កន្លែងល្បីៗជុំវិញពិភពលោក ដែលអាចមើលទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុង!

//s9.kh1.co/ba/ba1bd033bc43adac4e2e38d13db94166f495d371.jpg
យុវវ័យ

 ២៨-មីនា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

កន្លែងល្បីនៅក្នុងទីក្រុងចំនួន ១០ មកពីជុំវិញពិភពលោក ដែលត្រូវបានដាក់ឈ្មោះថាខ្ពស់ជាងគេ និងផ្តល់ជូនអ្នកទស្សនានូវទិដ្ឋភាពដ៏ល្អបំផុតប្រសិនបើបានឡើងមកមើលពីលើកំពូលខ្ពស់របស់ពួកវា!

កម្សាន្ត ៖ ទីក្រុងនីមួយៗមានទេសភាពប្លែកៗរៀងៗខ្លួន ដូច្នេះសម្រាប់អ្នកទេសចរ វាជាការល្អក្នុងការចំណាយពេលខ្លះដើម្បីរីករាយនឹងទិដ្ឋភាពនៃទីក្រុងនីមួយៗ ហើយ​វិធី​ដ៏​ល្អ​បំផុត​នឹង​មិន​មាន​អ្វី​ ក្រៅ​ពី​បានឡើងទៅ​កាន់​ចំណុច​ខ្ពស់​បំផុត​ពី​ដី ដែលនឹងអនុញ្ញាតឲ្យអ្នក មើលឃើញនូវទិដ្ឋភាពដ៏ល្អបំផុត បើបានមើលពីលើកំពូលខ្ពស់របស់ពួកវាផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាកន្លែងល្បីទាំង ១០នៅជុំវិញពិភពលោក អាចមើលទិដ្ឋភាពទីក្រុងដ៏អស្ចារ្យពីលើកំពូលខ្ពស់ ៖

១. Tokyo Skytree, Japan

Tokyo Skytree បានកើតមកដើម្បីបម្រើជាប៉មរលកថ្មី មកជាមួយទីតាំងប៉មខ្ពស់បំផុត ក្នុងប្រទេសជប៉ុន និងបើកជាកន្លែងទេសចរណ៍ មានកន្លែងសម្រាប់មើលទេសភាពដ៏អស្ចារ្យរបស់ក្រុង ជាមួយជាន់ខ្ពស់បំផុតមានកម្ពស់ ៤៥១.២ ម៉ែត្រពីលើដី។

Tokyo Skytree 
Tokyo Skytree 

២. Taipei 101, Taiwan

Taipei 101 មានតែមួយគត់ នៅក្នុងការរចនាស្ថាបត្យកម្មរបស់តៃវ៉ាន់ ត្រូវបានសង់ឡើងដើម្បីទប់ទល់នឹងការរំញ័រ និងធន់ទ្រាំនឹងខ្យល់ព្យុះ និងការរញ្ជួយដី ធ្វើឲ្យវាក្លាយជាអគារដែលមានមូលដ្ឋានច្រើនបំផុត មិនធ្លាប់មាន ក្នុងនោះមានទាំងផ្សារទំនើប និងភោជនីយដ្ឋាន រួមជាមួយទេសភាពមិនអាចបំភ្លេចបាន បើបានមើលពីជាន់ខ្ពស់។

Taipei 101
Taipei 101

៣. Eiffel Tower, France

ប្រសិនបើអ្នកមកប៉ារីសហើយមិនទៅទស្សនា Eiffel Tower នោះគឺដូចមិនទាន់បានមកដល់ប៉ារីសយ៉ាងដូច្នោះដែរ ដោយទីនោះវាធ្លាប់បានកាន់កាប់តំណែងនៃរចនាសម្ព័ន្ធខ្ពស់ជាងគេ នៅលើពិភពលោក ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងហោចណាស់ ៦លាននាក់ក្នុងមួយឆ្នាំ ជានិមិត្តសញ្ញារបស់ប្រទេសបារាំងនោះ នៅខាងលើមានភោជនីយដ្ឋានផងដែរ ហើយ​មាន​ទិដ្ឋភាព​នៅ​កម្ពស់ ២៧៦ ម៉ែត្រ​ពី​ដីនឹងនាំអ្នកឲ្យស្រស់ស្រាយជាមួយទេសភាពវេទមន្តនៃទីក្រុងប៉ារីស។

Eiffel Tower
Eiffel Tower

៤. The Oriental Pearl Tower, China

The Oriental Pearl Tower ជាប៉មដ៏អស្ចារ្យប្រចាំនៅទីក្រុងសៀងហៃ សាងសង់រួចរាល់ក្នុងឆ្នាំ ១៩៩៥ វាជាសំណង់ខ្ពស់ជាងគេក្នុងប្រទេសចិន មានកម្ពស់ ៤៦៨ ម៉ែត្រ វាគ្មានអ្វីចម្លែកទេដែលប៉មនេះ ត្រូវបានចាត់ថ្នាក់ជាកន្លែងមើលទេសភាពស្អាតបំផុត ពីលើចំណុចខ្ពស់របស់វា សមតម្លៃបំបំផុតសម្រាប់អ្នកទេសចរគ្រប់ទិសទី។

