ម៉េចទៀតហើយ ២០២២? គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារប្រទេសឥណ្ឌូណេស៊ី រញ្ជួយអគារ នៅសិង្ហបុរី​ និងម៉ាឡេស៊ី

//s9.kh1.co/ac/ac885e8e9e6496bb3c3f7ab42d6856b1310bcbb1.jpg
សង្គម

 ២៥-កុម្ភៈ-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារប្រទេសឥណ្ឌូណេស៊ី រញ្ជួយអគារ នៅសិង្ហបុរី​ និងម៉ាឡេស៊ី

ឥណ្ឌូនេស៊ី៖ គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារតំបន់ Pasaman Barat ក្នុងខេត្ត West Sumatra នៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ទី២៥នេះ  ដោយបានអង្រួនអគារ ក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលនៅជិតខាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងនៅលើបណ្តាញសង្គម Twitter ថា គ្រោះរញ្ជួយដី បានកើតឡើងនៅម៉ោង ៨៖៣៩ នាទីព្រឹក ម៉ោងក្នុងស្រុក ជាមួយនឹងចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល ១៧ គីឡូម៉ែត្រភាគឦសាននៃតំបន់នេះ ។

គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីបានកើតឡើងនៅជម្រៅ ១០ គីឡូម៉ែត្រ ហើយមិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ។ កោះចំនួន ១៧,០០០ របស់ប្រទេសឥណ្ឌូណេស៊ី ងាយនឹងកើតមានការរញ្ជួយដី ដោយសារប្រទេសនេះជាប់ខ្សែក្រវាត់ប៉ាស៊ីហ្វិក ដែលជាខ្សែបន្ទាត់ពុះជ្រែកផែនដី (Fault line) និងភ្នំភ្លើងដែលបណ្តាលឱ្យមានការរញ្ជួយដីជាញឹកញាប់៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ Bloomberg

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T