ផ្លូវការ! កីឡាកប្រដាល់សកល លំដាប់ពិភពលោករូបនេះ ប្រកាសចូលនិវត្តន៍ពីអាជីពរបស់ខ្លួនហើយ

//s9.kh1.co/d7/d7df88657830d2ac7034b7e116ea921dbbfad5af.jpg
កីទ្បា

 ១៤-ឧសភា-២០២២ ២ល្ងាច · មួយឆ្នាំមុន

Amir Khan ប្រកាសភ្ជួរស្រោមដៃហើយ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង់គ្លេស៖ អ្នកប្រដាលសកលដ៏ល្បីល្បាញ Amir Khan បានប្រកាសជាផ្លូវការ អំពីការសម្រេចចិត្តចូលនិវត្តន៍ពីការប្រកួតកីឡាប្រដាល់សកល។

កីឡាករ Amir Khan
កីឡាករ Amir Khan

ជាការពិតណាស់ អ្នកប្រដាលសញ្ជាតិអង់គ្លេសខាងលើ បច្ចុប្បន្នមានវ័យ៣៥ឆ្នាំ ប្រឡូកនៅក្នុងវិស័យប្រដាល់អាជីពដំបូងនៅក្នុងឆ្នាំ២០០៥ ដោយរូបគេធ្លាប់ប្រកួតសរុប៤០ដង មានឈ្នះ៣៤ និង ចាញ់៦ ហើយ រូបគេជាម្ចាស់ខ្សែក្រវ៉ាត់៦ស្ថាប័នផងដែរ។

កីឡាករ Amir Khan
កីឡាករ Amir Khan

Khan បាននិយាយថា៖

វាដល់​ពេល​ដែលត្រូវព្យួរ​ស្រោមដៃ​ខ្ញុំ​ហើយ។ ។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ដែល​មាន​អាជីព​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​រយៈពេល​ជាង ២៧ ឆ្នាំ​មក​នេះ។ ខ្ញុំចង់​និយាយ​អរគុណ​អស់​ពី​ចិត្ត ចំពោះក្រុមការងារខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ ​ក្រុម​គ្រួសារ មិត្តភ័ក្តិ និ ង​អ្នក​គាំទ្រ​របស់​ខ្ញុំ​ចំពោះ​ក្ដី​ស្រឡាញ់ និង​ការ​គាំទ្រ​ដែល​ពួកគេ​បាន​បង្ហាញ​មកដល់ខ្ញុំ៕

កីឡាករ Amir Khan
កីឡាករ Amir Khan
កីឡាករ Amir Khan

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

Copyright Mediaload