អត់ចប់ទេ! ថៃ ប្រកាសរកឃើញករណី វីរុសបម្លែងខ្លួនរង ប្រភេទថ្មី BA.2 ហើយ​

//s9.kh1.co/5f/5fd8def3a91b45f5549ed13a32a4fdbb3e37560e.jpg
សង្គម

 ២៦-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ថៃ ប្រកាសរកឃើញករណីវីរុសបម្លែងខ្លួនថ្មីរង ប្រភេទ BA.2 ហើយ​

ថៃ៖ ប្រទេស​ថៃ ​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគបម្លែងខ្លួនអូមីក្រុង ប្រភេទថ្មី BA.2 ​ចំនួន ៩ករណី ដែល​កំពុង​រីក​រាលដាល​ពាសពេញ​ពិភពលោក​ ដោយប្រទេស​យ៉ាង​ហោច​ណាស់​ចំនួន ៤០ បាន​រាយការណ៍​អំពី​ការ​ឆ្លង​មេរោគ​នេះ។ ករណីឆ្លងនៅក្នុងប្រទេសថៃនេះ មានទាំងជនជាតិថៃ និងអ្នកធ្វើដំណើរមកពីបរទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Thaiger។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈនីតិវិធីមន្ទីរពិសោធន៍នៃការបែងចែកហ្សែនទាំងមូល នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ប្រទេសថៃ និងមន្ទីរពិសោធន៍ដែលចូលរួម បានរកឃើញការឆ្លងមេរោគអូមីក្រុងបម្លែងខ្លួន ប្រភេទ BA.2 ។

ករណីទីមួយ ត្រូវបានរកឃើញនៅថ្ងៃទី ២ ខែមករាឆ្នាំ២០២២ មកម្លេះ ហើយបានរាយការណ៍ករណីនេះទៅកាន់អង្គការ GISAID ដែលជាអង្គការបែងចែកទិន្នន័យពាក់ព័ន្ធនឹងវីរុសកូវីដ១៩។

ដោយឡែក និយាយអំពីភាពធ្ងន់ធ្ងរនៃរោគសញ្ញា និងការចម្លង អគ្គនាយកនៃនាយកដ្ឋាន លោក Supakit Sirilak មានប្រសាសន៍ថា អ្នកស្រាវជ្រាវមិនបានរកឃើញភាពខុសគ្នាច្បាស់លាស់រវាងវីរុសបម្លែងខ្លួនដើម BA.1 និងវីរុសបម្លែងខ្លួនអូមីក្រុងពូជ BA.2។

ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក មិនបានប្រកាសថា វីរុសអូមីក្រុងរងថ្មី ប្រភេទ BA.2 ជា វីរុសបង្ករការរព្រួយបារម្ភនោះទេ។ សូមរំលឹកផងដែរថា វីរុសអូមីក្រុង ប្រភេទរង BA.2 ដែលត្រូវបានរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងនៅចុងខែធ្នូ ឆ្នាំ២០២១៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T