The Oriental Pearl Tower
The Oriental Pearl Tower

៥. Sydney Tower Eye, Australia

Sydney Tower Eye វា​ជា​ទីតាំងមួយ​នៅ​ក្នុងក្រុង Sydney ប្រទេសអូស្ត្រាលី ដែលត្រូវបានគេស្គាល់អស់រយៈពេលជាង ៣០ឆ្នាំមកហើយ អ្នកខ្លះស្គាល់ឈ្មោះ Westfiled Tower និងត្រូវបានគេវាយតម្លៃថាជាអគារដែលមានសុវត្ថិភាពបំផុតមួយ នៅក្នុងពិភពលោក ការរចនាប្លែករបស់វាធ្វើឲ្យប៉មនេះធន់នឹងការរញ្ជួយដី និងលក្ខខណ្ឌខ្យល់បក់ខ្លាំង ហើយក៏ជានិមិត្តសញ្ញាមួយទៀតរបស់ទីក្រុងល្បីនេះផងដែរ។

Sydney Tower Eye
Sydney Tower Eye

៦. N Seoul Tower, Korea

N Seoul Tower ​ត្រូវបានគេស្គាល់ផងដែរថាជា Namsan Tower ដោយសារតែវាស្ថិតនៅលើភ្នំ Namsan នៅកណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង វាត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៧១ ជាទីតាំងសម្រាប់មើលទេសភាព ៣៦០ ដឺក្រេនៃទីក្រុង លើសពីនេះវាមានភាពល្បីល្បាញដោយសារជំនឿចាក់សោរតំណាងស្នេហាដែលឃើញតាមរយៈរឿងភាគ និងកម្មវិធីទូរទស្សន៍ ហើយបានក្លាយជាកន្លែងទាក់ទាញដ៏ពេញនិយម នាពេលបច្ចុប្បន្ននេះ។

N Seoul Tower
N Seoul Tower

៧. Burj Khalifa, Dubai

ដោយបានបើកដំណើរការជាមួយនឹងកម្ពស់សរុប ៨២៩.៨ ម៉ែត្រក្នុងឆ្នាំ ២០១០ អគារ Burj Khalifa បានក្លាយជាសំណង់ និងរចនាសម្ព័ន្ធខ្ពស់ជាងគេបំផុតនៅលើពិភពលោកចាប់តាំងពីពេលនោះមក មានសណ្ឋាគារ មជ្ឈមណ្ឌលទិញទំនិញ និងលំនៅដ្ឋាន ជាពិសេសជាកន្លែងមើលទេសភាពជុំវិញទីក្រុងដ៏ពេញនិយមបំផុត នៅ Dubai

Burj Khalifa
Burj Khalifa

៨. King Power Mahanakhon

King Power Mahanakhon វា​ជា​អគារ​ខ្ពស់​មួយត្រូវបានបើកដំណើរការក្នុងខែធ្នូ ឆ្នាំ ២០១៦ ជាមួយនឹងចំណងជើងនៃអគារខ្ពស់ជាងគេក្នុងប្រទេសថៃដែលមានកម្ពស់ ៣១៤ ម៉ែត្រ វានៅតែជាទីតាំងមើលទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុងបាងកក ប្រទេសថៃ មានមុំកម្ពស់ល្អបំផុត ព្រម​ជាមួយ​ផ្ទៃ​កញ្ចក់​​ដែល​ទាក់ទាញ​អ្នកទេសចរមកផ្ដិតរូបភាពស្អាតៗរបស់ទីក្រុង។

King Power Mahanakhon
King Power Mahanakhon

៩. Berlin Television Tower, Germany

Berlin Television Tower ជាប៉មទូរទស្សន៍មួយនៅកណ្តាលទីក្រុង ត្រូវ​បាន​គេ​និយាយ​ថា​ជា​សំណង់​ដែល​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ជា​សំណង់​ខ្ពស់​បំផុត​ទី​បី​នៅ​សហភាព​អឺរ៉ុប​ដែល​មាន​កម្ពស់ ៣៦៨ ម៉ែត្រ ​អាច​មើល​ឃើញ​​ទូទាំង​ទីក្រុង ហើយ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​មួយ​ដែល​មាន​អ្នក​ចូល​ទស្សនា​ជាង​ ១,០០០,០០០​ នាក់​ជា​រៀង​រាល់​ឆ្នាំ។

Berlin Television Tower 
Berlin Television Tower 

១០. One World Trade Center, USA

One World Trade Center ​ជា​អគារ​ដែល​ទើប​សាងសង់​ថ្មី ប៉ុន្តែ​មាន​ឈ្មោះ​ដូចគ្នា​នឹង​អគារ​ភ្លោះ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ដែល​ត្រូវ​បាន​បំផ្លាញ​ក្នុង​ការ​វាយ​ប្រហារ​ក្នុង​ឆ្នាំ ២០០១ បានបញ្ចប់ និងបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០១៤ វាត្រូវបានគេដាក់ឈ្មោះថាជាអគារខ្ពស់ជាងគេនៅសហរដ្ឋអាមេរិក និងខ្ពស់បំផុតលំដាប់ទី៦៕

One World Trade Center
One World Trade Center

ប្រភព ៖ Sanook

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T