Suzuki nex digi និង nex crossover​ ចេញលក់លើទីផ្សារហើយ!

//s9.kh1.co/24/241c4a8ec0eb5871d82cf6f7191fef6c5f78c049.jpg
បច្ចេកវិទ្យា

 ០១-មេសា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

Suzuki nex ជាម៉ូដែលពេញនិយមបំផុតក្នុងចំណោមលេខអូតូរបស់ Suzuki ជាច្រើនឆ្នាំមកហើយ និងទទួលបានការគាំទ្រកោតសរសើរចំពោះ គុណភាព ប្រណិតភាព រាងតូចច្រឡឹង ម៉ាស៊ីនខ្លាំង ស្ទុះ ងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ។

ភ្នំពេញ​៖ Suzuki nex ជាម៉ូដែលពេញនិយមបំផុតក្នុងចំណោមលេខអូតូរបស់ Suzuki ជាច្រើនឆ្នាំមកហើយ និងទទួលបានការគាំទ្រកោតសរសើរចំពោះ គុណភាព ប្រណិតភាព រាងតូចច្រឡឹង ម៉ាស៊ីនខ្លាំង ស្ទុះ ងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ។ ដើម្បីជាកាដូសំរាប់អតិថិជនដែលនិយមប្រើម៉ូដែលនេះ ក្រុមហ៊ុន Suzuki ប្រចាំប្រទេសកម្ពុជា និងដៃគូរ គឺក្រុមហ៊ុន អូអឹមស៊ី បានសំរេចនាំយកម៉ូដែលថ្មីស្រឡាងក្នុងត្រកូល nex មកកាន់ទីផ្សារប្រទេសកម្ពុជា ជាពិសេស​ និងដំបូងគេបំផុតគឺ nex digi & nex crossover ដែលមានការរចនាជាពិសេស អមជាមួយរាងតូចច្រឡឹង សាកសមសំរាប់យុវវ័យប្រុសស្រីរបស់យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/75/75c0db7085fc8494705a59efbe5caf97f9982853.jpg

តោះមកយល់ដឹងអំពីលក្ខណៈពិសេសមួយចំនួននៃម៉ូដែលទាំងពីរនេះដូចខាងក្រោម៖

- ម៉ូដែលថ្មី ឆ្នាំ២០២២

- កំលាំងម៉ាស៊ីន ១១៣ សេសេ

- បំពាក់កុងទ័រប្រភេទឌីជីថល ងាយស្រួលមើលទិន្នន័យ

- ជន្ទល់ប្រភេទ Interlock អាចបញ្ឈប់ម៉ាស៊ីនពេលវាយជន្ទល់ចុះ

- កំរាលជើងទុកចន្លោះធំទូរលាយ ងាយស្រួលដាក់ជើង

- ដៃបង្កូតវែង-ស្រឡះងាយស្រួលដល់អ្នកបើកបរ និងបំពាក់នូវកែមការពាររឹងមាំ

- បំពាក់កែបប្រភេទថ្មីមានឡូហ្គូ Suzuki ច្បាស់ស្រឡះភ្នែកងាយស្រួលជិះ

- មាន ៣ពណ៌ សំរាប់ជ្រើសរើសគឺ ពណ៌ខ្មៅ-ស ពណ៌ខ្មៅ-ខៀវ និងពណ៌ខ្មៅ-លឿង

https://s9.kh1.co/__image/w=650,h=366,q=100/65/65429ed5ed452b4442e606f3bef56587570d52ec.jpg

បងប្អូនដែលមានការពេញនិយម និងគាំទ្រម៉ាក Suzuki អាចរកទិញបានចាប់ពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២២ នេះតទៅ នៅក្រុមហ៊ុន អូអឹមស៊ី ឬតាមសាខា ឬតាមដេប៉ូលក់ម៉ូតូគ្រប់ប្រភេទ គ្រប់ខេត្តក្រុងក្នុងប្រភេទកម្ពុជា។

ទស្សនារូបភាពម៉ូតូជាច្រើនដូចខាងក្រោមនេះ៖

https://s9.kh1.co/__image/w=650,h=366,q=100/6b/6be9c87f64061477e6e469cb57f844526bdc3252.jpg
https://s9.kh1.co/__image/w=650,h=366,q=100/d3/d3d6c834cde16eef18d9d9ce1f478b9db93a7f8d.jpg
https://s9.kh1.co/__image/w=540,h=960,q=100/fa/fa498f748dd6f5b125dbcfb15e2969ecf56592a7.jpg
https://s9.kh1.co/__image/w=540,h=960,q=100/01/01a92073033395e7ade74fada775111ebc6168ce.jpg
https://s9.kh1.co/__image/w=650,h=366,q=100/da/da4d450f932062e72fbe9d89c81c846e10b6aec7.jpg
https://s9.kh1.co/__image/w=650,h=366,q=100/9f/9f7a6098b323f31414010fbaf5042f8d6f6350d7.jpg
https://s9.kh1.co/__image/w=650,h=488,q=100/26/261b2d27c63f0d05c58932e2c204d0ff07799ebe.jpg
https://s9.kh1.co/__image/w=650,h=366,q=100/7d/7d37a08c26a37fa10613727b0584753a7441e1d2.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T