កោះរ៉ុង កន្លែងកម្សាន្តដ៏ពេញនិយមទាក់ចិត្តអ្នកទេសចរជាតិ និងអន្តរជាតិ!

//s9.kh1.co/97/97ada4a9557f35a7881d07e28ce2de0d72a7e00f.jpg
យុវវ័យ

 ១៦-កុម្ភៈ-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ចង់ផ្លាស់ប្ដូរទៅប្រើប្រាស់ជីវិត និងកម្សាន្តបែបមាត់ឆ្នេរ មានកោះ សមុទ្រ សម្លេងទឹករលក មែនទេ? សូមណែនាំអ្នក សម្រាប់ កោះរ៉ុង កន្លែងកម្សាន្តដ៏ពេញនិយមទាក់ចិត្តអ្នកទេសចរជាតិ និងអន្តរជាតិ បានទៅហើយធានាជាប់ចិត្ត!

ទេសចរណ៍ និងកម្សាន្ត ៖ កោះរ៉ុង ​ជា​កោះមួយ​ក្នុង​ខេត្ត​ព្រះ​សីហនុ ដែលមានទីតាំងស្ថិតនៅខាងលិចនៃឆេ្នរក្រុងព្រះសីហនុ ផ្តល់នូវភាពអស្ចារ្យតំណាងឲ្យឆ្នេរស្ថិតនៅភាគបស្ចឹមនៃប្រទេស លាតសន្ធឹងប្រមាណ ៥គីឡូម៉ែត្រ នៅទីនោះមានប្រភពទឹក បរិសុទ្ធនៅលើកោះ ហើយវាក៏ជាផ្នែកសហគមន៏នៃការនេសាទស្ថិតនៅប៉ែកទក្សិណ ជាមួយនឹងការផ្តល់ឲ្យទឹកបរិសុទ្ឋ ត្រី ហើយនិងក្តាមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កោះរ៉ុង ជាកោះមួយស្ថិតនៅចំងាយ ៤០គីឡូម៉ែតពីឆ្នេរសមុទ្រខេត្តព្រះសីហនុ ប្រទេសកម្ពុជាយើង ដែលមានផ្ទៃដីទំហំ ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ ដោយចំណុចខ្ពស់បំផុតរបស់កោះនេះមានប្រមាណ ១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។

ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង

ជាការពិតណាស់ កោះរ៉ុង គឺជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយម សម្រាប់អ្នកដែលចង់កម្សាន្ត សម្រាកកាយតាមកោះនៃប្រទេសកម្ពុជា សូមមកកោះនេះ ចុះធានាពេញចិត្តស្ដូក ចំពោះកោះកណ្ដាលផ្ទៃទឹកដ៏ស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម និងជាកន្លែងដ៏ល្អមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ មកដើម្បីបន្ធូរអារម្មណ៍ ឬរុករកអ្វីថ្មីជាច្រើនទៀត។

ការធ្វើដំណើរទៅ កោះរ៉ុង ត្រូវចំណាយពេល ២ម៉ោងឬច្រើនជាងនេះ ពីដីគោកនៃក្រុងព្រះសីហនុ។

ជាងនេះទៅទៀតចាប់ពីខែធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ពណ៌សរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនឹងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភ:នេះតែម្ដង។

ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង

ក្រៅពីនេះទៀត កោះរ៉ុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរ៉ុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម ជាពិសេសការដើរកម្សាន្តតាមមាត់ឆ្នេរ អង្គុយមើលផ្ទៃទឹក គយគន់ថ្ងៃលិចផងដែរ។

ទោះបីយ៉ាងណា មុននឹងចេញដំណើរ ភ្ញៀវទេសចរគប្បីកក់សំបុត្រទូកជាមុន ដើម្បីធានាថា ដំណើរកម្សាន្តមានភាពរលូនល្អ សូមកុំភ្លេចថែរក្សាបរិស្ថានទាំងអស់គ្នា និងរីករាយជាមួយពេលវេលាសម្រាករបស់អ្នកប្រកបដោយសុខភមង្គល៕

ទស្សនារូបភាពខាងក្រោម ៖

ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង
ទិដ្ឋភាពនៅ កោះរ៉ុង

ប្រភព និងរូបភាព ៖ Wikipedia និង កោះរ៉ុង - Koh Rong

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T