ដល់ថ្នាក់ហ្នឹងផង! Messi ថាបើចង់ឲ្យគេផ្លាស់ទៅលេង ក្លិបមួយនេះត្រូវលក់ភាគហ៊ុន៣៥%មកឲ្យគេជាមុនសិន

//s9.kh1.co/c2/c255e172dfd0415b0cd4eaccfd5a87a5f40b6e64.jpg
កីទ្បា

 ១៨-ឧសភា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Messi ចង់ឲ្យក្លិបនេះលក់ភាគហ៊ុន៣៥ភាគរយមកឲ្យគេសិន បើចង់ឲ្យគេផ្លាស់ទៅលេង

បរទេស៖ យោងតាមសេចក្ដីរាយការណ៍ពីគេហទំព័រ Marca គឺ ខ្សែប្រយុទ្ធ Lionel Messi ចង់ទិញភាគហ៊ុន ៣៥ភាគរយ ពីក្លិប Inter Miami បើសិនជាក្លិបនៅអាមេរិកមួយនេះចង់ឲ្យគេផ្លាស់ទៅលេងមែននោះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

កំលុងពេលនេះ Messi កំពុងស្នាក់នៅជាមួយក្លិប Paris Saint-Germain ដោយផ្ទេរពី Barcelona មកកាលពីរដូវក្ដៅឆ្នាំមុន ដោយបានចុះកុងត្រា២ឆ្នាំ។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

​ កុងត្រារបស់ Messi ជាមួយ PSG នឹងផុតកំណត់នៅឆ្នាំ២០២៣ខាងមុខនេះហើយនិងអាចសាកល្បងផ្លាស់ប្ដូរការប្រកួតប្រជែងទៅលេងនៅ Major League Soccer ឯសហរដ្ឋអាមេរិកវិញ។​

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

លោក David Beckham ដែលជាម្ចាស់ក្លិបនេះមានទំនាក់ទំនងល្អជាមួយ ម្ចាស់ពាន Ballon d'Or ៧សម័យរូបនេះណាស់ ស្របពេល Messi ក៏ធ្លាប់បង្ហើបបំណងចង់ផ្លាស់ទៅលេងនៅអាមេរិកមុនចូលនិវត្តន៍ផងដែរ៕

ខ្សែប្រយុទ្ធ Lionel Messi និង David Beckham 
ខ្សែប្រយុទ្ធ Lionel Messi និង David Beckham 

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T