រឿងភាគកូរ៉េទាំងនេះហើយ ធ្វើឲ្យតួសម្តែង ផ្ទុះប្រជាប្រិយភាពភ្លូកទឹកភ្លូកដី!

//s9.kh1.co/db/dbeac153ce26db93e94c2c3e2854ce2479a49c31.jpg
យុវវ័យ

 ១៨-ឧសភា-២០២២ ៧ល្ងាច · ២ ឆ្នាំមុន

រឿង K-Dramas ល្បីៗ ទាំង ៧រឿងនេះទទួលបានការគាំទ្រខ្លាំង ថែមទាំងធ្វើឲ្យតួសម្តែងប្រុសស្រីទាំងនេះ ផ្ទុះប្រជាប្រិយភាពភ្លូកទឹកភ្លូកដី មានអ្នកគាំទ្រស្គាល់កើនឡើងជាលំដាប់!

កូរ៉េខាងត្បូង ៖ មានរឿងភាគកូរ៉េជាច្រើន ដែលសាងប្រជាប្រិយភាព មានអ្នកទស្សនាទូទាំងពិភពលោក ក្នុងនោះក្រៅពីរឿងល្បីហើយនោះ រឿងកូរ៉េឬយើងស្គាល់ជា K-Drama ទាំងនោះ ក៏បានសាងមុខមាត់ និងកេរ្ដិ៍ឈ្មោះល្បីល្បាញដល់តារាសម្ដែងស្រីប្រុស ក្នុងរឿងមិនធម្មតា និងក្លាយជាតារាមានអ្នកស្វែងរកច្រើនបំផុត នៅក្នុងឧស្សាហកម្មនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ ជារឿង​ភាគ​កូរ៉េ​ទាំង​ ៧រឿង បានសាង​ប្រជាប្រិយភាព​សម្រាប់​តារា​ល្បី​នា​ពេល​បច្ចុប្បន្ន ៖

១. រឿង 'Sungkyunkwan Scandal'

អរគុណចំពោះរឿងភាគប្រវត្តិសាស្ត្រ-មនោសញ្ចេតនាឆ្នាំ ២០១០ មួយនេះ ដែលបានធ្វើឲ្យតារាសម្ដែង Park Min Young, Song Joong Ki, Yoo Ah In និង Park Yoo Chun សុទ្ធតែទទួលបានភាពល្បីល្បាញ បន្ទាប់ពីពួកគេមានវត្តមានរឿងសម្ដែង "Sungkyunkwan Scandal" ហើយបានសម្តែងក្នុងរឿងភាគ និងភាពយន្តល្បីៗជាច្រើន។

អ្នកសម្ដែងក្នុង រឿង 'Sungkyunkwan Scandal'
អ្នកសម្ដែងក្នុង រឿង 'Sungkyunkwan Scandal'

លើសពីនេះ Song Joong Ki និង Yoo Ah In បច្ចុប្បន្នស្ថិតក្នុងចំណោមតារាកូរ៉េដែលមានប្រាក់ខែខ្ពស់បំផុតផងដែរ។

២. រឿង "Dream High"

រឿង "Dream High ត្រូវ​បាន​សម្ដែង​ដោយ​តារា​ល្បី​ៗ​ដូច​ជា Suzy, IU, Eung Jung, Taecyeon សមាជិក​ក្រុម 2PM និង Wooyoung។ ជាមួយប្រជាប្រិយភាពនៃរឿងនេះ គឺបាន​បង្កើន​ប្រជាប្រិយភាព​របស់​តារា​សម្ដែង​ ហើយថែមទាំងឈ្នះពានរង្វាន់ទៀតផង។

អ្នកសម្ដែងក្នុង រឿង "Dream High"
អ្នកសម្ដែងក្នុង រឿង "Dream High"

៣. រឿង  'Reply 1988'

ភាពល្បីល្បាញដ៏ធំរបស់ Park Bo Gum និង Lee Hyeri នៅក្នុងពិភពសម្ដែងបានចាប់ផ្តើមជាមួយនឹងរឿងភាគ 'Reply 1988' នេះ។ ក្នុងនោះ Park Bo Gum បានសម្តែងក្នុងរឿងភាគដ៏ល្បីមួយទៀតគឺ "Love in the Moonlight" បន្ទាប់ពី ​ "Reply 1988" ហើយលោក​ក៏​បាន​ក្លាយ​ជា​តារា​សម្ដែង​ដំបូង​គេ​ដែល​ជាប់​ចំណាត់​ថ្នាក់​កំពូល​តារា​ល្បី​របស់​ទស្សនាវដ្ដី Forbes Korea

អ្នកសម្ដែងក្នុង រឿង  'Reply 1988'
អ្នកសម្ដែងក្នុង រឿង  'Reply 1988'

ចំណែក Lee Hyeri បានសម្តែងក្នុងរឿង "Two Cops" រឿង "Miss Lee" រឿង "My Roommate is a Gumiho" រឿង "Moonshine" និងរឿងជាច្រើនទៀត ហើយ Go Kyung Pyo ទទួលប្រជាប្រិយភាពមិនធម្មតា ថែមទាំងមានវត្តមានក្នុងរឿងភាគល្បីៗដូចជារឿង "Chicago Typewriter", រឿង "Private Lives" និងរឿងជាច្រើនទៀត។

ទន្ទឹមនឹងនេះ Ryu Jun Yeol ទទួលបានភាពល្បីល្បាញផងដែរ ហើយបានសម្តែងក្នុងរឿង "One Way Trip" រឿង "Little Forest" រឿង "Lost" និងរឿងជាច្រើនទៀត។

