ភូមិវប្បធម៌នៅសៀមរាប ល្បីមានអ្វីអស្ចារ្យច្រើនយ៉ាងដែលអ្នកនឹកស្មានមិនដល់!

//s9.kh1.co/99/99a56869ddee7bfdaa8211ff48ebcb0c2a375c9c.jpg
យុវវ័យ

 ១៥-មីនា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ភូមិវប្បធម៌កម្ពុជា មានទីតាំងស្ថិតនៅខេត្តសៀមរាប ជាកន្លែងពេញនិយមទាំងភ្ញៀវជាតិ និងអន្តរជាតិ ព្រោះល្បីមានអ្វីអស្ចារ្យច្រើនយ៉ាងដែលអ្នកនឹកស្មានមិនដល់!

កម្សាន្ត ៖ ភូមិ​វប្បធម៌​កម្ពុជា​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប ​ ខេត្តសៀមរាប ត្រូវបានគេចាត់ទុកជាកន្លែងទេសចរណ៍ដ៏ពេញនិយម​ និងជាភូមិ​គំរូ​មួយ​ដែល​មាន​សំណង់ ផ្ទះ អាគារ​ប្រវត្តិសាស្រ្ត ប្រមូលផ្ដុំនូវ​ទំនៀម​ទម្លាប់ ជីវភាព ការរស់នៅរបស់​ប្រជាជន​ខ្មែរ​ ដោយកន្លែងនេះ​មាន​ទំហំ ២១០,០០០ ម៉ែត្រការ៉េ​ មានភូមិ​តូចៗដែល​តំណាង​ឲ្យ​វប្បធម៌​ផ្សេង​ៗ​គ្នា រួមទាំងចរិតលក្ខណៈ​របស់​ជនជាតិ​ភាគតិចទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា

ការចូលទស្សនា ភ្ញៀវ​ទេសចរណ៍​អាច​រីក​រាយ​ជាមួយ​នឹង​ការ​សម្ដែង​របាំអប្សរាខ្មែរ របាំ​របស់​ជនជាតិ​ភាគតិច​នៅ​កម្ពុជា និងអាច​ទស្សនា​ការ​សម្ដែង​អំពី​ប្រពៃណី​រៀប​អាពាហ៌ពិពាហ៌​របស់​ជនជាតិ​ខ្មែរ ទស្សនីយភាពដែលសម្ដែងអំពី ប្រវត្តិសាស្រ្ដខ្មែរនាសម័យអង្គរក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ជាងនេះទៅទៀតនៅតាម​ភូមិ​នីមួយ​ៗ អ្នក​ទេសចរ​អាច​មើលឃើញ​អំពី​ការបង្ហាញ​អំពី​របៀប​ឆ្លាក់លើថ្ម លើឈើ សកម្មភាពដំគ្រឿង​ប្រាក់ និងឆ្នៃត្បូង​ជាដើម។

នៅទីនោះក៏មានសារមន្ទីរក្រមួនដែលបង្ហាញពីរូបប្រវត្តិសាស្រ្ដផ្សេងៗ មានតាំងពីរបៀបសាងសង់ប្រាសាទអង្គរវត្ត ជីវភាពរស់នៅរបស់ជនជាតិខ្មែរនាសម័យចេនឡា និងរូបតំណាងឲ្យមនុស្សដែលមានចារក្នុងប្រវត្តិសាស្រ្ដផ្សេងៗទៀត លើសពីនេះទៅទៀត នៅទីនោះមានរូបគំរូជាច្រើនដែលមានក្នុងប្រទេសកម្ពុជា ដូចជា ផ្សារធំថ្មី ព្រះបរមរាជវាំង វត្តភ្នំនៅភ្នំពេញ ភ្នំឧត្តុង្គ សំណង់ខ្ទម ផ្ទះបែបខ្មែរ ផ្ទះជនជាតិ វត្ត និងវិហារឥស្លាម ព្រមទាំងអ្វីៗជាច្រើនទៀត។

ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា

ដំណើរកម្សាន្ដនៅ ភូមិវប្បធម៌កម្ពុជា ជាដំណើរទេសចរណ៏ដែលមិនអាចបំភ្លេចបាន បើទៅលេងសៀមរាប ដើរលេងទស្សនាប្រាង្គប្រាសាទអង្គររួចរាល់ សូមកុំភ្លេចឈាងចូលមកទស្សនា ភូមិ​វប្បធម៌​កម្ពុជា ដែលត្រូវបានចាត់ទុកជាកន្លែងពេញនិយមទាំងភ្ញៀវជាតិ និងអន្តរជាតិ មកមើលទិដ្ខភាព និងអ្វីៗអស្ចារ្យច្រើនយ៉ាងដែលអ្នកនឹកស្មានមិនដល់៕

ទស្សនាទិដ្ឋភាពខ្លះៗ ក្នុងភូមិ​វប្បធម៌​កម្ពុជាខេត្តសៀមរាប៖

ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា
ទិដ្ឋភាពនៅក្នុងភូមិ​វប្បធម៌​កម្ពុជា

ប្រភព និងរូបភាព ៖ Wikipedia, គេទំព័រ បណ្ដាញសង្គមអ៊ីនធើណែត

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T