ទស្សន៍ទាយអត្តចរិតបុរសៗ តាមពណ៌​ខោ​ក្នុង ដែល​ពួកគេ​ចិត្តស្លៀក

//s9.kh1.co/eb/eb427a08d31b70d0b1decf2b7519fa4c08ff3071.jpg
យុវវ័យ

 ០២-ឧសភា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

ការសង្កេតមើលលើការស្លៀកពាក់ និងការនិយមចូលចិត្តពណ៌របស់មនុស្សម្នាក់ ក៏អាចឲ្យយើងវាយតម្លៃបានថា តើគេជាមនុស្សប្រភេទណាបានផងដែរ។

កម្សាន្ត៖ ស្ដាប់ទៅវាដូចជារឿងមួយដ៏គួរឲ្យអស់សំណើចបន្តិច ប៉ុន្តែអ្នកដឹងទេ? ការសង្កេតមើលអំពីចរិតមនុស្ស គឺយើងអាចសង្កេតបានគ្រប់កន្លែង ដើម្បីស្វែងយល់ថា តើមនុស្សម្នាក់នោះគេចូលចិត្តធ្វើអ្វី និងមានទម្លាប់ ឬអត្តចរិតបែបណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ការសង្កេតមើលលើការស្លៀកពាក់ និងការនិយមចូលចិត្តពណ៌របស់មនុស្សម្នាក់ ក៏អាចឲ្យយើងវាយតម្លៃបានថា តើគេជាមនុស្សប្រភេទណាបានផងដែរ។ ដូចជាការប៉ាន់ស្មាននិងទស្សន៍ខាងក្រោមនេះអ៊ីចឹង យើងនឹងអាចដឹងបានខ្លះៗអំពីអត្តចរិតរបស់មនុស្សប្រុសតាមរយៈពណ៌ខោទ្រនាប់ដែលគេចូលចិត្តស្លៀក ទោះមិនត្រូវមួយរយភាពរយ ក៏អាចត្រូវបានខ្លះដែរ៕

រូបតំណាង
រូបតំណាង

១.សម្រាប់មនុស្សប្រុសចូលចិត្តស្លៀកខោទ្រនាប់ពណ៌ស

អ្នកដែលចូលចិត្តស្លៀកខោក្នុងពណ៌នេះ ជាមនុស្សដែលមានសុទិដ្ឋិនិយម សុភាព ស្រលាញ់ភាពស្អាត និងរីករាយជាមួយជីវិតយ៉ាងសាមញ្ញ ហើយមិនចូលចិត្តភាពវឹកវរ និង​មាន​ស្តង់ដារ​អនាម័យ​ខ្ពស់។ ពេល​ខ្លះ​គេជាមនុស្ស​ស្ត្រេស​អំពី​រឿង​ជុំវិញ​ខ្លួនច្រើន តែកម្របង្ហាញឲ្យអ្នកផ្សេងដឹងណាស់។

២.សម្រាប់មនុស្សប្រុសចូលចិត្តស្លៀកខោទ្រនាប់ពណ៌ខ្មៅ

មនុស្សប្រុសណាខ្លះដែលចូលចិត្តខ្មៅ ជាមនុស្សមានទំនុកចិត្តលើខ្លួនឯងខ្ពស់។ បូករួមនឹងគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនច្រើន និងជាមនុស្សដែលមានសិល្បៈខ្ពស់លាក់នៅក្នុងខ្លួនស្ទើរគ្រប់មុខ។ មនុស្សជាច្រើនគិតថាមនុស្សដែលចូលចិត្តពណ៌ខ្មៅនឹងព្រងើយកណ្តើយចំពោះពិភពលោក ហើយចូលចិត្តនៅម្នាក់ឯង តែវា​មិន​ដូច្នោះ​ទេ។

៣.សម្រាប់មនុស្សប្រុសចូលចិត្តស្លៀកខោទ្រនាប់ពណ៌ខៀវ

អ្នកពិតជាញៀននឹងការធ្វើរឿងដដែលៗ។ មិន​ចូល​ចិត្ត​ការ​ផ្លាស់​ប្តូរទេ ចូលចិត្ត​សន្តិភាព តែ​បើ​និយាយ​ពី​រឿង​ស្នេហា អ្នកជាមនុស្ស​មាន​មនោសញ្ចេតនា​ខ្លាំង។ អ្នកតាំងចិត្តដើម្បីគោលដៅខ្ពស់។ ប៉ុន្តែសូម​ប្រយ័ត្ន​ប្រយែង និងគិតមុនពេលអ្នកនិយាយស្ដី។ 

៤.សម្រាប់មនុស្សប្រុសចូលចិត្តស្លៀកខោទ្រនាប់ពណ៌ប្រផេះ 

ពណ៌ប្រផេះគឺជាពណ៌ដែលមានតុល្យភាពរវាងពណ៌សនិងខ្មៅ។ មនុស្សដែលចូលចិត្តខោក្នុងពណ៌នេះ ចូលចិត្តរស់នៅស្វែងយល់ពីពិភពលោក យល់ពីជីវិត ទោះជាគេមិនប្រឡូកក្នុងសង្គមក៏ដោយ។ ចូលចិត្តនៅម្នាក់ឯង រស់នៅក្នុងជីវិតសាមញ្ញ និងគ្មានការរំខាន។ 

៥.សម្រាប់មនុស្សប្រុសចូលចិត្តស្លៀកខោទ្រនាប់ពណ៌ត្នោត 

ជាមនុស្សមានភាពទន់ភ្លន់និងមនោសញ្ចេតនាស៊ីជម្រៅ។ បន្ថែមពីលើការគិតនៅពេលសម្រេចចិត្តធ្វើអ្វីមួយ អ្នកតែងតែត្រូវការកម្លាំងចិត្តពីមនុស្សជុំវិញខ្លួន។

៦.សម្រាប់មនុស្សប្រុសចូលចិត្តស្លៀកខោទ្រនាប់ពណ៌ក្រហម 

គេអាចសង្កេតឃើញថា មនុស្សប្រុសដែលចូលចិត្តខោក្នុងពណ៌នេះ មិនចេះយកភ្នែកទៅចាប់អារម្មណ៍នឹងអ្នកជុំវិញខ្លួនងាយៗឡើយ។ ពួកគេតែងតែស្វែងរកអ្វីដែលគួរឲ្យរំភើបសម្រាប់ខ្លួនឯង។ សំខាន់​បំផុត អ្នក​ក៏​ជា​ទីប្រឹក្សា​បញ្ហា​ដ៏​ល្អ​ដល់​មិត្តភ័ក្តិ​ផង​ដែរ។ ចំណែក​រឿងលុយ​វិញ​ ​អ្នក​ពូកែ​រក​ចំណូល​ និងចេះ​ចាយ​វាយ​បាន​យ៉ាង​ល្អ។

ប្រភព៖ Sanook

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T