អស់ពីរុស្សុី ពេលនេះអាមេរិក ប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដោយសារតែ...

//s9.kh1.co/ae/ae3dbde34ac9892ee45ba5e2f20c0d2b7ceabc10.png
សង្គម

 ២៥-មីនា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

មិនធម្មតាមែន ពេលនេះអាមេរិក ប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដោយសារតែកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ

ពិភពលោក៖ ស្របពេលដែលភាពតានតឹងដែលកើតចេញពីសង្រ្គាមរវាងរុស្សុី និងអ៊ុយក្រែន នៅមិនទាន់ស្រាកស្រាន្ត កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ យោងតាមសម្រង់អត្ថបទដែលចេញផ្សាយដោយសារព័ត៌មាន Reuter បានរាយការណ៍ថាសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនរុស្ស៊ីចំនួន ២ និងអង្គភាពមួយរបស់កូរ៉េខាងជើង ពាក់ព័ន្ធនឹងការផ្ទេរសម្ភារៈចាំបាច់សម្រាប់កម្មវិធីមីស៊ីលកូរ៉េខាងជើង ក្រោយពេលដែលប្រទេសឯកោមួយនេះអះអាងថាមានគោលដៅទប់ទល់ជាមួយនឹងអាមេរិកនាពេលអានាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះធ្វើឡើងបន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទីមួយនេះ បានប្រកាសដាក់ទណ្ឌកម្មលើរុស្សុីក្នុងសង្រ្គាមនៅអ៊ុយក្រែន ដែលទទួលបានការចាប់អារម្មណ៍ពេញពិភពលោក។

ប៉ុន្តែយ៉ាងណាក៏ដោយ ក៏មានមតិមហាជនមួយចំនួនបានលើកឡើងថា ទម្ងន់នៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកតើអាចបង្ខំឲ្យរុស្សុី និងកូរ៉េខាងជើង ប្រកាសសង្រ្គាមលោកលើកទីបីមែនឬយ៉ាងណា ខណ:ដែលអ្នកតាមដានព័ត៌មានសង្គម កំពុងតែផ្តោតការយកចិត្តទុកដាក់៕

ប្រធានាធិបតីសហរដ្ឋអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក
លោកគឹម ជុនអ៊ុង
លោកគឹម ជុនអ៊ុង
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T