ទៀតហើយ! អង់គ្លេស ប្រកាសថានឹងផ្ដល់មី.ស៊ី.លបន្ថែមឱ្យអ៊ុយក្រែន ចំនួន....

//s9.kh1.co/39/392eb7d68c1018e62849421a526981c9ea3c4af5.jpeg
សង្គម

 ២៤-មីនា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

គួរឲ្យបារម្ភមែន សង្រ្គាមនៅមិនទាន់បញ្ចប់ អង់គ្លេស ប្រកាសថាខ្លួននឹងផ្ដល់មី.ស៊ី.លបន្ថែមឱ្យអ៊ុយក្រែន ចំនួន៦,០០០ដើម

ចក្រភពអង់គ្លេស៖ ស្របពេលដែលស.ង្រ្គា.មរវាងរុស្សុី និងអ៊ុយក្រែននៅមិនទាន់បិទបញ្ចប់ជាស្ថាពរ យោងតាមសម្រង់អត្ថបទដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានReuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានរាយការណ៍ថាចក្រភពអង់គ្លេសនឹងផ្ដល់មីស៊ីលចំនួន៦,០០០ដើម ឱ្យអ៊ុយក្រែនព្រមទាំងជំនួយជាថវិកាជិត ៤០លានដុល្លារ ដើម្បីគាំទ្រដល់ការផ្សាយព័ត៌មានរបស់ BBC នៅក្នុងតំបន់ ក៏ដូចជាការចំណាយចាយវាយសម្រាប់កងទ័ព និងពីឡុតអ៊ុយក្រែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ សង្រ្គាមរវាងរុស្សុី និងអ៊ុយក្រែននៅមិនទាន់បិទបញ្ចប់នៅឡើយទេ ខណ:ដែលប្រជាជនអ៊ុយក្រែនកំពុងតែធ្វើការជម្លៀសខ្លួនទៅកាន់ប្រទេសជិតខាង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បណ្តាសហគមន៍អន្តរជាតិជាច្រើនបានប្រកាសជំហរឲ្យផ្អាកជាបន្ទាន់ចំពោះសកម្មឈ្លានពានរបស់រុស្សុីមកលើប្រទេសអ៊ុយក្រែន៕

លោកប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្រ្តីអង់គ្លេស
លោកប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្រ្តីអង់គ្លេស
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T