ពូជផ្កាអ័រគីដេ ១០ ប្រភេទ ដែលស្រស់ស្អាតបំផុតលើពិភពលោក!

//s9.kh1.co/76/7662883beb145ecaac4fdd0ebf24665d4b066ec7.jpg
យុវវ័យ

 ២៥-កុម្ភៈ-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

សម្រាប់អ្នកដែលស្រលាញ់ផ្កា ជាពិសេសងប់ងល់នឹងផ្កាអ័រគីដេជាងគេ សូមណែនាំពូជផ្កាអ័រគីដេទាំង ១០ ប្រភេទ ដែលល្បីថា ស្រស់ស្អាតបំផុតនៅលើពិភពលោក!

កម្សាន្ត ៖ ជាការពិតណាស់ អ័រគីដេ គឺជារុក្ខជាតិផ្កាមួយប្រភេទដ៏ស្រស់ស្អាត ហើយពួកវាសុទ្ធតែមានអត្ថន័យខុសៗគ្នា រួមទាំងនិមិត្តសញ្ញានៃសេចក្តីស្រលាញ់ ភាពប្រណីត និងគុណសម្បត្តិផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងលោកនេះអ័រគីដេមានប្រហែល ៣០,០០០ ប្រភេទ ព្រមទាំងមានពូជកូនកាត់របស់វា មាននៅក្នុងសកលលោកទៀត ដែលជះមន្តស្នេហ៍ និងភាពស្រស់ស្អាតអាចខុសគ្នាទៅតាមមនុស្សដែលស្រលាញ់ធម្មជាតិ ជាពិសេសផ្កាមួយប្រភេទនេះ។

ខាងក្រោមនេះ ជាពូជផ្កាអ័រគីដេទាំង ១០​ ប្រភេទ ដែលល្បីថាស្រស់ស្អាតបំផុតនៅលើពិភពលោក ៖

១០. Bamboo Orchid

Bamboo Orchid គឺជាប្រភេទផ្កាអ័រគីដេ ដែលមានមន្តស្នេហ៍ ដោយផ្កាអ័រគីដេត្រូពិចនេះ គេឃើញមាននៅតំបន់មួយចំនួនដូចជា ប្រទេសឥណ្ឌា ស្រីលង្កា ចិន និងសិង្ហបុរីជាដើម។

Bamboo Orchid
Bamboo Orchid

៩. Spathoglottis Plicata

Spathoglottis Plicata គឺជាសមាជិកផ្កាអ័រគីដេ ដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់នៅក្នុងបញ្ជីផ្កាទាំង១០ ប្រភេទ ដោយផ្កានេះគេឃើញមាន នៅក្នុងតំបន់ដូចជាអាស៊ី អូស្ត្រាលី និងតំបន់ប៉ាស៊ីហ្វិកខាងលិច។

Spathoglottis Plicata
Spathoglottis Plicata

៨. Miltassia

Miltassia គឺជាប្រភេទផ្កាអ័រគីដេ ដែលមើលទៅស្រស់ស្អាត មិនចាញ់អ័រគីដេប្រភេទដទៃឡើយ វាជាប្រភេទអ័រគីដេកូនកាត់ អន្តរកម្ម ត្រូវបានគេជឿថា ជាការរួមបញ្ចូលគ្នានៃប្រភេទផ្កាអ័រគីដេ Brassia និង Miltonia

Miltassia
Miltassia

៧. Oncidium Forbesii

Oncidium Forbesii គឺជាផ្កាអ័រគីដេដ៏ស្រស់ស្អាតនៃពូជត្រកូល Oncidium ដោយដើមកំណើតរបស់ពួកវា គឺមកពីតំបន់ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល។

Oncidium Forbesii
Oncidium Forbesii

៦. Bletilla Striata

Bletilla Striata គឺជាប្រភេទផ្កាអ័រគីដេដីដ៏ទាក់ទាញមួយ សម្រាប់អ្នកដែលស្រលាញ់ផ្កាប្រភេទនេះ អាចរកបាននៅក្នុងតំបន់ដូចជា វៀតណាម មីយ៉ាន់ម៉ា ជប៉ុន និងតាមរយៈប្រទេសចិន។

Bletilla Striata
Bletilla Striata

៥. Drakaea Glyptodon

Drakaea Glyptodon នេះច្រើនមាននៅភាគនិរតីនៃប្រទេសអូស្ត្រាលី ហើយផ្កានេះមានភាពស្រដៀងគ្នាជាមួយនឹង Hammer Orchids

Drakaea Glyptodon
Drakaea Glyptodon

៤. Caladenia Melanema

Caladenia Melanema គឺជាផ្កាអ័រគីដេដែលមានសម្រស់គួរឲ្យចងគយគន់ ដូចឃើញក្នុងរូបភាព ហើយផ្កានេះ ត្រូវបានគេស្គាល់ថាជាផ្កាអ័រគីដេ Ballerina Orchid ផងដែរ។

Caladenia Melanema
Caladenia Melanema

៣. Red Barry

Red Barry គឺជាផ្កាអ័រគីដេដ៏គួរឲ្យស្រលាញ់ ជាមួយនឹងរូបរាងគួរឲ្យភ្ញាក់ផ្អើលរបស់វា ហើយថ្វីត្បិតតែផ្កានេះ មិនមានក្លិនក៏ដោយ ក៏មានអ្វីពិសេសជាង សម្រស់ផ្កាដ៏ស្រស់ស្អាត។

Red Barry
Red Barry

២. Liparis Latifolia

Liparis Latifolia គឺជាផ្កាអ័រគីដេដែលមើលទៅគួរឲ្យស្រលាញ់មួយផ្សេងទៀត នៅក្នុងបញ្ជី ហើយផ្កា​ដ៏​ស្រស់​ស្អាត​នេះ ​មាន​នៅ​ក្នុង​តំបន់​ដូច​ជា Sabah ម៉ាឡេស៊ី ថៃ និង​ទីម័រជាដើម។

Liparis Latifolia
Liparis Latifolia

១. White Egret Orchids

White Egret Orchids គឺជាផ្កាអ័រគីដេឆើតឆាយ និងជារុក្ខជាតិដ៏កម្រ ដែលមានដើមកំណើតនៅប្រទេសជប៉ុន ថ្វីបើមានទំហំតូចក៏ដោយ តែផ្កានេះពិតជាស្រស់ស្អាតខ្លាំងណាស់៕

Liparis Latifolia
Liparis Latifolia

ប្រភព ៖ Themysteriousworld

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T