មិនគួរឱ្យជឿ បុរសម្នាក់ អះអាងថា ខ្លួនជា «អធិរាជសំឡេងមាស» ស៊ិន ស៊ីសាមុត ចាប់ជាតិ​

//s9.kh1.co/53/53a909058fa406cac8882f8862f8252c61438e27.jpg
តារា & កម្សាន្ដ

 ១១-កុម្ភៈ-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

មិនគួរឱ្យជឿ! បុរសម្នាក់ អះអាងថា ខ្លួនជា «អធិរាជសំឡេងមាស» ស៊ិន ស៊ីសាមុត ចាប់ជាតិ​

ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះ មានបុរសម្នាក់ បានអះអាងថា រូបលោកជាតារាចម្រៀងលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ស៊ិន ស៊ីសាមុត
លោក ស៊ិន ស៊ីសាមុត

ក្នុងនោះ តាមរយៈវីដេអូមួយនៅលើបណ្តាញសង្គមយូធូប Seng Dara 444 បានធ្វើការសម្ភាសន៍ជាមួយ បុរសម្នាក់ ដែលអះអាងថា ខ្លួនលោក ជា តារាចម្រៀងអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ចាប់ជាតិ ក្នុងនោះ បុរសដែលអះអាងថា លោកជាតារាចម្រៀង ស៊ិន ស៊ីសាមុត ចាប់ជាតិរូបនេះ មានឈ្មោះថា ជន់ គង់ អាយុ ៤១ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោក ជន់ គង់ (ឆ្វេង)
លោក ជន់ គង់ (ឆ្វេង)

ទន្ទឹមនឹងការអះអាងថា ខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិនេះ លោក ជន់ គង់ ថែមទាំង បានលើកស្លាកនៅមុខផ្ទះរបស់លោកថែមទៀតថា លោកជា អធិរាជសំឡេងមាស ស៊ិន ស៊ីមុត ចាប់ជាតិ ដើម្បីបង្ហាញអ្នកស្រុក។ ទោះបីយ៉ាងណា ការអះអាង ក៏ដូចជា បង្ហាញស្លាកនៅមុខផ្ទះថា លោកជា​ ស៊ិន ស៊ីសាមុត ចាប់ជាតិ លោកមិនចង់បង្ហាញនោះទេ តែយ៉ាងណា លោកពុំអាចលាក់ជិត ហើយត្រូវបានលាតត្រដាង នៅឆ្នាំ២០១៦ មកម្លេះ ព្រោះតែមានព្រលឹងខ្មោច មកគំរាមឱ្យលើកស្លាកនេះ។

លោក ជន់ គង់ (ឆ្វេង)
លោក ជន់ គង់ (ឆ្វេង)

ជាមួយគ្នានេះ លោក ជន់ គង់ បានឱ្យដឹងទៀតថា លោកអាចចាំជាតិ បាន៥០ ភាគរយ មានចំណុចខ្លះលោក ហើយមានចំណុចខ្លះទៀត លោកមិនចាំនោះទេ ហើយនៅពេលដែលលឺគេចាក់ចម្រៀងរបស់លោកម្តងៗ លោកតែងមានអារម្មណ៍ក្តុកក្តួល ស្តាយស្រណោះពេកពន់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូដែលមានខ្លឹមសារពេញដូចខាងក្រោម៖

វីដេអូ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T