គេរាយការណ៍ថា Apple ចំណេញ 6.5ពាន់លានដុល្លារ គ្រាន់តែដកដុំសាកនិងកាស ចេញពីប្រអប់ iPhone

//s9.kh1.co/b8/b8a73a2a1ccb66888fb27b1600bc59784e1cb6f3.jpg
បច្ចេកវិទ្យា

 ១៤-មីនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

យ៉ាងណាមិញ Apple ក៏មិនបានបញ្ចុះតម្លៃទូរសព្ទរបស់ខ្លួនដែរ នៅពេលដកគ្រឿងបន្ថែមចេញពីប្រអប់។

បរទេស៖ ការអាចដាក់ប្រអប់កាន់តែច្រើននៅលើក្ដារផ្ទុកអីវ៉ាន់ នឹងអនុញ្ញាតឲ្យ Apple ដឹកទូរសព្ទបានកាន់តែច្រើនផងដែរ ទៅកាន់អ្នកប្រើប្រាស់ ក្នុងពេលតែមួយ។ ជាលទ្ធផល ការប្រើប្រាស់ប្រអប់ទូរសព្ទកាន់តែតូចនឹងអនុញ្ញាតឲ្យ Apple កាត់បន្ថយការបញ្ចេញកាបូនប្រចាំឆ្នាំ ចំនួន2លាន metric tons នេះបើយោងតាមសម្ដីរបស់ក្រុមហ៊ុន។ នោះស្មើនឹងការដករថយន្ត 500,000គ្រឿង ចេញពីផ្លូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនផលិតទូរសព្ទធំៗរួមទាំង Samsung និង Google ក៏បានធ្វើដូចគ្នាដែរ ដើម្បីជួយដល់បរិស្ថាន។ យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ដោយការដកឆ្នាំងសាកនិងកាស EarPods ចេញពីប្រអប់ Apple បានសន្សំប្រាក់សរុបចំនួន 5ពាន់លានផោន នោះស្មើនឹង6.5ពាន់លានដុល្លារ។

យ៉ាងណាមិញ Apple ក៏មិនបានបញ្ចុះតម្លៃទូរសព្ទរបស់ខ្លួនដែរ នៅពេលដកគ្រឿងបន្ថែមចេញពីប្រអប់។ ក្នុងពេលជាមួយគ្នានេះ អ្នកទិញ iPhone មួយចំនួនដែលចង់ឲ្យទូរសព្ទរបស់ពួកគេសាកថ្មបានលឿន បានទទួលក្បាលឆ្នាំងសាកកម្លាំង 5W ប៉ុណ្ណោះនៅក្នុងប្រអប់ និងត្រូវទិញគ្រឿងបន្ថែមពីខាងក្រៅ។

ការកាត់បន្ថយទំហំនៃប្រអប់ធ្វើឲ្យគេអាចដាក់ឧបករណ៍បន្ថែមរហូតដល់ 70% នៅលើក្ដារដឹកអីវ៉ាន់នីមួយៗ ដែលជួយ Apple កាត់បន្ថយបង់ថ្លៃដឹកជញ្ជូនរបស់ខ្លួន 40% ដែលជាលទ្ធផល វាគួរតែអនុញ្ញាតឲ្យក្រុមហ៊ុននេះ កាត់បន្ថយតម្លៃទូរសព្ទដល់អតិថិជន។ ចាប់តាំងពីក្រុមហ៊ុននេះបានប្រកាសថា ខ្លួនកំពុងដកឆ្នាំងសាកនិងកាស EarPods ចេញពីប្រអប់ iPhone ក្រុមហ៊ុន Apple ត្រូវបានគេជឿថា បាននាំចេញ iPhone ចំនួន190លានគ្រឿង។

សរុបចំនួនលុយដែល Apple បានពីការផ្លាស់ប្ដូរទាំងនេះ និងបន្ថែមចំនួនលុយដែលបានសន្សំលើការដឹកជញ្ជូន គឺ 5ពាន់លានផោន (ឬ6.5ពាន់លានដុល្លារ) ដែលសារព័ត៌មាន Daily Mail បានគណនា៕

iPhone
iPhone

ប្រភព: Phone Arena

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/bc/bc5ba2c809ba352e97df28f89aa52aaf5ff7b4d1.png

ក្រុមហ៊ុន foodpanda ចាប់ផ្ដើមដាក់ឱ្យកុម៉្មង់ឈុតអាហារថ្មីមួយ ដែលមានឈ្មោះថា “អាហារតែឯង” (Meal for One) ដើម្បីផ្ដល់នូវភាពងាយស្រួល និងតម្លៃកាន់តែសមរម្យ ជាមួយនឹងឈុតអាហារក្នុងតម្លៃចាប់ពី 5000 រៀលឡើងទៅតែប៉ុណ្ណោះ!

 ១១-មិថុនា-២០២៤ 
 ២ល្ងាច · ៦ ថ្ងៃមុន
//s9.kh1.co/ff/ffddf9082e4fb91795291fc4defdcd7b650488c3.jpg

ក្រុមហ៊ុនទូរស័ព្ទ realme នឹងចេញលក់ស្មាតហ្វូនរចនាម៉ូដស្បែកប្រណិត realme C63 តម្លៃក្រោម 200$ ដំបូងគេបំផុតក្នុង C Series មានកម្លាំងសាកថ្មលឿនជាងគេដល់45W ស្របគ្នានឹងការប្រកាសទូតសុឆន្ទៈថ្មីក្នុងខែមិថុនានេះ

 ០៦-មិថុនា-២០២៤ 
 ១ល្ងាច · ១១ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T