Beat The Best ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ទស្សនិកជនគាំងគិតលែងឃើញថាអ្នកណានឹងត្រូវចាកចេញ

//s9.kh1.co/ee/eec467ad41606158395e4f3e456e4a3fb6349687.jpg
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

កម្មវិធីប្រឡងចម្រៀងកំពុងល្បី Beat The Best វគ្គ Beat The Live បានធ្វើដំណើរមកដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ខណៈដែលនៅសល់តែជើងខ្លាំងតែ ៦ រូបប៉ុណ្ណោះ ត្រូវបញ្ចេញសម្ថភាព ហើយរឿងដែលមិនអាចជៀសបានគឺ នឹងមានបេក្ខជន​ ២ រូប ត្រូវតម្រូវឲ្យចាកចេញពីកម្មវិធី។​

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកំពុងល្បី Beat The Best វគ្គ Beat The Live បានធ្វើដំណើរមកដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ សម្រាប់រាត្រីថ្ងៃអាទិត្យស្អែកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   វគ្គ Beat The Live
   វគ្គ Beat The Live

នៅក្នុងវគ្គផ្សាយផ្ទាល់សប្តាហ៍នេះ នៅសល់តែជើងខ្លាំងតែ ៦ រូបប៉ុណ្ណោះ ដែលត្រូវបញ្ចេញសម្ថភាព ហើយរឿងដែលមិនអាចជៀសបានគឺ នឹងមានបេក្ខជន​ ២ រូប ត្រូវតម្រូវឲ្យចាកចេញពីកម្មវិធី ខណៈទស្សនិកជនកំពុងគាំងគិតមិនចេញថា បេក្ខជនរូបណានឹងត្រូវជ្រុះចេញពីកម្មវិធីទៀតទៅ បើពួកគេសុទ្ធតែមានសមត្ថភាពខ្លាំងរៀងខ្លួន ហើយមានអ្នកគាំទ្រច្រើនមិនចាញ់គ្នាឡើយ។

បេក្ខជនទាំង៦រូប
បេក្ខជនទាំង៦រូប

ត្បិតថាបេក្ខជនទាំងអស់មកដល់វគ្គនេះសុទ្ធតែជាជើងខ្លាំង តែមិនថាបេក្ខជនក្នុងចិត្តអ្នកមានសំឡេងល្អយ៉ាងណា បើអ្នកគាំទ្រខកខានមិនបានបោះឆ្នោតគាំទ្រជូនច្រើន នោះលទ្ធផលប្រាកដនឹងត្រូវចាកចេញពីកម្មវិធី។

កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងផ្សាយផ្ទាល់នារាត្រី ថ្ងៃអាទិត្យ ២០ កុម្ភៈ ២០២២ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី៤ សំបុត្រចូលរួមទស្សនា មានដាក់លក់នៅក្រុមហ៊ុន ហង្សមាស វីដេអូ (ខាងលិចផ្សារអូឬស្សី)៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T