បងប្រុស តារាចម្រៀងហុងកុងម្នាក់ ត្រូវម្តាយកា.ត់កា.លចោល ដោយសារតែ...

//s9.kh1.co/55/552448cc8d58ad3cddc6fbece494dbc467104c91.jpg
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

បងប្រុសតារាចម្រៀងហុងកុងម្នាក់ ត្រូវម្តាយ កាត់កាលចោល ដោយសារតែជំពាក់បំណុលគេ

ហុងកុង៖ លោកស្រី Tam Mei Kam ដែលជាម្តាយរបស់តារាចម្រៀងហុងកុង អ្នកនាង Anita Mui បានប្រកាសកាត់កាលកូនប្រុសច្បងរបស់ខ្លួន Mui Kai Ming ដោយសារជំពាក់បំណុលគេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន The Strait Times។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានចុះផ្សាយ ក្នុងកាសែតក្នុងស្រុកកាលពីថ្ងៃច័ន្ទ ទី១៤ខែកុម្ភៈ លោកស្រី Tam អាយុ៩៨ ឆ្នាំបានប្រកាសថា នាងបានផ្តាច់ទំនាក់ទំនងជាមួយកូនប្រុសអាយុ​៧០ឆ្នាំរបស់នាង ហើយដោយបន្ថែមថានាងនឹងមិនមានអ្វីទាក់ទងនឹងបញ្ហាទាំងអស់ដែលទាក់ទងនឹងកូនប្រុសទៀតទេ ចាប់ពីពេលនេះទៅ។

លោក Mui គឺជាកូនតែមួយគត់របស់លោកស្រី Tam ។ កូនស្រីពៅរបស់លោកស្រី ឈ្មោះ Anita Mui បានស្លា.ប់ នៅអាយុ ៤០ឆ្នាំ ក្នុងខែធ្នូ ឆ្នាំ ២០០៣ ដោយសារជំងឺ ម.ហា.រីក.មាត់.ស្បូន។ គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងលោកស្រី Tam និង លោក Mui Kai Ming បានចាប់ផ្តើមស្គាល់ភាពជូរចត់ នៅចុងឆ្នាំ២០២១ នៅពេលដែលលោក Mui បានប្តឹងក្រុមហ៊ុនផលិតនៅពីក្រោយរឿង Anita (2021) ពីបទរំ.លោ.ភពាណិជ្ជសញ្ញា។

លោកស្រី Tam ដែលធ្លាប់គាំទ្រកូនប្រុសនាពេលកន្លងមក បានចោទប្រកាន់លោក Mui ថា ឈ្លក់វង្វេងនឹងលុយ ហើយបានចេញសេចក្តីថ្លែងការណ៍កាត់កាលកូនប្រុស ដើម្បីរួចខ្លួនពីពាក្យបណ្ដឹង។ យោងតាមកាសែត លោកស្រី Tam បានប្រើវិធានការណ៍ដ៏ធ្ងន់ធ្ងរនេះ ខណៈដែលលោក Mui កំពុងមករកម្តាយជាញឹកញាប់ ដើម្បីជួយរកលុយមកសងបំណុលគេ៕

លោកស្រី Tam Mei Kam និង​ កូនប្រុស លោក Mui Kai Ming
លោកស្រី Tam Mei Kam និង​ កូនប្រុស លោក Mui Kai Ming
លោកស្រី Tam Mei Kam និង​ កូនប្រុស លោក Mui Kai Ming
លោកស្រី Tam Mei Kam និង​ កូនប្រុស លោក Mui Kai Ming
លោកស្រី Tam Mei Kam
លោកស្រី Tam Mei Kam
លោក Mui Kai Ming
លោក Mui Kai Ming
អ្នកនាង Anita Mui
អ្នកនាង Anita Mui
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T