Taeyeon បង្ហាញអារម្មណ៍ ពេលគេចាត់ទុកជា Role Model តំណាងតារាជំនាន់ក្រោយ!

//s9.kh1.co/6c/6cef5e51eba8567385015d912afffb0aa0837de1.jpg
យុវវ័យ

 ១៥-កុម្ភៈ-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

Taeyeon សមាជិកក្រុម Girls' Generation ចែករំលែកពីអារម្មណ៍របស់នាង ពេលត្រូវបានគេហៅ និងចាត់ទុកជា Role Model តំណាងតារាៗជំនាន់ក្រោយ!

កូរ៉េខាងត្បូង ៖ កាលពីនៅថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញនេះ Taeyeon សមាជិកក្រុម Girls' Generation បានធ្វើសន្និសីទសារព័ត៌មាន សម្រាប់ការចេញអាល់ប៊ុមស្ទូឌីយោទី៣ ដែលមានចំណងជើងថា "INVU" ដោយបានចែករំលែកប្រធានបទនានា ទាក់ទងនឹងការ​រៀបចំ​អាល់ប៊ុម​របស់​នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taeyeon 
Taeyeon 

​ខណៈពេលរៀបចំអាល់ប៊ុម ក្នុង​ពេល​ជាមួយ​នឹង​ការ​ធ្វើ​ជា ​សមាជិក​ក្នុង​កម្មវិធី “Amazing Saturday” និង​ការ​ផ្សព្វផ្សាយ​ជាមួយ​នឹង​ក្រុម​ចម្រៀង​នារី​ GOT the beat របស់ SM Entertainment តារាស្រីរូបនេះ ក៏បានចែករំលែកអារម្មណ៍ផ្ទាល់ខ្លួន ពេលលឺគេហៅ និងចាត់ទុកជា Role Model តំណាងឲ្យតារាៗជំនាន់ក្រោយ។

Taeyeon 
Taeyeon 

ទាក់ទងនឹងពាក្យជា Role Model តំណាងតារាៗជំនាន់ក្រោយនេះ Taeyeon បានបង្ហាញការយល់ឃើញថា ៖

​ ពេល​ខ្ញុំ​លឺគេ​ហៅ​ខ្លួន​ឯង​ថា​ជា “Role Model” និយាយត្រង់ខ្ញុំ​សប្បាយ​ចិត្ត។ ប៉ុន្តែ​វា​ក៏​មាន​សម្ពាធ​ច្រើន​ដែរ។ ខ្ញុំ​ចង់​បាន​វា ​ប្រសិន​បើ​តារាជំនាន់ក្រោយ​ទាំង​នេះ ​អាច​បង្ហាញ​ពី​អនាគត​ដែល​ពួក​គេ​បាន​រៀបចំនៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​បាន​យ៉ាង​ល្អ។ ខ្ញុំ​គិត​ថា ​វា​ពិត​ជា​សំខាន់​ណាស់​ ក្នុង​ថ្ងៃ​នេះ​ ក្នុង​ការ​បង្ហាញ​ពី​អ្វី​ដែល​អ្នក​គិត​ និង​បន្តធ្វើវា​ឲ្យ​បាន​ល្អ។ ដោយសារ​វា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ខ្ញុំ​សង្ឃឹម​ថា​ពួក​គេ​នឹង​មិនហត់​ខ្លាំង​ពេក​ទេ។ កម្លាំងជំរុញរបស់ខ្ញុំគឺខ្លួនខ្ញុំ និងអ្នកគាំទ្ររបស់ខ្ញុំ។ ខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯង ហើយដោយសារតែមានឈ្មោះជាអ្នកតំណាងគេបែបនេះ ខ្ញុំបន្តព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីលទ្ធផលកាន់តែល្អ។

Taeyeon 
Taeyeon 
Taeyeon 

ជាការពិតណាស់ Taeyeon ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាសមាជិកក្រុម និង​តារា​ចម្រៀង​ទោល​ស្រី​កំពូល​មួយ​រូប​ក្នុង​ប្រទេស និងក្រៅប្រទេសទូទាំងពិភពលោក ហើយ​ជា​ញឹក​ញាប់នាង​ត្រូវ​បាន​តារាៗជំនាន់ក្រោយ តែងជ្រើស​រើស និងចាត់ទុកជា Role Model តំណាងរបស់ពួកគេ៕

Taeyeon 
Taeyeon 

ប្រភព ៖ Soompi

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T