ក្តៅៗ! ខាន់ ចេសា មិនអាចប្រកួតស៊ីហ្គេមបានឡើយ ដោយសារហេតុផលមិនគួរឲ្យជឿមួយនេះ

//s9.kh1.co/3b/3bf99280c1c856ba7cf08f0bb182e6a0c127d14f.jpg
កីទ្បា

 ១៤-ឧសភា-២០២២ ៨ព្រឹក · ៣ ឆ្នាំមុន

ខាន់ ចេសា មិនអាចប្រកួតស៊ីហ្គេមបានឡើយ

កម្ពុជា៖ កីឡាការិនីជឺជិតសូកម្ពុជា ខាន់ ចេសា នឹងខកខានក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដោយសារមិនអាចឆ្លងផុតដំណាក់កាលថ្លឹងទម្ងន់។ នេះបើតាមការបញ្ជាក់ផ្លូវការពីសំណាក់ទំព័រ Cambodia 2023។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាការិនីជឺជិតសូកម្ពុជា ខាន់ ចេសា
  កីឡាការិនីជឺជិតសូកម្ពុជា ខាន់ ចេសា

ជាការពិតណាស់ វាជារឿងដ៏គួរឲ្យសោកស្តាយមែនទែន ដែលក្នុងនាមជាម្ចាស់មេដាយមាស Asian Games ឆ្នាំ២០១៨ និង ស៊ីហ្គេមឆ្នាំ២០១៩ ដែល ចេសា ខំហោះតាំងពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជា ទៅដល់ប្រទេសវៀតណាមរួចទៅហើយ ប៉ុន្តែមិនអាចចូលរួមការប្រកួតបាន ក៏ព្រោះតែមិនអាចឆ្លងកាត់ដំណាក់កាលថ្លឹងទម្ងន់ផុត ពោលលើសទម្ងន់កំណត់ដែលបានចុះឈ្មោះ គឺ ៤៨kg ប៉ុន្តែត្រូវលើសទម្ងន់ ២៤០ក្រាម។

  កីឡាការិនីជឺជិតសូកម្ពុជា ខាន់ ចេសា
  កីឡាការិនីជឺជិតសូកម្ពុជា ខាន់ ចេសា

ដូចនេះ ចេសា មិនត្រូវបានអនុញ្ញាតឲចូលរួមប្រកួតឡើយ ដោយយោងតាមបទបញ្ជាការប្រកួតរបស់សហព័ន្ធ Juitjutsu អន្តរជាតិ និងបទបញ្ជាបច្ចេកទេសរបស់ SEA Games Technical Handbook៕

Ker Rithy Reach
T.R

អត្ថបទទាក់ទង

//s9.kh1.co/af/afd132557191fb5bca676523b72b226954c2f0d8.jpg

សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ ឌីជីថលកម្ពុជាដំបូង បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: Bang Bang!

 ១៨-មីនា-២០២៥ 
 ១២ល្ងាច · ៣ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T