ចឹងហើយលឺហើយ ថាជាតារា! Kim Sae Ron ត្រូវប៉ូលីសចាប់ ក្រោយបើកពេលស្រវឹង

//s9.kh1.co/1d/1d3ca263cbab0bf4c55642c7c0400d52c82e353c.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

តារាសម្ដែង Kim Sae Ron បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍។

កូរ៉េខាងត្បូង​៖ យោងតាមរបាយការណ៍ផ្តាច់មុខពី Asia Kyungjae បានឲ្យដឹងថា តារាសម្តែងស្រី Kim Sae Ron ត្រូវបាន គេប្រទះចាប់ បានបើកបរក្នុងស្ថានភាពស្រវឹង បន្ទាប់ពីរបាយការណ៍ជាច្រើនន ត្រូវបានបញ្ជូនទៅប៉ូលីសអំពីរថយន្តដែលបង្កឲ្យមានគ្រោះថ្នាក់ ត្រូវបានដឹងថា​ជារបស់តារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត Kim Sae Ron ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ម៉ោង​ប្រហែល ៨ ព្រឹក​ថ្ងៃ​នេះ​នៅ​សង្កាត់ Hakdong នៃ Gangnam បន្ទាប់​ពី​បាន​បុក​រចនាសម្ព័ន្ធ​មួយ​និង​ការ​ប៉ុនប៉ង​រត់​គេច​ពី​កន្លែង​កើតហេតុ​ ដែលបានប៉ូលិស​ចង់​ធ្វើ​តេស្ត​ខ្យល់​ដង្ហើម​លើ​នាង ប៉ុន្តែ​នាង​សុំ​ធ្វើ​តេស្ត​ឈាម​នៅ​មន្ទីរពេទ្យ។

ព័ត៌មានលម្អិតបន្ថែមពី Channel A និង Yonhap បាននិយាយថា Kim Sae Ron បានបុករបាំងការពារ និងដើមឈើនៅតាមផ្លូវយ៉ាងហោចណាស់បីដង មុនពេលត្រូវបានប៉ូលីសចាប់បាន ដោយគេបានរាយការណ៍​ពី​ប្រជាពលរដ្ឋ​ ដែលបាន​ឃើញហេតុការណ៍ បញ្ជាក់​ថា នាង​បាន​បុក​របាំង​ការពារ​ជាច្រើន​លើក ច្រើនសារ។

បើយោងតាម ប្រភពដដែល បច្ចុប្បន្ននេះ យើងកំពុងពិនិត្យមើលរបាយការណ៍ដែលថា តារាសម្តែងរូបនេះ កំពុងត្រូវបានស៊ើបអង្កេតពីបទបំពានច្បាប់ចរាចរណ៍ផ្លូវគោក (DUI) ដោយប៉ូលីស ​នឹង​បង្ហាញ​ពី​ជំហរ​របស់ ពួកគេ​ភ្លាម ៗ ​តាម​ដែល​ គេបាន​បញ្ជាក់​ពី​ព័ត៌មាន ថាតារាស្រីរូបនេះ បានបំពានច្បាប់ពិតប្រាកដ៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T