អេស្ប៉ាញ៖ លោក Thierry Henry បាននិយាយថា ក្លិបនៅអឺរ៉ុបទាំងអស់ខ្លាច ក្រុម Real Madrid ណាស់ ប៉ុន្តែ Real Madrid ឯណោះវិញខ្លាចក្រុម Barcelona ជាងគេបង្អស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Barcelona និង Real Madrid ជាក្លិបគូប្រជែងជាច្រើនទស្សវត្សរ៍មកហើយ ដោយក្នុងនោះគេតែងតែបានឮអ្នកគាំទ្រនិងកីឡាករ របស់ក្លិបទាំងពីរនេះនិយាយឌឺដងគ្នាទៅវិញទៅមកផងដែរ។

យ៉ាងណាមិញ លោក Henry ដែលធ្លាប់ជាកីឡាករ Barcelona នោះបានបញ្ចេញទស្សនៈថា៖
ក្លិបនៅអឺរ៉ុបទាំងអស់ខ្លាច Real Madrid ណាស់ ហើយ Real Madrid ខ្លាច Barcelona ទៅវិញ។ ប៉ុន្តែខ្ញុំគិតថា Liverpool នឹងលើកពាន Champions League ព្រោះពួកគេរឹងមាំជាង Madrid ។

ប្រភព៖ football-espana