ត្រូវប្រយ័ត្ន! ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ជាង ៧ពាន់នាក់ទៀតហើយ

//s9.kh1.co/48/489c71033665ef825c3a682c9df21387d65879c9.jpg
សង្គម

 ២៦-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

​ប្រទេសថៃ​ កត់ត្រាករណី​ឆ្លងថ្មីចំនួន ៧,៥៨៧ករណី ធៀបទៅនឹង​ករណី​ឆ្លងចំនួន ៦,៧១៨ករណី ដែលត្រូវបានរាយការណ៍កាលពីព្រឹកថ្ងៃអង្គារ

បាងកក៖ ប្រទេសថៃបានរាយការណ៍ពីករណីអ្នក​ស្លា.ប់​ដោយសារ​ជំងឺ​កូវីដ១៩ចំនួន ១៩នាក់បន្ថែម​ទៀត និង​កត់ត្រាករណី​ឆ្លងថ្មីចំនួន ៧,៥៨៧ករណី ធៀបទៅនឹង​ករណី​ឆ្លងចំនួន ៦,៧១៨ករណី ដែលត្រូវបានរាយការណ៍កាលពីព្រឹកថ្ងៃអង្គារកន្លងទៅ។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/df/df3db6dc94447d8715db07568a3c2b5e494d9680.png

គួរ​ជម្រាបថា ក្នុងចំណោម ករណីឆ្លងថ្មីនេះ មាន ៧,៣២៥ករណីជាប្រជាជនទូទៅ ១០៦ករណី​ជាអ្នកទោសក្នុងពន្ធនាគារ និង ១៥៦ជាករណីនាំចូល។ ​គិតចាប់តាំងពីជំងឺរាតត្បាត បានចាប់ផ្តើមនៅដើមឆ្នាំ ២០២០ ប្រទេសថៃ មានករណីឆ្លងសរុប ២,៣៩៨,៩៤៤ករណី ​នឹងការជាសះស្បើយពេញលេញចំនួន ២,២៩៥,៥៦៩ករណី រហូតមកដល់បច្ចុប្បន្ន៕

https://s9.kh1.co/__image/w=650,h=434,q=100/2f/2f82854318fa9fd5156bb86627e9554c808d0518.png
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T