អាជ្ញាធរជាតិអប្សរា ធ្វើកំណាយនៅទួលឡដុតកុលាលភាជន៍ នៅក្រុមឡទ្វារដីឆ្នាំង

//s9.kh1.co/dc/dcf946dca6eded0e54bd241be65d55536f50e5d7.jpg
សង្គម

 ០៣-កុម្ភៈ-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

កាលពីចុងឆ្នាំ២០១៩កន្លងមក ក្រុមការងាររបស់លោកបានធ្វើកំណាយជាលើកដំបូងនៅទួលបុរាណមួយ ដែលមានឈ្មោះថា ទួលត្រពាំងបុស្ស ដោយរកឃើញឡដុតកុលាលភាជន៍មួយកន្លែង ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង

សៀមរាប៖ យោងតាមការ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវនៅទួលឡដុតកុលាលភាជន៍មួយទៀត នៅក្រុមឡទ្វារដីឆ្នាំង ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង ក្រុងអង្គរធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មានប្រសាសន៍ថា កាលពីចុងឆ្នាំ២០១៩កន្លងមក ក្រុមការងាររបស់លោកបានធ្វើកំណាយជាលើកដំបូងនៅទួលបុរាណមួយ ដែលមានឈ្មោះថា ទួលត្រពាំងបុស្ស ដោយរកឃើញឡដុតកុលាលភាជន៍មួយកន្លែង ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង។ លោកបន្តថា ការធ្វើកំណាយដែលចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០១៩ និងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២០ អ្នកស្រាវជ្រាវបានរកឃើញ ជារចនាសម្ពន្ធឡបុរាណមួយដែលចាប់ផ្តើមផលិតកុលាលភាជន៍នៅពាក់កណ្ដាលសតវត្សរ៍ទី១២ និងបញ្ចប់នៅពាក់កណ្ដាលសតវត្សរ៍ទី១៣។

លោកបន្ថែមថា ការធ្វើកំណាយនៅត្រពាំងទួលបុស្ស ដែលអ្នកស្រាវជ្រាវឱ្យឈ្មោះថា TDCK1 ឃើញមានរចនាសម្ពន្ធខុសពីឡដុតកុលាលភាជន៍នៅតំបន់អង្គរ ដូចជា នៅតានី ខ្នារពោធិ៍ សសិ និងអន្លង់ធំ ដែលឡទាំងនោះមានប្រវែងវែង តែឡបុរាណនៅត្រពាំងទួលបុស្សនេះ មានទំហំស្ទើរមូល ដោយមានមុខកាត់២ម៉ែត្រ និងបណ្ដោយ៣ម៉ែត្រ។ ហើយការធ្វើកំណាយនៅទួលថ្មីនេះ គឺដើម្បីប្រៀបធៀបលទ្ធផលស្រាវជ្រាវនៅនឹងទីតាំងឡទី១ ដោយចង់បញ្ជាក់ថា តើរចនាសម្ពន្ធទីតាំងទាំងពីរដូចគ្នាឬយ៉ាងណា ដ្បិតថា គេឃើញទួលតូចធំចំនួន២៤កន្លែង ដោយមានមន្ទិល ក្រែងឡទាំងនោះមានមុខងារផ្សេងគ្នាជាដើម៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T