កម្សាន្ត ៖ ផ្កាកុលាបត្រូវបានគេស្គាល់ ហើយសម្រាប់ភាពស្រស់ស្អាត ក្លិនក្រអូប និងតំណាងឲ្យអត្ថន័យគួរជាទីចាប់ចិត្ត ក្នុងនោះអ្នកមិនអាចសន្និដ្ឋានបានថា ផ្កាកុលាបពិសេសមួយ គឺស្អាតបំផុតក្នុងពិភពលោកទេ ដោយសារតែក្នុងចំណោមផ្កាជាង ១០០ ប្រភេទនៃផ្កាកុលាប គ្មានមួយណាដែលខ្វះភាពស្រស់ស្អាតនោះទេ ពួកវាសមនឹងទទួលបានតំណែងកំពូលនៅពេលនិយាយអំពីភាពស្រស់ស្អាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះគឺជាបញ្ជីនៃផ្កាកុលាបដ៏ស្រស់ស្អាតបំផុត ទាំង ១០ប្រភេទ សម្រាប់សួនច្បាររបស់អ្នក ៖
១០. Joseph’s Coat Rose
ប្រសិនបើអ្នកកំពុងស្វែងរកផ្កាកុលាបដ៏ស្រស់ស្អាត សម្រាប់សួនច្បាររបស់អ្នក នោះ Joseph’s Coat Rose អាចជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។

៩. Michelangelo Rose
Michelangelo Rose មានក្លិនក្រអូប វាជាជម្រើសដ៏ល្អសម្រាប់អ្នក ដើម្បីលម្អក្នុងសួនច្បារ។

៨. Winchester Cathedral
Winchester Cathedral គឺជាផ្កាកុលាបពេញនិយម មានផ្កាពណ៌ស ដែលគួរឲ្យទាក់ទាញបំផុត។

៧. Red Eden
Red Eden គឺជាផ្កាកុលាបដ៏អស្ចារ្យ ជាមួយនឹងផ្កាពណ៌ក្រហមភ្លឺ មានក្លិនក្រអូបបំផុតនៅលើពិភពលោក។

៦. Albrecht Durer
Albrecht Durer ជាផ្កាកុលាបដ៏គួរឲ្យទាក់ទាញជាមួយនឹងផ្កាពណ៌ទឹកក្រូច រុក្ខជាតិនេះវាប្រែប្រួលទៅតាមអាកាសធាតុ។

៥. Victor Hugo
Victor Hugo គឺជាផ្កាកុលាបពណ៌ក្រហមដ៏ស្រស់ស្អាតបំផុត នៅលើពិភពលោក ក្លិនក្រអូបគឺជាលក្ខណៈពិសេសដ៏អស្ចារ្យរបស់វា។

៤. Rhapsody In Blue
Rhapsody In Blue គឺជាផ្កាកុលាបដែលមានពណ៌ស្រស់ស្អាតគួរឲ្យភ្ញាក់ផ្អើល ហើយអាចជាជម្រើសល្អជាង សម្រាប់ការដាក់បង្ហាញក្នុងសួនរបស់អ្នក។

៣. Gold Medal
Gold Medal មានផ្ការបស់វាបង្កើតជាចង្កោម និងជាផ្កាកុលាបដ៏ល្អបំផុតមួយក្នុងការដាំដុះនៅក្នុងសួនរបស់អ្នក។

២. Black Baccara
Black Baccara មើលទៅពិតជាទាក់ទាញ និងជាទីពេញនិយម ក្នុងចំណោមអ្នកស្រលាញ់ផ្កាកុលាប។

១. Double Delight
Double Delight គឺពិតជាផ្កាកុលាបដ៏អស្ចារ្យបំផុតមួយ នៅក្នុងពិភពលោក វាល្បីល្បាញទាំងសម្រស់ និងក្លិនដ៏ក្រអូប៕

ប្រភព ៖ Themysteriousworld