លងមកនេះ។

ទោះជាយ៉ាងណាក៏ដោយ​លោក Laporta និយាយថា បច្ចុប្បន្នមានសំណើពីខាងក្រៅ ហាក់មានភាពល្អប្រសើរច្រើនចំពោះ Dembele ប៉ុន្តែក្លិបសង្ឃឹមថា ប្រពៃណីរបស់ក្លិប ក៏ដូចជាទំនាក់ទំនង នឹងអាចរក្សា កីឡាករពូកែក្រឡុករូបនេះ ឲ្យស្នាក់នោះទឹកដី Camp Nou បន្ត។

លោក Laporta បានថ្លែង​ប្រាប់​វិទ្យុ Catalunya Radio ថា៖

គាត់​ចង់​នៅ ប៉ុន្តែ​គាត់​ត្រូវ​បាន​ល្បួង​យ៉ាង​ខ្លាំង​ដោយ​ជម្រើស​ផ្សេង​ទៀត​ ដែល​ផ្តល់នូវ​លក្ខខណ្ឌ​ល្អ​ជាង។ ការ​ផ្តល់​ជូន​នេះ​ត្រូវ​បានដាក់សំណើ ជា​យូរ​មក​ហើយ ហើយ​ពួកគេ​បាន​សុំ​ពេល​វេលា​រហូត​ដល់​ចប់​រដូវ​កាល​នៅ​សប្តាហ៍​ក្រោយ។ ពួកយើងក៏ធ្លាប់ចង់បានចម្លែយដែរ ប៉ុន្តែ​យើង​មិន​អាច​បង្ខំ​វា​បាន​ទេ​ព្រោះ​ Dembele បានផុតកុងត្រារបស់គាត់ហើយ។ គ្រូ​បង្វឹក និងខ្ញុំ​ចូលចិត្ត​គាត់។ យើង​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ​ដើម្បី​រក្សា​គាត់៕

លោក Joan Laporta
https://s9.kh1.co/__image/w=650,h=390,q=100/6d/6dd8b452f924ade9393ee6ed5176eb7a5902da99.png
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T