យល់ដឹង ៖ យើងដឹងហើយថាផែនដី វិលជុំវិញព្រះអាទិត្យ មានរយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃ ជាមួយនឹងពន្លឺព្រះអាទិត្យប្រហែល ១២ម៉ោង ហើយម៉ោងដែលនៅសល់គឺជាពេលយប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែតើអ្នកដឹងទេថា មានកន្លែងនៅជុំវិញពិភពលោកដែលព្រះអាទិត្យមិនលិចជាង ៧០ថ្ងៃ?

សាកស្រមៃមើលថា តើវាគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណាសម្រាប់អ្នកទេសចរក្នុងការតាមដានពេលវេលា នៅពេលដែលសូម្បីតែអ្នកស្រុកនៅទីនោះក៏យល់ច្រលំថាគ្មានថ្ងៃលិចក្នុងរយៈពេល ៧០ថ្ងៃជាប់គ្នាដែរ។
បើចង់ដឹងកាន់តែច្បាស់ ខាងក្រោមនេះជាកន្លែងទាំង ៦នៅលើផែនដី ដែលព្រះអាទិត្យមិនដែលលិច ៖
១. Norway
ប្រទេស Norway ស្ថិតនៅក្នុងរង្វង់អាកទិក (Arctic Circle) ត្រូវបានគេហៅថា ដែនដីនៃព្រះអាទិត្យកណ្តាលអធ្រាត្រ (Land of the Midnight Sun) ដែលចាប់ពីខែឧសភា ដល់ចុងខែកក្កដា ព្រះអាទិត្យពិតជាមិនដែលលិចទេ។ នេះមានន័យថា ក្នុងរយៈពេលប្រហែល ៧៦ថ្ងៃ ព្រះអាទិត្យមិនដែលបាត់ពន្លឺឡើយ។

នៅ Svalbard ប្រទេស Norway ព្រះអាទិត្យរះជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១០ ខែមេសាដល់ថ្ងៃទី២៣ ខែសីហា វាក៏ជាតំបន់ដែលមានមនុស្សរស់នៅ ភាគខាងជើងបំផុត របស់អឺរ៉ុបផងដែរ បើចាប់អារម្មណ៍អ្នកអាចរៀបចំផែនការទៅកន្លែងនេះ ក្នុងអំឡុងពេលនេះ ហើយរស់នៅសម្រាប់ថ្ងៃដែលគ្មានយប់។
២. Nunavut, Canada
Nunavut មានទីតាំងនៅជុំវិញពីរដឺក្រេខាងលើរង្វង់អាកទិក (Arctic Circle) ក្នុងទឹកដីភាគពាយ័ព្យនៃប្រទេសកាណាដា ដោយនៅកន្លែងនេះមើលឃើញពន្លឺថ្ងៃ 24X7 Sunlight ប្រហែលពីរខែ ចំណែកឯក្នុងរដូវរងា កន្លែងនេះឃើញតែភាពងងឹតសរុបប្រហែល ៣០ថ្ងៃជាប់ៗគ្នា។

៣. Iceland
Iceland គឺជាកោះធំជាងគេរបស់អឺរ៉ុប បន្ទាប់ពីចក្រភពអង់គ្លេស ហើយត្រូវបានគេស្គាល់ផងដែរថាជាប្រទេសដែលគ្មានមូស ហើយក្នុងអំឡុងពេលរដូវក្តៅ ពេលយប់មាននៅ Iceland។

ចំណែកនៅខែមិថុនា ព្រះអាទិត្យពិតជាមិនដែលលិចទេ បើចង់មើលឃើញព្រះអាទិត្យកណ្តាលអធ្រាត្រ Midnight Sun អ្នកអាចទៅទស្សនាទីក្រុង Akureyri និង Grimsey Island ក្នុងរង្វង់អាកទិក (Arctic Circle) បាន។
៤. Barrow, Alaska
ចាប់ពីចុងខែឧសភា ដល់ចុងខែកក្កដា ព្រះអាទិត្យពិតជាមិនលិចនៅទីនេះទេ ហើយក្រោយមក ចាប់ពីដើមខែវិច្ឆិកាសម្រាប់រយៈពេល ៣០ថ្ងៃបន្ទាប់ព្រះអាទិត្យមិនរះវិញ។

ទីនោះត្រូវបានគេស្គាល់ថាជារាត្រីប៉ូល (Polar Night) នេះក៏មានន័យថាប្រទេសនេះ នៅតែស្ថិតក្នុងភាពងងឹតក្នុងកំឡុងខែដ៏អាក្រក់នៃរដូវរងា កន្លែងនេះអាចទៅលេងបានទាំងរដូវក្តៅ ឬរដូវរងា។
៥. Finland
ទឹកដីនៃបឹង និងកោះរាប់ពាន់ ដែលផ្នែកភាគច្រើននៃប្រទេស Finland អាចមើលឃើញព្រះអាទិត្យត្រង់ត្រឹមតែ ៧៣ថ្ងៃក្នុងរដូវក្តៅ ហើយក្នុងអំឡុងពេលនេះ ព្រះអាទិត្យបន្តបញ្ចេញពន្លឺប្រហែល ៧៣ថ្ងៃដូចគ្នា ចំណែកឯក្នុងរដូវរងារ តំបន់នេះមិនមានពន្លឺថ្ងៃទេ។

វាក៏ជាហេតុផលមួយក្នុងចំណោមហេតុផលដែលមនុស្សនៅទីនេះគេងតិចក្នុងរដូវក្តៅ និងគេងច្រើនក្នុងរដូវរងា បើពេលអ្នកទៅទីនេះ អ្នកនឹងទទួលបានភាពរីករាយជាមួយនឹងពន្លឺ Northern Lights ហើយក៏អាចទទួលបានឱកាសដើម្បីរីករាយក្នុងការជិះស្គី និងទទួលបានបទពិសោធន៍នៃការស្នាក់នៅក្នុងកែវកញ្ចក់ផងដែរ។
៦. Sweden
ចាប់ពីដើមខែឧសភា រហូតដល់ចុងខែសីហា នៅក្នុងប្រទេស Sweden នឹងឃើញព្រះអាទិត្យលិចនៅពាក់កណ្តាលអធ្រាត្រ និងរះនៅម៉ោងប្រហែល ៤ព្រឹក ដោយនៅទីនេះ រយៈពេលនៃពន្លឺព្រះអាទិត្យថេរ អាចមានរយៈពេលរហូតដល់ ៦ខែក្នុងមួយឆ្នាំ។

ដូច្នេះនៅពេលដែលនៅទីនេះ មនុស្សម្នាក់អាចចំណាយពេលច្រើនថ្ងៃដោយរីករាយក្នុងសកម្មភាពផ្សងព្រេង ដោយចេញទៅវាយកូនហ្គោល ស្ទូចត្រី រុករកផ្លូវដើរលេង និងធ្វើសកម្មភាពជាច្រើនទៀត៕
ប្រភព ៖ Timesofindia