ប៊ិះបានផ្ទេរទៅ Real ! បែកធ្លាយរូបថតអតីតជើងខ្លាំង Barca រូបនេះពាក់អាវ R.Madrid កាលនៅតូច - Khmerload

ប៊ិះបានផ្ទេរទៅ Real ! បែកធ្លាយរូបថតអតីតជើងខ្លាំង Barca រូបនេះពាក់អាវ R.Madrid កាលនៅតូច

https://s9.kh1.co/97/97949052f9f488207bdf1052d04a474c977595d1.jpg
កីទ្បា
 27-Jan-2022 9am · 4 months ago

បែកធ្លាយរូបថតអតីត​​​ខ្សែ​​​ប្រយុទ្ធម្នាក់នេះពាក់អាវ Real Madrid

អឺរ៉ុប៖ រូបភាពមួយសន្លឹករបស់ ខ្សែប្រយុទ្ធ Neymar Jr. ដែលជាអតីតកីឡាករឆ្នើមរបស់ក្លិបអ្នកមានបុណ្យ Barcelona បានបង្ហោះពេញបណ្ដាញសង្គមដោយក្នុងរូបនោះគេឃើញ Neymar បានពាក់អាវ Real Madrid កាលនៅអាយុ​​​១៣ឆ្នាំ។

  ខ្សែប្រយុទ្ធ Neymar Jr.
  ខ្សែប្រយុទ្ធ Neymar Jr.
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Neymar Jr.
  ខ្សែប្រយុទ្ធ Neymar Jr.

រូបនេះថតឡើងនៅឆ្នាំ ២០០៦ ពេលឪពុករបស់ Neymar បានបញ្ជូនកូនប្រុសទៅលេងសាកល្បងឲ្យ Real Madrid និងបានថតរូបនៅកីឡដ្ឋាន Santiago Bernabeu ផងដែរ។

  ខ្សែប្រយុទ្ធ Neymar Jr.
  ខ្សែប្រយុទ្ធ Neymar Jr.
  ខ្សែប្រយុទ្ធ Neymar Jr.
  ខ្សែប្រយុទ្ធ Neymar Jr.

យ៉ាងណាមិញ ឪពុករបស់ Neymar បានសម្រេចចិត្តមិនឲ្យកូនលេងនៅ Real Madrid ដោយបញ្ជូនគេទៅលេងនៅក្លិប Santos ឯប្រទេសប្រេស៊ីលបីឆ្នាំបន្ទាប់ពីនោះបើទោះបីជា Real Madrid ធ្លាប់ដាក់សំណើចង់យក Neymar Jr. ក៏ដោយព្រោះឪពុកគេគិតថា Santos គឺជាក្លិបដែលអាចបណ្ដុះបណ្ដាលធនធានកីឡាករក្មេងៗបានល្អជាង។

  ខ្សែប្រយុទ្ធ Neymar Jr.
  ខ្សែប្រយុទ្ធ Neymar Jr.

នៅឆ្នាំ២០១៣ Neymar ក៏ផ្ទេរមកក្លិបគូប្រជែងរបស់ R.Madrid គឺ Barcelona និងបានក្លាយជាខ្សែប្រយុទ្ធឆ្នើមជួរមុខមួយរូបក្នុងប្រវត្តិសាស្ត្ររបស់ក្លិបទន្ទឹមគ្នានឹង Lionel Messi និង Luis Suarez

  ខ្សែប្រយុទ្ធ Neymar Jr.
  ខ្សែប្រយុទ្ធ Neymar Jr.

ឥលូវនេះ Neymar Jr. បានផ្ទេរមកក្លិប Paris Saint-Germain តាំងពីឆ្នាំ២០១៧ ដោយស៊ុតបញ្ចូលទីបាន៩០គ្រាប់៕

ខ្សែប្រយុទ្ធ Neymar Jr.
ខ្សែប្រយុទ្ធ Neymar Jr.

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង