ថៃ ៖ យើងដឹងហើយថាបច្ចុប្បន្ននេះ សន្ទុះរឿងប្រភេទ BL របស់ប្រទេសថៃ កំពុងក្លាយជាវិស័យកម្សាន្តដ៏ពេញនិយម សម្រាប់ហ្វេនៗទូទាំងពិភពលោក ក្នុងនោះមានតារាប្រុសៗជាច្រើនក៏បានសាងភាពជោគជ័យមានមុខមាត់ និងក្លាយជាទីចាប់អារម្មណ៍របស់ក្រុមហ៊ុន ប៉ុស្តិ៍ទួរទស្សន៍នានា ទាក់ទងមកធ្វើជាតារាកុងត្រារបស់ខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តារាប្រុសរូបសង្ហាទាំង ៦រូបនេះ សុទ្ធតែបានសាងប្រជាប្រិយភាពមិនធម្មតាបន្ទាប់ពីសម្ដែងរឿង BL បច្ចុប្បន្នក្លាយជាសិល្បករពេញសិទ្ធចុះកុងត្រា ជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថៃ Thai TV3 រៀបរយហើយផងដែរ។
ទស្សនារូបភាព និងការបង្ហាញដូចខាងក្រោម ៖
១. Gulf Kanawut
Gulf Kanawut ជាតារាសម្ដែងមានភាពល្បីល្បាញ តាមរយៈរឿង "ThanType The Series" ចេញឆ្នាំ ២០១៩ ហើយនៅខែមីនា ឆ្នាំ ២០២១ តារាប្រុសរូបនេះបានប្រកាសជាផ្លូវការថាលោកបានក្លាយជាតារាសម្តែងប្រុសក្រោម កុងត្រារបស់ Thai TV3 មិនតែប៉ុណ្ណោះ លោកនឹងសម្តែងក្នុងរឿង "Bua Pun Fun Yub" ជាមួយ Anne Thongprasom ព្រមទាំងរឿងថ្មី “You Are My Make Up Artist” និងរឿង “Dung Jai Tewaprom” ចេញផ្សាយឆាប់ៗនេះ។

២. Saint Suppapong
បន្ទាប់ពីសាងប្រជាប្រិយភាពសម្ដែងរឿង BL ល្បីៗជាច្រើនរឿងរួមមាន Love by Chance និងរឿង Why R U? ជាដើម ទីបំផុត Saint Suppapong បានចុះកុងត្រាជាផ្លូវការរបស់ជាមួយ Thai TV3 នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយយោងតាមបទសម្ភាសន៍ លោកនឹងផ្ដើមសម្តែងរឿងថ្មី ដែលនឹងចាប់ផ្តើមថតនៅដើមខែមីនានេះ។

៣. Mean Phiravich
Mean Phiravich តារា BL ក្នុងរឿង Love By Chance 2: A Chance to Love សង្ហារូបនេះចាប់ផ្ដើមធ្វើការជាមួយទូរទស្សន៍ Thai TV3 នៅពាក់កណ្ដាលឆ្នាំ ២០២០ រឿងថ្មីរបស់លោក "My Sweet Assassin" ទើបតែចាក់ផ្សាយលើកលើសពីនេះ លោកកំពុងថតរឿងភាគថ្មី “Sup Tar 2550” ជាមួយ Mint Ranchrawee, Ken Theeradeth និង Anne Thongprasom។

៤. Kao Noppakao
Kao Noppakao ក្លាយជាតារាផ្ទុះប្រជាប្រិយភាពឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីសម្ដែងតួឯកក្នុងរឿងភាគ BL ដ៏ពេញនិយមរឿង “Lovely Writer” ត្រូវបានគេរាយការណ៍ថា លោកនឹងសម្ដែងជាតួឯកក្នុង “Duang Jai Tewaprom” ដែលជាគម្រោងធំថ្មីរបស់ Thai TV3។

៥. Tee Thanapon
រឿង BL ថ្មីរបស់ Tee Thanapon ដែលមានចំណងជើងថា "The Miracle of Teddy Bear" បានបញ្ចប់ការថតហើយ នឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះនៅលើប៉ុស្តិ៍ Thai channel 3 លើសពីនេះលោកក៏កំពុងថតរឿងថ្មី "A Cunning Destiny"។

៦. Meen Nichakoon
Meen Nichakoon ជាតារាសម្ដែងវ័យក្មេង បានបង្ហាញខ្លួនជាតួសម្ដែងក្នុងរឿង BL “Love By Chance 2: A Chance to Love” បន្ទាប់មកលោកបានធ្វើការជាមួយ Thai TV3 ក្នុងរឿង "Praomook" ឆ្នាំចេញឆ្នាំ ២០២១៕

ប្រភព ៖ Thaiupdate