៤. រឿង 'Itaewon Class'

ថ្វីត្បិតតែមានប្រជាប្រិយភាពរួចទៅហើយ តាមរយៈតួនាទីរបស់ Park Seo Joon ក្នុងរឿង "What's Wrong With Secretary Kim" ប៉ុន្តែលោកកាន់តែល្បីល្បាញដោយសារតែរឿង "Itaewon Class"។ អរគុណចំពោះរឿងនេះដែលធ្វើឲ្យលោកមានមុខបានដើរតួជាតារាហូលីវូដតាមរយៈរឿង "The Marvels"

Park Seo Joon ក៏ត្រូវបានគេគ្រោងនឹងសម្តែងក្នុងរឿង "Dream" រឿង "Concrete Utopia" និងរឿងភាគថ្មី "Gyeongseong Creature" ផងដែរ។ ទ​ន្ទឹមនឹងនេះ Kim Da Mi ក៏មានមុខក្នុងរឿងភាគ Netflix "Our Beloved Summer" ជាមួយ Choi Woo Sik និងមានរឿង "The Witch 2" នាពេលខាងមុខ។

អ្នកសម្ដែងក្នុង រឿង 'Itaewon Class'
អ្នកសម្ដែងក្នុង រឿង 'Itaewon Class'

ចំណែក Kwon Nara បានសម្តែងក្នុងរឿង "Secret Royal Inspector" និងរឿង "Bulgasal Immortal Souls" ស្របគ្នានឹង Ahn Bo Hyun ក៏​កំពុង​ឲ្យកក្រើក​ក្នុងវិស័យ​ K-Drama បន្ទាប់ពីរឿងលេងរឿង "Itaewon Class" ថែមបានសម្តែងក្នុងរឿង "Yumi's Cells" រឿង "Military Prosecutor Doberman" ហើយឥឡូវនេះកំពុងរៀបចំសម្រាប់ការត្រលប់មកវិញនូវខ្សែភាពយន្តបែបមនោសញ្ចេតនា "2 O'clock Date"

៥. រឿង 'All of Us Are Dead'

 ភាពល្បីល្បាញរបស់តួសម្តែងរឿងមួយនេះបានកើនឡើង ក្នុងនោះតារាសម្ដែងវ័យក្មេង Park Ji Hoo, Yoon Chan Young, Jo Yi Hyun និង Lomon (ត្រូវបានគេស្គាល់ថា Park Solomon) សុទ្ធតែមានអ្នកតាមដាន Instagram ច្រើនជាង ២លាននាក់ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍បន្ទាប់ពី "All of Us Are Dead" ដាក់ជាផ្លូវការលើ Netflix។

អ្នកសម្ដែងក្នុង រឿង 'All of Us Are Dead'
អ្នកសម្ដែងក្នុង រឿង 'All of Us Are Dead'

៦. រឿង 'Boys Over Flowers'

"Boys Over Flowers" បានផ្ទុះឡើងនូវរលកយក្សកូរ៉េក្នុងឆ្នាំ ២០០៩។ ជាមួយគ្នានោះ Lee Min Ho មិនដែលចាកចេញពីការចាប់អារម្មណ៍តាំងពីពេលនោះមក ហើយឥឡូវនេះគឺជាតារាកូរ៉េដែលរកចំណូលបានច្រើនជាងគេនាពេលបច្ចុប្បន្ននេះ។

អ្នកសម្ដែងក្នុង រឿង 'Boys Over Flowers'
អ្នកសម្ដែងក្នុង រឿង 'Boys Over Flowers'

ស្របគ្នានឹង Kim Hyun Joong អតីតសមាជិកក្រុម SS501 លេចធ្លោជាតារាកំពូលម្នាក់ ចំណែកតារាស្រី Goo Hye Sun ក៏បានសម្ដែងជាតួឯកជាច្រើនរឿង ខណៈដែល Kim Bum បង្ហាញការសម្ដែងដ៏ពិសេសរបស់លោកតាមរយៈរឿងភាគល្បីៗជាហូរហែ។

៧. រឿង​ 'Squid Game'

ដោយសារតែរឿងភាគជោគជ័យ តារានាំមុខគេទទួលបានការទទួលស្គាល់ជាអន្តរជាតិ និងទទួលបានពានរង្វាន់ធំៗនៅក្នុងពិធីដ៏មានកិត្យានុភាពផ្សេងៗគ្នានៅក្រៅប្រទេស។ ថ្វីត្បិតតែ Lee Jung Jae និង Park Hye Soo មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសកូរ៉េក៏ដោយ ប៉ុន្តែពួកគេបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ពួកគេកាន់តែល្បីល្បាញបន្ទាប់ពីសម្តែងក្នុងរឿង "Squid Game"

អ្នកសម្ដែងក្នុង រឿង​ 'Squid Game'
អ្នកសម្ដែងក្នុង រឿង​ 'Squid Game'

តារា​ម៉ូដែល​ Jung Ho Yeon ក៏​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​សម្ដែង​ជា​លើក​ដំបូង​ក្នុង​រឿង​ភាគ នេះ និង​ទទួល​បាន​ពាន​រង្វាន់​ធំៗ​នៅ​បរទេស​ដូច​គ្នា​នឹង Lee Jung Jae ដែរ។ ចំណែកតារាផ្សេងទៀត Wi Ha Joon, Oh Young Soo, Heo Sung Tae, Kim Joo Ryung និង Lee Yumi ក៏បានកត់សម្គាល់ពីប្រជាប្រិយភាពនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េផងដែរ៕

ប្រភព ៖ Kdramastars

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T