ប្រសិនអ្នកជាមនុស្ស៤ប្រភេទនេះ សូមកុំប្រើប្រាស់ ម៉ូលណាទ្រីសនេះ ឱ្យសោះ

//s9.kh1.co/02/027a6f66c75c6ae7ec8e28eb41da619af3e6ed36.jpg
យល់ដឹង

 ១៥-កុម្ភៈ-២០២២ ៦ល្ងាច · ២ ឆ្នាំមុន

ក្រសួងបានបញ្ជាក់អំពីក្រុមមនុស្សមាន៤ប្រភេទដែលមិនត្រូវប្រើប្រាស់ ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម)។

ភ្នំពេញ៖ កំឡុងពេលថ្មីៗនេះ ឃើញថាសន្ទុះនៃជំងឺកូវីដ១៩ បានកើនឡើងសារជាថ្មី ដោយប៉ុន្មានថ្ងៃកន្លងមកនេះ ឃើញថា មានអ្នកឆ្លងចេះតែកើនឡើងជាលំដាប់ ដែលតម្រូវឱ្យបងប្អូនទាំងអស់គ្នា មានការប្រុងប្រយ័ត្នខ្លាំង ក្នុងវេលានេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ដើម្បីកាត់បន្ថយចំនួនអ្នកឆ្លងកុំឱ្យឆ្លងក្នុងសហគមន៍បន្តទៀតនោះ ក្រសួងបាននាំចូលឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) សម្រាប់ព្យាបាលជំងឺកូវីដ១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលព្យាបាលនៅតាមផ្ទះ។ ក្នុងនោះដែរ មានមនុស្ស៤ប្រភេទ ដែលក្រសួងមិនអនុញ្ញាតិ្តឱ្យប្រើប្រាស់ដូចជា៖ 

១. ក្រុមកុមារ សុវត្ថិភាព និងប្រសិទ្ធភាពរបស់ Molnupiravir ចំពោះអ្នកជំងឺអាយុតិចជាង ១៨ឆ្នាំ មិនទាន់បានសិក្សាបញ្ជាក់នៅឡើយទេ។
២. អ្នកងាយប្រតិកម្ម 
ហាមប្រើចំពោះអ្នកដែលងាយមានប្រតិកម្មជាមួយសារធាតុសកម្ម ឬសារធាតុរួមផ្សំណាមួយនៃឱសថ។
៣. សម្រាប់ស្ត្រីមានផ្ទៃពោះ 
ទោះបីជាមិនមានទិន្នន័យពីការប្រើ Molnupiravir លើស្រ្តីមានផ្ទៃពោះដ៏ដោយ ប៉ុន្តែ ការសិក្សាលើសត្វបានបង្ហាញពីការពុលលើភាពបង្កកំណើត។​​ ដូច្នេះ Molnupiravir មិនត្រូវបានណែនាំឲ្យប្រើក្នុងអំឡុងពេលមានផ្ទៃពោះទេ។ ស្ត្រីដែលបម្រុង នឹងមានគភ៌គួរប្រើការពន្យាកំណើតដែលមានប្រសិទ្ធភាពសម្រាប់រយៈពេលព្យាបាល និងសម្រាប់រយៈពេល ៤ថ្ងៃ បន្ទាប់ពីបញ្ចប់ការប្រើ Molnupiravir​
៤. ស្ត្រីបំបោះដោះកូន 
គេពុំបានដឹងនៅឡើយទេថា តើ Molnupiravir ឬសារធាតុផ្សំណាមួយនៃ Molnupiravir មានវត្តមាននៅក្នុងទឹកដោះមនុស្ស ឬប៉ះពាល់ដល់ការផលិតទឹកដោះមនុស្ស ឬមានឥទ្ធិពលដល់ទារកដែលបៅដោះម្តាយនោះទេ។ ការសិក្សាជាមួយនឹង Molnupiravir លើសត្វដែលបៅមិនត្រូវបានធ្វើឡើងទេ។ ដោយផ្អែកទៅលើសក្ដានុពលនៃប្រតិកម្មរំខានមកពី Molnupiravir លើកូនក្មេង ការបំបៅដោះកូនមិនត្រូវបានណែនាំក្នុងអំឡុងពេលព្យាបាល និងសម្រាប់រយៈពេល ៤ថ្ងៃបន្ទាប់ពីបញ្ចប់ការប្រើ Molnupiravir

អាស្រ័យហេតុនេះ ប្រសិនអ្នកមិនមែននៅក្នុងក្រុមមនុស្សទាំង៤នេះទេ អ្នកអាចប្រើប្រាស់ឱសថម៉ូលណាទ្រីស បានហើយ ប៉ុន្តែត្រូវមើលរបៀបប្រើប្រាស់ឱ្យត្រឹមត្រូវជាមុនសិន៕

ប្រភព៖ ក្រសួងសុខាភិបាល

សូមអានសេចក្តីលម្អិតខាងក្រោម៖

ការប្រកាសរបស់ក្រសួងសុខាភិបាល
ការប្រកាសរបស់ក្រសួងសុខាភិបាល
ការប្រកាសរបស់ក្រសួងសុខាភិបាល
ការប្រកាសរបស់ក្រសួងសុខាភិបាល
ការប្រកាសរបស់ក្រសួងសុខាភិបាល
ការប្រកាសរបស់ក្រសួងសុខាភិបាល
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T