ចិត្តឆៅណាស់! Messi ពិចារណាចាកចេញពី PSG ប្រសិនបើ ក្លិបហ៊ានទិញកីឡាកររូបនេះមកចូលរួម

//s9.kh1.co/6f/6fbb39116e7bce7fe1fba9d241d2c3d442e3c177.jpg
កីទ្បា

 ១៦-ឧសភា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Messi ពិចារណាចាកចេញពី PSG ហើយ

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគេរាយការណ៍ថា រូបគេមិនចង់ឲ្យកីឡាករ Cristiano Ronaldo ផ្លាស់មកកាន់ Paris Saint Germain ដើម្បីមកជំនួសតំណែងរបស់ Kylian Mbappe ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi
កីឡាករ Lionel Messi

ជាការពិតណាស់ មកទល់ពេលនេះ អនាគតរបស់ Mbappe ហាក់នៅស្រពេចស្រពិលនៅឡើយ បន្ទាប់ពីកុងត្រារបស់គេជាមួយក្រុមនឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ ដូច្នេះប្រសិនបើគេបដិសេធមិនបន្តកិច្ចសន្យាថ្មីទេ មានន័យថា គេអាចចាកចេញបានដោយគ្មានតម្លៃខ្លួនក្រោយបញ្ចប់រដូវកាល។ វាជាការបាត់បង់កម្លាំងដ៏ធំធេងមួយប្រសិនបើកីឡាករសញ្ជាតិបារាំងខាងលើពិតជាចាកចេញមែន ហើយ ក្លិបក៏ត្រូវតែត្រៀមដើម្បីស្វែងរកអ្នកជំនួសតំណែងផងដែរក្នុងករណីដែលគេចាកចេញ។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

យ៉ាងណាក៏ដោយ បើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡា El Nacional បានទម្លាយឲ្យដឹងថា Messi មិនចង់ឲ្យ Ronaldo ផ្លាស់មក PSG ដើម្បីជំនួសតំណែងរបស់ Mbappe ទេ ហើយ គេនឹងពិចារណាចាកចេញប្រសិនបើការដោះដូរនេះកើតឡើង៕

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T